ម៉ាស្រុកមាន១! ឆាតទារលុយចំណងដៃការពីភ្ញៀវអ្នកជំពាក់ដែលមិនបានមកចូលរួមមង្គលការរបស់ខ្លួន
រាជធានីភ្នំពេញ៖ ម្សិលមិញនេះ គណនីហ្វេសប៊ុកឈ្មោះ Chiva Vann Vorawatt បានបង្ហោះនូវរឿងរ៉ាវហួសចិត្តមួយ ដែលរៀបរាប់ធ្វើឲ្យអ្នកលេងបណ្ដាញសង្គមស្រងាកចិត្តគ្រប់គ្នាថា៖
«ពីខ្ញុំអ្នករត់ ផាសអាប់ បង់រំលោះ ថ្ងៃនេះខ្ញុំចង់បញ្ចេញ បញ្ហាមួយដែលខ្ញុំជឿថាបងប្អូនគ្រប់គ្នា មិនដែលជួបមិនដែលលឺ ទុកជាមេរៀនសម្រាប់បងប្អូនយើង កុំអោយជួបប្រទះដូចខ្ញុំ ពាក្យសុំទោស សុំអធ្យាយស្រ័យបានប្រើឆ្លើយឆ្លងតាមរយៈ Facebook Chart រួចហើយ នៅឡើយគេមិនយោគយល់ នឹងលើកលែង ទោះបីវាត្រឹមជាការខកខានមិនបានចូលរួមពិធីកាត់ចំណងដៃមួយ (ថ្ងៃទី 29 វិច្ឆិកា 2020) ជាថ្ងៃដែលផ្ទុះកូវីដខ្លាំង ដែលធ្វើអោយមនុស្សម្នាខ្លាចរអា សឹងតែមិនហ៊ានចេញពីផ្ទះ។ ប៉ុន្មានថ្ងៃបន្ទាប់សារមកពីគូរស្នេហ៍ភរិយាថ្មីនោះបានមកតាមទារលុយចំណងដៃ ដែលខ្ញុំបាទជំពាក់កាលពីឆ្នាំ 2017 របស់គាត់ទាំងពីរនាក់ 30$»។
ចុងក្រោយប្រភពបានបន្តដោយសំណេរផ្ដាំផ្ញើរទៅកាន់មហាជនថា«សូមផ្តាំផ្ញើរទៅបងប្អូនដែលនឹងមានគម្រោងរៀបអាពាណ៍ពិពាណ៍ រឺកម្មពិធីផ្សេងៗនៅពេលខាងមុខ កុំផ្តោតសំខាន់លើចំណងដៃពេក ព្រោះការអញ្ញើញភ្ញៀវមិនអាចបាន 100% ដូចការរំពឹងទុកនោះទេ អ្នកខ្លះគាត់អាចមានទុក្ខធុរៈ រឺថវិការដែលមិនអាចមកចូលរួមបាន សូមអធ្យាស្រ័យអោយពួកគាត់ផង គ្មានអ្នកណាចង់ជំពាក់គេទេ ហើយកុំតាមទារគេអី មិនយូរមិនឆាប់ក៏មានកម្មពិធីផ្សេង ហើយអញ្ជើញគាត់ម្តងទៀតក៏មិនទាន់យឺតពេលដែរ សូមជួយពិចារណាតាមការគួរ»៕