សារព័ត៌មានមហាខ្មែរ

ក្រុមហ៊ុនស៉ីងបាយអូថេក(Think Bio-Tech) គ្រោងនឹងដាំដើមឈើ ១២លានដើម លើផ្ទៃដី១ម៉ឺនហិកតា នៅឆ្នាំ២០២១

29

(ភ្នំពេញ)៖ ក្រុមហ៊ុនស៉ីងបាយអូថេក (Think Bio-Tech) ដែលជាក្រុមហ៊ុនវិនិយោគលើចម្ការឈើដាំធំជាងគេនៅកម្ពុជា គ្រោងនឹងដាំដើមឈើ ១២លានដើម លើផ្ទៃដី១ម៉ឺនហិកតា នៅឆ្នាំ២០២១។ នេះបើតាមលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក នេត្រ ភក្ត្រា បានអះអាងថា ក្រុមហ៊ុនស៉ីងបាយអូថេក បាននឹងកំពុងបន្តផែនការដាំកូនឈើជាង ៣០លានដើម របស់ខ្លួន ក្នុងរយៈពេល៤ឆ្នាំ ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៣ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារប្រើប្រាស់ឈើ ក្នុងវិស័យឧស្សាហកម្មកែច្នៃឈើ ដែលបច្ចុប្បន្នកម្ពុជាកំពុងត្រូវការខ្លាំង ជាពិសេសនៅក្នុងវិស័យសំណង់ ដែលកំពុងតែត្រូវការឈើកែច្នៃខ្លាំង សម្រាប់បម្រើឱ្យការសាងសង់សំណង់ផ្សេងៗ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការវិនិយោគចម្ការឈើដាំដែលត្រូវបានសាទរ ដោយមន្ត្រីជាន់ខ្ពស់នៃក្រសួងបរិស្ថាន ដែលចាត់ទុកចម្ការឈើដាំជាជម្រើសថ្មីមួយដើម្បី កាត់បន្ថយសម្ពាធលើការប្រើប្រាស់ឈើធម្មជាតិហួសកំណត់ និងដើម្បីចូលរួមការពារធនធម្មជាតិដែលកម្ពុជានៅសល់នាពេលបច្ចុប្បន្នឱ្យបានគង់វង្ស។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក លូ ឈូឆាង នាយកក្រុមហ៊ុនស៉ីងបាយអូថេក (ខេមបូឌា) បានថ្លែងនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០នេះថា ចាប់តាំងពីដើមខែធ្នូមក ក្រុមហ៊ុនស៉ីងបាយអូថេក បាននឹងកំពុងឈូសឆាយសម្អាត ដីចន្លោះពី៨.០០០ ទៅ ១០.០០០ហិកតា នៅលើផ្ទៃដីសរុបលើផ្ទៃដីសរុបទំហំ ៣៤.០០៧ហិកតា នៅលើដីរបស់ស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើបឹងចារ ស្ថិតនៅក្នុងខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ដែលក្រុមហ៊ុនបានទទួលបានសិទ្ធិពីរាជរដ្ឋាភិបាលកម្ពុជា ប្រើប្រាស់ដីព្រៃរបស់រដ្ឋសម្រាប់ដាំឈើជាលក្ខណៈឧស្សាហកម្ម ក្រោមកិច្ចសហការជាមួយរដ្ឋបាល ព្រៃឈើ ក្រសួងកសិកម្ម រុក្ខប្រមាញ់និងនេសាទ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកនាយកក្រុមហ៊ុន បានគូសបញ្ជាក់ថា នៅក្នុងការឈូសឆាយដីសម្រាប់ដាំកូនឈើនេះ ក្រុមហ៊ុន ស៉ីង បាយអូថេក (ខេមបូឌា) មានលិខិតអនុញ្ញាតត្រឹមត្រូវពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការឈូសឆាយលើផ្ទៃដីទាំងអស់ ដែលជាផ្ទៃដីព្រៃរិចរិលស្ថិតក្នុងទំហំដីដែលបានទទួលសិទ្ធិប្រើប្រាស់សម្រាប់ធ្វើចម្ការឈើដាំបម្រើក្នុងវិស័យឧស្សាហកម្ម ហើយក្រុមហ៊ុនបានបង់ថ្លៃសួយសារ និងបុព្វលាភផលអនុផលព្រៃឈើ ដែលបានពីការឈូសឆាយស្របតាមគោលការណ៍ច្បាប់កំណត់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកបានថ្លែងថា ក្រុមហ៊ុនបានត្រៀមដាំកូនឈើប្រភេទប្រេងខ្យល់ ចន្លោះពី១០ ទៅ១២លានដើមនៅអំឡុងខែឧសភា ឆ្នាំ២០២១ ខាងមុខ ពេលចាប់ផ្តើមរដូវវស្សាសាជាថ្មី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកនាយកក្រុមហ៊ុនស៉ីងបាយអូថេក បានឱ្យដឹងថា នៅឆ្នាំ២០២០នេះ ក្រុមហ៊ុនបានដាំកូនឈើប្រភេទប្រេងខ្យល់បានចំនួនជាង ៣.០០០ហិកតា មិនបានគ្រប់តាមផែនការកំណត់ចំនួន ៥.០០០ហិកតា ដោយសារតែរដូវវស្សាចាប់ផ្តើមយឺត ខណៈកម្ពុជាក៏ដូចជាពិភពលោកទាំងមូលជួបប្រទះនឹងវិបត្តិនៃជំងឺឆ្លងកូវីដ១៩។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក លូ ឈូឆាង បានបន្តថា ទាំងឆ្នាំ២០១៩ និងឆ្នាំ ២០២០ ក្រុមហ៊ុនស៉ីងបាយអូថេក បានដាំកូនឈើប្រភេទប្រេងខ្យល់បានចំនួនជិត ៤លានដើម ហើយរំពឹងថានឹងចាប់ផ្តើមទទួលផលនៅឆ្នាំ២០២៣ ខណៈដើមឈើបច្ចុប្បន្ននេះ មានការលូតលាស់បានល្អប្រកបដោយគុណភាព។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកបានសង្កត់ធ្ងន់ថា នៅឆ្នាំ២០២១ ខាងមុខនេះ ក្រុមហ៊ុននឹងខិតខំឱ្យកាន់តែខ្លាំងដើម្បីដាំកូនឈើឱ្យបានបន្ថែមទៀត ក៏ដូចជាបង្កើតការងារជូនប្រជាពលរដ្ឋនៅ ក្នុងសហគមន៍នៅជុំវិញតំបន់នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក លូ ឈូឆាង បានថ្លែងថា ចម្ការឈើដែលដាំនេះនឹងទទួលបានផលក្នុងរយៈពេល៥ឆ្នាំ ក្រោយការដាំដុះ ហើយផលឈើដែលទទួលបាននឹងត្រូវប្រើប្រាស់ជាវត្ថុធាតុដើមសម្រាប់ការកែច្នៃ បម្រើឱ៊្យការផលិតកែច្នៃឈើក្នុងប្រទេសដែលកំពុងតែមានតម្រូវការខ្ពស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកបានលើកឡើងថា តទៅថ្ងៃមុខ កម្ពុជាមានតម្រូវការខ្ពស់ក្នុងឧស្សាហកម្មកែច្នៃឈើ ដូច្នេះក្រុមហ៊ុនក៏ត្រូវការផ្ទៃដីបន្ថែម ដើម្បីពង្រីកឧស្សាហកម្មចម្ការឈើដាំរបស់ខ្លួនលើសពីអ្វីដែលមានបច្ចុប្បន្ននេះ និងអំពាវនាវដល់ពលរដ្ឋដែលមានដីទំនេរ អាចវិនិយោគលើចម្ការឈើដាំផងដែរ។ លោកបានបន្ថែមថា ក្រុមហ៊ុននឹងពង្រីកកិច្ចសហការជាមួយប្រជាសហគមន៍នានាដែលមានដីទំនេរដើម្បីដាំចម្ការឈើដាំ បង្កើតសេដ្ឋកិច្ច នៅមូលដ្ឋាន បង្កើតការងារ និងបង្កើនចំណូលជូនប្រជាពលរដ្ឋ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទាក់ទងនឹងការវិនិយោគចម្ការឈើដាំនៅកម្ពុជានេះ លោក នេត្រ ភក្ត្រានៅអំឡុងដឹកនាំក្រុមអ្នកសារព័ត៌មានចុះទស្សនកិច្ចនៅចម្ការឈើដាំ របស់ក្រុមហ៊ុនស៉ីងបាយអូថេកកាលពីខែកញ្ញាកន្លងទៅ បានបង្ហាញការគាំទ្រ និងបានថ្លែងថា ការការវិនិយោគលើចម្ការឈើដាំពិតជាមានសារៈសំខាន់ព្រោះវានឹងជួយកាត់បន្ថយសម្ពាធមកលើការប្រើប្រាស់ឈើធម្មជាតិ ហើយការបង្កើតឱ្យមានឧស្សាហកម្មកែច្នៃឈើនេះ ក៏នឹងជួយបង្កើតការងារ និងបង្កើនចំណូលជូនប្រជាពលរដ្ឋនៅក្នុងតំបន់នោះ ចូលរួមក្នុងកំណើនសេដ្ឋកិច្ចជាតិ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក នេត្រ ភក្ត្រា បានថ្លែងថា ការបង្កើតចម្ការឈើដាំ គឺជាយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាព ដើម្បីទប់ស្កាត់បទល្មើសធនធានធម្មជាតិ និងចូលរួមពង្រឹងការអភិរក្សធនធានធម្មជាតិដែលកម្ពុជាមាននាពេលបច្ចុប្បន្ន។ លោកបានកត់សម្គាល់ ក្រុមសកម្មជននយោបាយមួយចំនួន ដែលជ្រកក្រោមស្លាកអ្នកបរិស្ថាននិងអ្នកការពារព្រៃឈើ តែងតែព្យាយាមបំផ្លាញឧស្សហកម្មចម្ការឈើដាំនៅកម្ពុជា និងបន្តចិញ្ចឹមទំនាស់នៅក្នុងបញ្ហាធនធានធម្មជាតិដោយរៀបចំរបាយការណ៍បំផ្លើសការពិតនានា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកបានបញ្ជាក់ថា បច្ចុប្បន្ននេះ ប្រទេសកម្ពុជាមានធនធានធម្មជាតិនិងជីវៈចម្រុះដ៏សំបូរបែប។ ព្រៃឈើគ្របដណ្តប់ ៤៦,៨៦% នៃផ្ទៃប្រទេស ដែលជាអត្រាខ្ពស់បំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ មកទល់បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានបង្កើតផ្ទៃដីតំបន់ការពារធម្មជាតិ ដែលស្ថិតនៅក្រោមយុត្តាធិការរបស់ក្រសួងបរិស្ថាន រហូតដល់ប្រមាណ ៤១% នៃផ្ទៃប្រទេស គឺស្មើនឹងប្រមាណ ៧,៣លានហិកតា ដែលធ្វើឱ្យកម្ពុជាឈរលំដាប់ទី២ នៅអាស៊ី បន្ទាប់ពីប្រទេសប៊ូតាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមមន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន, កម្ពុជាក៏ទទួលបាននូវការកោតសរសើរពីសហគមន៍អន្តរជាតិថាបានអនុវត្តបានល្អលើការការពារនិងអភិរក្សជីវៈចម្រុះ និង បរិស្ថាន ព្រមទាំងបានកសាងកេរ្តិ៍ឈ្មោះល្អ នៅក្នុងឆាកអន្តរជាតិលើទីផ្សារឥណទានកាបូនស្ម័គ្រចិត្តថែមទៀតផង៕

អត្ថបទទាក់ទង