ជួយសែអោយបានដឹងទាំងអស់គ្នាផង !អ្នកនាំពាក្សក្រសួងសុខាភិបាល ច្រានចោលទាំងស្រុងនូវការផ្សព្វផ្សាយរបស់ Facebook ចំនួន៣ ពីវិធីសាស្ត្រព្យាបាលកូវីដ១៩ ដោយខ្លួនឯង….(វីដេអូ)
(ភ្នំពេញ)៖ លោកស្រី ឱ វណ្ឌឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញមកច្រានចោលទាំងស្រុងនូវព័ត៌មានដែលបង្ហោះ និងចែកចាយលើគណនី Facebook ចំនួន៣ ដែលនិយាយពីវិធីសាស្ត្រព្យាបាលជំងឺកូវីដ១៩ ដោយខ្លួនឯង តាមរយៈការប្រើប្រាស់ថ្នាំពេទ្យ និងថ្នាំបុរាណ។
លោកស្រី អ្នកនាំពាក្យនិងជារដ្ឋលេខាធិការ បានអំពាវនាវប្រជាពលរដ្ឋ សូមកុំជឿតាមព័ត៌មានការបំពុលសង្គមទាំងនេះ បើមានអាការៈមិនស្រួលសូមទៅពិនិត្យ និងព្យាបាលនៅមន្ទីរពេទ្យឲ្យបានត្រឹមត្រូវ ចៀសវាងមានគ្រោះថ្នាក់ដល់ជីវិត។
ជាមួយគ្នានេះ លោកស្រីបានស្នើដល់អាជ្ញាធរមានសមត្ថកិច្ច ជួយចាត់វិធានការតាមផ្លូវច្បាប់ជាធរមានផង ចំពោះអ្នកផ្សព្វផ្សាយព័ត៌មានបំភ្លៃសង្គមបែបនេះ៕