សម្តេចតេជោ ហ៊ុន សែន ស្មារតីសាមគ្គីភាព វប្បធម៍នៃការចែករំលែកក្នុងការប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩
(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន ស្មារតីសាមគ្គីភាព វប្បធម៍នៃការចែករំលែកក្នុងការប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩ ក្នុងចំណោមប្រជាជនកម្ពុជាយើងមានធំធេងមហាសាលដែលបានក្លាយជាខឿនការពារសុខភាពរបស់ប្រជាជនដ៍រឹងមាំ។
នៅលើផេកផ្លូវការកាលពីល្ងាចថ្ងៃ៨រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ២០២០នេះ សម្ដេចតេជោបានសរសេរថា «បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! មកដល់ពេលនេះថវិកាដែលសប្បុរសជនចូលតាមតិចតាមច្រើនតាមសទ្ធាជ្រះថ្លាមានប្រមាណជាង៣០លានដុល្លារ។
ដោយមានសំណូមពរពីប្រជាជនយើង ខ្ញុំព្រះករុណាខ្ញុំ សុំបន្ថែមគណនី២ទៀត នៅធនាគារអេស៊ីលីដា និងភ្នាក់ងារវីង ដែលអាចផ្ទេរជាប្រាក់រៀលនិងប្រាក់ដុល្លារ ដោយមិនមានការបង់សេវា។ សម្រាប់វីងចំពោះប្រាក់រៀលគឺ 9992, ប្រាក់ដុល្លារគឺ 9991។ ចំពោះអេស៊ីលីដាប្រាក់រៀលគឺ 00010556999989, ចំពោះប្រាក់ដុល្លារគឺ 00010556999999។
សូមជនរួមជាតិយើងដែលចង់ចូលរួមផ្ញើប្រាក់តាមរយះលេខគណនីខាងលើនេះដើម្បីចូលរួមទិញវ៉ាក់សាំងប្រឆាំងកូវីដ១៩ ដែលខ្ញុំព្រះករុណាខ្ញុំមានបំណងចាក់ជូនប្រជាជនឱ្យបាន១០លាននាក់ ដែលត្រូវការវ៉ាក់សាំងរហូត២០លានដូស និងតម្រូវការចំពោះមុខនាដំណាក់កាលទីមួយចំនួន១លានដូសសម្រាប់ចាក់ជូន៥០ម៉ឺននាក់ ដែលកំពុងបំពេញការងារនៅកន្លែងដែលមានហានិភ័យនិងកំពុងមានហានិភ័យដែលអាទិភាពផ្តល់ជូនគ្រូពេទ្យ គ្រូបង្រៀន កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នគរបាលយុត្តិធម៌គ្រប់ប្រភេទរហូតដល់កម្មករបោសសំរាមសំអាតទីក្រុងទីប្រជុំជន។ល។ ដែលត្រូវទទួលបាននៅដំណាក់កាលទីមួយនេះ។
ខ្ញុំព្រះករុណាខ្ញុំជឿជាក់ថាកម្ពុជាយើងពិតជាអាចធ្វើបានក្នុងស្មារតីសាមគ្គីនិងការចូលរួមដូចសព្វថ្ងៃនេះ»៕