ពិតជាយូរមែន !លោកស្រី ឱ វណ្ណឌីន៖ វីរុសកូវីដ-១៩ នេះ អាចរស់នៅលេីក្រដាសប្រាក់ កញ្ចក់ និងផ្ទៃផ្សេងៗ រហូតដល់ ២៨ថ្ងៃឯណោះ
រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០នេះ លោកជំទាវ ឱ វណ្ឌឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានចេញមកពន្យល់ជាថ្មីម្ដងទៀតថា ជំងឺកូវីដ-១៩ ក៏អាចឆ្លងតាមក្រដាសប្រាក់បានដែរ ហើយការឆ្លងនេះគឺលឿនជាទីបំផុត។
វីរុសកូវីដ១៩ អាចរស់នៅលើក្រដាសប្រាក់ កញ្ចក់ និងផ្ទៃផ្សេងៗ រហូតដល់ ២៨ថ្ងៃឯណោះ បើប្រៀបទៅនឹងវីរុសផ្តាសាយធម្មតាត្រឹមប្រហែលជា ១៧ថ្ងៃ។ នេះបើតាមការបញ្ជាក់របសអ្នកសិក្សាវិទ្យាសាស្រ្តអូស្ត្រាលីដែលបានចុះផ្សាយថ្ងៃទី១២ តុលា ២០២០។
លោកជំទាវ ឱ វណ្ឌឌីន បានអះអាងថា ប្រសិនបើអ្នកជំងឺកូវីដ-១៩ កាន់ក្រដាសប្រាក់នោះ រួចហុចបន្ដទៅអ្នកដ៏ទៃទៀត ហើយនៅពេលអ្នកនោះចាប់កាន់លុយ និងដៃមកប៉ះច្រមុះ មាត់ ឬភ្នែកជាដើម នឹងធ្វើឲ្យឆ្លងជំងឺកូវីដ-១៩ជាក់ជាមិនខាន ការឆ្លងនេះតាមរយៈទឹករំអិលផ្លូវដង្ហើម ដូចជា សំបោរ ឬស្លេសទឹកមាត់។
ក្នុងនោះលោកជំទាវ បានពន្យល់យ៉ាងដូច្នេះថា «ប្រសិនបើបុគ្គលដែលមានវីរុសកូវីដ-១៩ យកដៃគាត់ជូតទឹករំអិលផ្លូវដង្ហើម ដូចជាសំបោរ ឬស្លេសទឹកមាត់ ឬយកដៃខ្ទប់មាត់ពេលក្អកកណ្តាស់ ហើយមិនបានលាងដៃនឹងសាប៊ូ ឬអាល់កុល ឬទឹកជែលសម្រាប់លាងដៃភ្លាមៗទេនោះ រួចយកដៃនោះមកកាន់ក្រដាសប្រាក់ គឺវីរុសកូវីដ-១៩ នឹងតោងលើក្រដាស់ប្រាស ហើយក្រដាសប្រាក់នោះ បានហុចបន្តទៅបុគ្គលម្នាក់ទៀត នៅពេលដែលបុគ្គលនោះ ចាប់កាន់ក្រដាសប្រាក់ វីរុសកូវីដ-១៩ នឹងតោងមកដៃបុគ្គលនោះ ហើយបុគ្គលនោះយកដៃដែលកាន់ក្រដាសប្រាក់មានវីរុសនេះ មកប៉ះច្រមុះ មាត់ ភ្នែកជាដើម ដែលធ្វើឲ្យមានការចម្លងបានលឿនជាទីបំផុត។
បន្ទាប់មកក៏មានការចម្លងបន្តៗគ្នា ប្រសិនបើមិនបានលាងដៃ ពាក់ម៉ាស់ និងមានគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡើងទៅ»៕