សារព័ត៌មានមហាខ្មែរ

ក្រសួងសុខាភិបាលបានថ្លែងថា គ្រោះថ្នាក់ណាស់បើគិតថាមានវ៉ាក់សាំងហើយ ភ្លេចអនុវត្តការការពារខ្លួនពីកូវីដ១៩

6

ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ មិនត្រូវភ្លេចខ្លួន និងបណ្ដែតបណ្ដោយលែងខ្វល់ពីបញ្ហាការពារខ្លួនពីវីរុសកូវីដ១៩នោះឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកស្រី ឱ វណ្ណឌីន បានមានប្រសាសន៍ថា៖ “ខ្ញុំសូមធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ទោះបីជាយើងមានវ៉ាក់សាំងក៏ដោយ វ៉ាក់សាំងនេះមិនមែនជាចម្លើយតែមួយគត់សម្រាប់ការការពារមិនឱ្យមានការចម្លងនូវវីរុសកូវីដ១៩នោះទេ។ ខ្ញុំសូមបញ្ជាក់ម្ដងទៀត មិនមែនថា មានវ៉ាក់សាំងហើយលែងខ្វល់លែងធ្វើអ្វីទាំងអស់ទេ នេះគឺជាគ្រោះថ្នាក់ប្រសិនបើយើងគិតថា មានវ៉ាក់សាំងហើយយើងលែងខ្វល់អីទាំងអស់”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកស្រីបន្តថា៖ “អ្វីដែលជាសាររួមគ្នាដែលអង្គការសុខភាពពិភពលោក កំពុងតែអំពាវនាវទៅដល់បណ្ដាប្រទេសទាំងអស់នៅលើសាកលលោកនេះ គឺថា នៅពេលដែលមានវ៉ាក់សាំងយកមកប្រើប្រាស់ហើយ ក៏សូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់មិនត្រូវភ្លេចពីវិធានការការពារខ្លួនជាពិសេសចំណុច៣នៅតែជាសំខាន់បំផុតគឺការពាក់ម៉ាស ការលាងដៃ និងការរក្សានូវគម្លាតសុវត្ថិភាពបុគ្គលឱ្យលើសពី១ម៉ែត្រកន្លះ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួររំឭកថា ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានណែនាំរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ឱ្យត្រៀមបម្រុងថវិកាសម្រាប់ទិញវ៉ាក់សាំងបង្ការកូវីដ១៩ ដើម្បីយកមកចាក់ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហានដំបូងផងដែរ៕

អត្ថបទទាក់ទង