ខានឃើញគាត់យូរ ! ពេលនេះគាត់អត់បានឈរធ្វើចរាចរណ៍ទៀតទេ ដោយសារគាត់ កំពុងឈឺធ្ង ន់ ហើយ…
មហាជនមួយចំនួនធំ ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន ជាពិសេស បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលធ្វើដំណើរតាមដងផ្លូវ ក្នុងខណ្ឌច្បារអំពៅ ប្រាកដជាធ្លាប់បានឃើញ លោកពូប៉ូលីសម្នាក់ ដែលតែងតែជួយសម្រួលចរាចរណ៍ជូន ពុកម៉ែបងប្អូន មិនគិតភ្លៀងធ្លាក់ ហាលក្តៅខ្លាំងយ៉ាងណានោះទេ គឺលោកពូ ប៉ូលីសគំរូរូបនេះ តែងតែបំពេញតួនាទីជាប៉ូលីសសម្រួលចរាចរណ៍ដល់ពុកម៉ែបងប្អូនមិនដែលត្អូញត្អែរអ្វីឡើយ។
ចំណែកម្សិលមិញនេះ នាថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ ២០២០ គេប្រទះឃើញ ហ្វេសប៊ុកផេក “អធិការដ្ឋាននគរបាលខណ្ឌច្បាអំពៅ” បានប្រាប់ដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើលមួយថា “នៅព្រឹក ថ្ងៃទី០៨-១២-២០២០ លោក ឧត្តមសេនីយ៍ទោ បេង ដាណារ៉ា ស្នងការរង ទទួលដឹកនាំអធិការដ្ឋាន
នគរបាល ខណ្ឌច្បារអំពៅ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាល រាជធានីភ្នំពេញ និង លោក វរសេនីយ៍ឯក ម៉ៅ សឿត អធិការ បានអញ្ជើញសួរសុខទុក្ខ លោកអនុសេនីយ៍ឯក រស់ ហ៊ន នាយ រងផ្នែកសណ្ដាប់ធ្នាប់ ចរាចរណ៍ នៃអធិការដ្ឋាននគរបាល
ខណ្ឌច្បារអំពៅ ដែលជាមន្ត្រីសកម្មការងារឈរជើងធ្វើចរាចរណ៍នៅភ្លើងស្តុប ផ្លូវជាតិលេខ១ (ផ្សារច្បារអំពៅ) មានជំងឺដុះដំសាច់ក្រោមថ្លើម កំពុងសម្រាក ព្យាបាល នៅមន្ទីពេទ្យកាល់ម៉ែត។ក្នុងឱកាស នោះដែរលោកឧត្តមសេនីយ៍ទោ ស្នងការរង បាននាំយកអំណាយ ឯកឧត្តម ស ថេត នូវទឹក ប្រាក់ ៥០០ដុល្លា
និងអំណោយអធិការនគរបាលខណ្ឌច្បារអំពៅ រួមមាន ៖ ទឹកសុទ្ធ០៤កេះ,ទឹកក្រូច០២កេះ, ទឹកដោះគោ ឆៅ០២ឡូ និងថវិកា១.៥០០.០០០រៀល ជូនដល់លោកអនុសេនីយ៍ឯក រស់ ហ៊នផងដែរ។”។ចំណែកនាថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ ២០២០ បើយោងតាមរយៈហ្វេសប៊ុកឈ្មោះ “រ៉ា នូ” បានប្រាប់បន្ថែមថា
“នាងខ្ញុំសូមអធ្យាស្រ័យ សុំរំខាន មិត្តភ័ក្តិ បងប្អូនទាំងអស់ ដែលរស់នៅខណ្ឌច្បារអំពៅយើង ថាច្បាស់ជាធ្លាប់ឃើញ ធ្លាប់ស្គាល់ ព្រោះគាត់តែងតែឈរហាលភ្លៀង ហាលខ្យល់ ហាលក្តៅ តែឥឡូវនេះបាត់រូបគាត់មិនឃើញឈរធ្វើចរាចរណ៍ នៅលើផ្លូវទៀតទេ ដោយគាត់មានជម្ងឺជាទម្ងន់
ហើយក៏មានការខ្វះខាតថវិកា សម្រាប់ការព្យាបាលជម្ងឺ។សូមជួយគាត់ផង…ៗៗៗ ប្រសិនបើមានបងប្អូន មិត្តភ័ក្តិជាសប្បុរសជន មានចិត្តអាណិតចង់ជួយគាត់ សូមទំនាក់ទំនងលេខ ទូរស័ព្ទ ០៧៧ ៨៧ ៩៧ ៧៧ សូមអរគុណ ABA: 000473292 KEO MARINOU”៕