សារព័ត៌មានមហាខ្មែរ

ការប្រឡងបាក់ឌុប!!! ជាប់ដោយស្វ័យប្រវត្តិ បូកពិន្ទុឆមាសចូលគ្នា ឬប្រលងតាមសាលា មួយណាជាជម្រើសល្អ ក្នុងស្ថានភាពនាពេលបច្ចុប្បន្ននេះ?

17

ឥទ្ធិពល​នៃ​កូវីដ១៩​ ធ្វើ​ឲ្យ​ការ​ប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​(បាក់ឌុប)​នៅ​ឆ្នាំ​នេះ​ ត្រូវ​បាន​លើក​ពេល​ម្តង​ហើយ​ម្តង​ទៀត​ ហើយ​ចុង​ក្រោយ​នេះ​ ត្រូវ​លើក​ទៅ​ពាក់​កណ្តាល​ខែ​មករា​ឆ្នាំ​២០២១​ ខណៈ​រៀង​រាល់​ឆ្នាំ​ការ​ប្រលង​បាក់ឌុប​ត្រូវ​ធ្វើ​យ៉ាង​ទៀងទាត់​នៅ​អំឡុង​ខែ​សីហា​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយ​មិន​អាច​ទ្រំទ្រ​នូវ​ស្ថានភាព​បែប​នេះ​បាន​ សមាគម​គ្រឹះស្ថាន​ឧត្តមសិក្សា​កម្ពុជា​ ដែល​កំពុង​រង់ចាំ​ស្វាគមន៍​សិស្ស​ជាប់​បាក់​ឌុប​ចូល​ទៅ​បន្ត​ការ​សិក្សា​នៅ​តាម​គ្រឹះស្ថាន​របស់​ពួក​គេ​រៀងៗខ្លួន​នោះ​ កាល​ពី​ពេល​ថ្មីៗ​នេះ​ បាន​លើក​ជា​សំណើរ​មួយ​ទៅ​ក្រសួង​អប់រំ​ដោយ​មាន​២​ចំណុច​ គឺ​ទី​១​ស្នើ​សុំ​ឲ្យ​សិស្ស​ថ្នាក់​ទី​១២​ជាប់​ជា​ស្វ័យប្រវត្តិ​ ឬ​មួយ​ទៀត​យក​ពិន្ទុ​មធ្យមភាគ​នៃ​ការ​ប្រលង​ឆមាស​ថ្នាក់​ទី​១២​ ដើម្បី​កំណត់​ជាប់​ឬ​ធ្លាក់​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក៏​ប៉ុន្តែ​អ្វីៗ​ស្ថិត​នៅ​ជា​សេនារីយោ​នៅ​ឡើយ​ ថា​តើ​មាន​ដំណោះស្រាយ​យ៉ាង​ណា ​ក្នុង​ករណី​ការ​ប្រលង​បាក់ឌុប​នៅ​ថ្ងៃ​ខាង​មុខ​ នៅ​តែ​មិន​អាច​ធ្វើ​ទៅ​បាន​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សមាគម​គ្រឹះស្ថាន​ឧត្តមសិក្សា​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី៨ ខែឆ្នូ ឆ្នំា២០២០ បាន​ដាក់​សំណើរ​ជា​ផ្លូវការ​មួយ​ទៅ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ ស្នើ​ឲ្យ​លុប​ចោល​ការ​ប្រលង​បាក់​ឌុប​ក្នុង​ឆ្នាំនេះ​ និង​ជំនួស​មក​វិញ​អោយ​សិស្សានុសិស្ស​ជាប់​ដោយ​ស្វ័យ​ប្រវត្តិ ​ឬ​ធ្វើ​ការ​កំណត់​ជាប់​ធ្លាក់​ដោយ​អាស្រ័យ​លើ​មធ្យមភាគ​ប្រចាំ​ឆ្នាំ​របស់​សិស្សានុសិស្ស​ម្នាក់ៗ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សំណើរ​នេះ​ធ្វើ​ឡើង​ដោយ​សមាគម​មើលឃើញ​ពី​ភាព​មិន​ច្បាស់លាស់​នៃ​ជំងឺ​កូវីដ១៩​ក្នុង​សហគមន៍​ ដែល​អាច​ជា​ហានិភ័យ​ខ្ពស់​ដល់​សុខភាព​ សិស្សានុសិស្ស ​រាប់​ម៉ឺន​នាក់​មក​ពី​តាម​បណ្តា​ខេត្ត​ក្រុង​ នៅ​ពេល​ប្រលង​បាក់ឌុប​នា​ពេល​ខាង​មុខ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ប្រាប់វិទ្យុបារាំងអន្តរជាតិRFIនៅថ្ងៃទី៨ខែធ្នូនេះថា ការប្រលងបាក់ឌុបក្នុងឆ្នាំនេះមិនអាចពន្យារពេល​​ម្តង​ហើយម្តងទៀតបានទេព្រោះគេមិនអាចដឹងបានទេថា តើស្ថានភាពកូវីដ១៩ក្នុងសហគមន៍នឹងមានភាពប្រសើរឡើងនៅពេលណា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម៉្យាងវិញទៀតដោយក្រសួងអប់រំបានពន្យារពេលប្រលងចំនួន២ដងរួចមកហើយពោលគឺចាប់តាំងពីពាក់កណ្តាលខែសីហាឆ្នាំ២០២០រហូតមកដល់ខែមករាឆ្នាំ២០២១។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ក្រសួងអប់រំមិនទាន់មានការសម្រចយ៉ាងណានៅឡើយទេជុំវិញសំណើរនេះ ដោយបានអះអាងថា ក្រសួងនឹងធ្វើការជួបប្រជុំជាមួយភាគីពាក់ព័ន្ធនៅដើមខែមករាឆ្នាំ២០២១ខាងមុខ ដើម្បីពិនិត្យ និងវាយតម្លៃពីស្ថានការណ៍វិវឌ្ឍន៍ជាក់ស្តែងនៃជំងឺកូវីដ១៩ក្នុងសហគមន៍ម្តងទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដើម្បីសម្រេចថាតើការប្រលងដែលគ្រោងធ្វើនៅពាក់កណ្តាលខែមករាឆ្នាំ២០២១នោះអាចធ្វើទៅបានឬមិនបាន ហើយក្រសួងនឹងធ្វើការជូនដំណឹងនៅពេលក្រោយបន្ថែមទៀត។ នេះបើតាម លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរជម្រាបជូនដែរថា ក្រសួងអប់រំយុវជននិងកីឡាកាលពីថ្ងៃទី៧ធ្នូម្សិលមិញ បានសម្រេចលើកពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬបាក់ឌុបជាថ្មីម្តងទៀត ដែលគ្រោងរៀបចំនៅថ្ងៃទី២១ធ្នូ ដោយលើកទៅពាក់កណ្ដាលខែមករាឆ្នាំ២០២១វិញ ដោយសារតែស្ថានភាពមិនច្បាស់លាស់នៃផលប៉ះពាល់ដែលបណ្ដាលមកពីព្រឹត្តការណ៍សហគមន៍២៨វិច្ឆិកា៕

អត្ថបទទាក់ទង