សារព័ត៌មានមហាខ្មែរ

មហាបុរស​ក្លាហាន​ឬក៏ខ្លាហែក? ជា​ឧត្តមសេនីយពិត ឬ​សេះហោះ?

8

ខេត្តកំពង់ស្ពឺ​៖​ បន្ទាប់​ពី​មាន​អាក់​​ខោ​ន​ហ្វេ​ក​ប៊ុ​ក​ ឈ្មោះ​(Sovanna Phum)​ បាន​បង្ហោះ​រូបភាព​ពាក់​ឯកសណ្ឋាន​(​អាវ​ឧត្តមសេនីយ៍ ផ្កាយ​១​ខាងលើ ហើយ​ស្លៀកខោ​ខូ​វ​ប៊​យ ស្បែកជើងផ្ទាត់​) ប៉ុន្មាន​សន្លឹក​រួច​មក​ បាន​ធ្វើ​អោយ​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​ក​ប៊ុ​ក មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង រហូត​ដល់​លេចឮ​ព័ត៌មាន​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​ច្រើន បាន​រិះគន់​លើ​បុរស​ម្នាក់​នេះ​ថា​មិន​គួរ​ណា​ថត​បង្ហោះ​បង្អួត​គេ​សោះ បើ​ទោះបីជា​ខ្លួន​ជា​មន្ត្រី​នគរបាល​ជាតិ​ពិតប្រាកដ​ក៏​ដោយ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយវិញទៀត ​ប្រសិនបើ​មិនមែន​ជា​មន្ត្រី​នគរបាល​ជាតិ​ទេ​នោះ វារិ​ត​តែ​ខុស​ធ្ងន់ធ្ងរ​បំផុត​(​នគរបាល​ក្លែងក្លាយ​) ​ហ៊ាន​គ្រង​ឯកសណ្ឋាន​នគរបាល​ជាតិ​ថត​បង្ហោះ​លេងសើច​ទៅ​វិញ​ធ្វើ​អោយ​ប៉ះពាល់​ដល់​កិត្តិយស​សេចក្តី​ថ្លៃថ្នូរ នគរបាល​ជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ខ្លាំង​ណាស់​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាម​ប្រភព​បាន​បង្ហើប​អោយ​ដឹង​ថា​ បុរស​ខាងលើ​ដែល​បង្ហោះ​រូបថត​លើ​អា​ក់ខោ​នហ្វេ​ស​ប៊ុ​ក​ដែល​មានឈ្មោះ​(Sovanna Phum)​នេះ ​ធាតុ​ពិតជា​ជាងកាត់សក់​ទេ ហើយ​ហ៊ាន​យក​ឯកសណ្ឋាន​នគរបាល​ជាតិ​ឋានៈ​ឧត្តមសេនីយ៍​(​ផ្កាយ​១)​យក​មក​ពាក់​ដែល​មាន​ឋានៈ​តួនាទី​(​ស្នងការ​រង​នគរបាល​ខេត្ត​.​ក្រុង​) ទ​ង្វើ​រ​បែប​នេះ​ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​សេចក្តី​ថ្លៃថ្នូរ ដល់​ស្ថាប័ន​អគ្គស្នងការ​នគរបាល​ជាតិ​ទូរ​ទាំង​ប្រទេស​ណាស់ មិន​គួរ​ណា​បុរស​រូប​នេះ​ហ៊ាន​ធ្វើ​បែប​នេះ​ឡើយ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព​បាន បន្ត​ថា​ឯកសណ្ឋាន ដែល​បុរស​ខាងលើ​យក​ទៅ​ពាក់​ហើយ​ថត​បង្ហោះ បង្អួត​គេឯង​ថា ​ខ្លួន​អស្ចារ្យ​នេះ ជា​អាវ​របស់​លោកស្នងការ​រង​នគរបាល​ខេត្តកំពង់ស្ពឺ​ម្នាក់​ដែល​មាន​ឥទ្ធិពល​ក្នុង​ខេត្ត ចូល​ចិត្ត​លេងសើច មិនសូវ​ចូល​ចិត្ត​ធ្វើ​ការងារ​នោះ​ទេ ជាក់ស្តែង​ដូច​រូបភាព​ខាងលើ​នេះ ខ្លួន​ជា​ស្នងការ​រង​នគរបាល​ខេត្ត​ទាំងមូល​បែរជា​យក​អាវ អោយ​ទៅ​ប្រជាពលរដ្ឋ​(​និង​ជា​ជាងកាត់សក់​ម្នាក់​)​ពាក់​លេងសើច​យក​ទៅ​បង្ហោះ​តាម​បណ្តាញ​សង្គម ធ្វើ​អោយ​មហាជន​រិះគន់​យ៉ាង​ខ្លាំង ចែករំលែក​បន្ត​គ្នា​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូម​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​សន្តិ​បណ្ឌិត ​មេត្តា​ចាត់​ជំនាញ​ចុះ​ធ្វើការ​ស្រាវជ្រាវ ទ​ង្វើ​របស់​លោក​ជាងកាត់សក់​ និង​លោកស្នងការ​រង​នគរបាល​ខេត្ត​ម្នាក់​នេះ​ផង​៕​​

អត្ថបទទាក់ទង