ផ្អើលទាំងយប់! អតីតតារាកំប្លែងដ៏ល្បី នាង ខ្មឹប បានរត់មកលោ តទឹ កស ម្លា ប់ខ្លួនទាំងយប់ដោយសារតែ….(វីដេអូ)
មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានករណីអតីតតារាកំប្លែងដ៏ល្បីឈ្មោះ នាង ខ្មឹប មកលោតទឹកស ម្លា ប់ខ្លួនពីលេីស្ពានជ្រោយចង្វារទាំងកណ្តាលយប់តែសំណាងល្អត្រូវប្រជាពលរដ្ឋជួយទាន់ពេលវរលា ដែលហេតុការណ៍ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ វេលាម៉ោង០១៖១៥នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០។
យោងតាមការឱ្យដឹងពីសំណាក់ប្រភពព័ត៌មានដែលបានសាកសួរនាងនៅកន្លែងកើតហេតុបានឱ្យដឹងថា ការដែលនាងសម្រេចចិត្តមកបញ្ចប់ជី វិ តនៅលើស្ពានគឺដោយសារតែនាងពិបាកចិត្តព្រោះគ្រប់គ្នាបានរើសអើងនាង មិនព្រមទទួលនាងធ្វើការ ដោយសារតែម្នាក់ៗប្រកាន់អំពីអតីតកាលរបស់នាង រើសអើងនាង ធ្វើឱ្យនាងមិនអាចធ្វើអ្វីបានទើបនាងដាច់ចិត្តមកធ្វើការស ម្លា ប់ខ្លួនបែបនេះចោលកូនៗទាំងបីរបស់ខ្លួន ដែលកំពុងតែផ្ញើជាមួយនឹងមីងរបស់នាង។
នាងបានបន្ថែមផងដែរថា នាងទើបតែសម្រាលកូនបាន៦ខែ និងបានចេញមកភ្នំពេញដើម្បីរកការងារធ្វើដើម្បីរកថវិកាជូនមីង ក្រោយពីនាងបានចេញពីមណ្ឌលកែប្រែ ប៉ុន្តែទោះខិតខំយ៉ាងណានាងមិនអាចរកការងារធ្វើបានឡើយ។
ក្រោយកើតហេតុសារព័ត៌មានក៏បានធ្វើការផ្តល់យោបល់ឱ្យនាងកុំគិតខ្លី និងគិតគូរឡើងវិញ ហើយក៏បានអំពាវនាវឱ្យមហាជនទូទៅមេត្តាផ្តល់ឱកាសឱ្យនាងបានមានឱកាសរកលុយចិញ្ចឹមជីវិតនឹងគេផង។