សារព័ត៌មានមហាខ្មែរ

មានចាប់អារម្មណ៍ទេ? គ្រប់គ្នាខ្វល់ពីអ្នកជំងឺកូវីដ-១៩ ចុះអ្នកមានខ្វល់ពីខ្ញុំជាគ្រូពេទ្យដែរឬទេ?

19

មួយរយៈចុងក្រោយនេះ ប្រទេសកម្ពុជាកំពុងជួបបញ្ហាព្រឹត្តិការ ២៨ វិច្ឆិកា មានអ្នកជំងឺឆ្លងក្នុងសហគមន៍ និង សម្រាកព្យាបាលជាច្រើននាក់។
ស្របពេលចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ កើនឡើង ក្រុមគ្រូពេទ្យជួរមុខ ក៏កំពុងខំប្រឹងប្រែងជួយសង្គ្រោះជីវិតអ្នកជំងឺ ឲ្យរួចផុតពីកណ្ដាប់ដៃយមរាជ ទាំងពួកគាត់ត្បិតជាគ្រូពេទ្រមានតួនាទីជួយសង្គ្រោះពលរដ្ឋ ប៉ុន្តែពួកគាត់ក៏ជាមនុស្សធម្មតា ដែលប្រឈមនឹងឆ្លងជំងឺគ្រប់ពេលវេលា ម្យ៉ាងទៀតពួកគាត់ក៏មានប្រពន្ធកូនត្រូវមើលថែដូចគ្នា។ ដូច្នេះ នេះជាភក្តីភាពដ៏អងអាចក្លាហានរបស់ពួកគាត់គួរឲ្យគោរពបំផុត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក បើតាមការបង្ហោះរបស់ លោក ហ៊ុន ម៉ានី បានឲ្យដឹងថា ជាថ្មីម្តងទៀតក្នុងនាមខ្ញុំជាប្រជាពលរដ្ឋ មួយរូប សូមសំដែងនូវមនោសញ្ចេតនា យ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះក្រុមគ្រូពេទ្យជួរមុខរបស់យើងទាំងអស់ ដែលបានលះបង់គ្រប់បែបយ៉ាង ក្នុងបុព្វហេតុ សុខុមាលភាពសង្គមយើង ជាពិសេសក្នុងដំណាក់កាលចុងក្រោយ ថ្មីៗនេះ។ចំណាត់ការដ៏មានប្រសិទ្ធភាព ជាមួយនឹងការគ្រប់គ្រងបានយ៉ាងល្អប្រសើរនូវការរីករាលដាលជំងឺកូវីដ១៩នេះ បង្ហាញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ប្រកបដោយវិជ្ជាជីវៈខ្ពស់បំផុតរបស់ក្រុមគ្រូពេទ្យយើងទាំងអស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះ ខ្ញុំក៏សូមឆ្លៀតឱកាសថ្លែងអំណរគុណជាអនេកជូនចំពោះរាជរដ្ឋាភិបាល ដែលមានក្រសួងសុខាភិបាលជាសេនាធិការអាជ្ញាធរ ពាក់ព័ន្ធ និង ប្រជាពលរដ្ឋទាំងអស់ ដែលបានរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺនេះ បាន យ៉ាងទាន់ពេលវេលា និង ប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត។ខ្ញុំសូមគាំទ្រប្រសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុនសែន ដែលលើកឡើងថា យើង នឹងឈ្នះ ហើយយើងពិតជានឹងអាចក្រោកឈរឡើងវិញ ទាំងអស់គ្នា ក្រោកឈរដោយភាពរឹងមាំ៕

អត្ថបទទាក់ទង