រដ្ឋមន្ត្រីសុខាភិបាល៖ ការមិនគោរពវិធានការការពារកូវីដ១៩ នៅហាង Pedro សាខាព្រះសីហនុ នាំឲ្យមានការចម្លងខ្លាំងជាងគេ (វីដេអូ)

(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង នៅយប់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០នេះ បានប្រកាសជូនសាធារណជនឲ្យបានជ្រាបថា ការមិនគោរពវិធានការការពារជំងឺកូវីដ១៩ ទាំងអ្នកលក់ និងអ្នកទិញនៅក្នុងហាង Pedro សាខាផ្លូវព្រះសីហនុ ជាមូលហេតុនាំឲ្យមានការចម្លងខ្លាំង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការលើកឡើងរបស់លោករដ្ឋមន្ត្រីបានធ្វើឡើង បន្ទាប់ពីវីដេអូមួយបង្ហាញថានៅក្នុងហាង Pedro សាខាព្រះសីហនុដែលជាទីតាំងចម្លងជំងឺកូវីដ១៩ ច្រើនជាងគេនៃព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកានោះ ទាំងអ្នកលក់និងអ្នកទិញ សុទ្ធតែមិនបានពាក់ម៉ាស និងមិនបានរក្សាគម្លាតសង្គមឡើយ ពោលគឺពួកគេល្មើសនឹងវិធានការការពារជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ម៉ម ប៊ុនហេង បានបញ្ជាក់យ៉ាងដូច្នេះថា «នេះជាការបាត់បង់នូវការគោរពវិធានការការពារជំងឺ COVID-19 ទាំងអ្នកលក់ និងអ្នកទិញមិនបានពាក់ម៉ាសគ្រប់គ្នា ឲ្យបានត្រឹមត្រូវ ហើយព្រមទាំងមិនបានរក្សាគម្លាតបុគ្គលដែលនាំឲ្យមានការចម្លងនៅក្នុងហាង Pedro សាខាផ្លូវព្រះសីហនុ ដែលមានបុគ្គលវិជ្ជមានកូវីដ១៩ ចំនួន២នាក់ បានចូលនៅថ្ងៃសុក្រ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ពីម៉ោង ១៨៖៥០ ដល់ម៉ោង ២០៖០២»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈបណ្ដាញព័ត៌មាន លោករដ្ឋមន្ត្រីសូមអំពាវនាវបងប្អូនដែលចូលទៅកន្លែងនោះ ទៅធ្វើតេស្តនៅវិទ្យាស្ថានជាតិសុខភាពសាធារណៈ ដើម្បីសុខភាពផ្ទាល់ខ្លួនផង និងការពារការចម្លងទៅអ្នកដទៃផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានធ្វើតេស្ដអ្នកប៉ះពាល់និងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា សរុបទាំងអស់ បានចំនួន ១០,១៤៧សំណាក ដែលនៅក្នុងចំនួននេះ មានអ្នកវិជ្ជមានវីរុសកូវីដ-១៩ ថ្មីសរុបចំនួន២៩នាក់។ ពួកគេកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គិតត្រឹមម៉ោង ០៧៖០០ព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០ នៅកម្ពុជាមានអ្នកឆ្លងវីរុសកូវីដ-១៩ ចំនួនសរុប ៣៤៥នាក់ (ស្ត្រី ៨០នាក់ និងបុរស ២៦៥នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ៣០៥នាក់ និងអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញចំនួន៣៤នាក់ និងអ្នកសម្រាកព្យាបាល នៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ ចំនួន០៦នាក់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងស្ថានភាពដ៏លំបាកនេះ ប្រសិនបងប្អូនដែលសង្ស័យថា បានប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល អ្នកមានមេរោគកូវីដ-១៩ ហើយបែរជាមិនស្ម័គ្រចិត្តមកធ្វើតេស្ត និង ផ្តល់ព័ត៌មានគ្រប់គ្រាន់ទេនោះ ទោះបីយើងមានគ្រូពេទ្យរាប់ពាន់រាប់ម៉ឺននាក់ មកជួយធ្វើតេស្តវត្ថុសំណាក និងជួយព្យាបាលអ្នកជំងឺកូវីដ-១៩​ ជូនបងប្អូនយ៉ាងណាក៏ដោយ ក៏យើងមិនអាចលុបបំបាត់ជំងឺដ៏កាចសាហាវនេះបានដែរ ព្រោះកាលៈទេសៈនេះការសហការពីប្រជាពលរដ្ឋ គឺសំខាន់ណាស់ សម្រាប់ក្រុមគ្រូពេទ្យកម្ពុជាយើង។
បំណងល្អពី អង្គភាពសារព័ត៌មានមហាខ្មែ៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.mahakhmer.com ដោយគ្មានការអនុញាត។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល info [at] mahakhme.com ឬទូរស័ព្ទលេខ​ 015 883 332។
អត្ថបទទាក់ទង