ទៀតហើយ !! ក្រសួងសុខាភិបាល រកឃើញបុគ្គលិកហាងលក់សម្លៀកបំពាក់ Pedro ចំនួន៦នាក់ មានវិជ្ជមានវីរុសកូវីដ១៩
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ នៅលើបុគ្គលិកហាង Pedro ចំនួន៦នាក់ សរុបអ្នកឆ្លងនៅហាង Pedro កើនដល់៧នាក់ ។
លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាលបានបញ្ជាក់ថា លទ្ធផលវិជ្ជមានវីរុសកូវីដ១៩ របស់បុគ្គលិកហាង Pedro នៅផ្លូវព្រះសីហនុ ត្រូវបានបញ្ជាក់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នារសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០។ ចំណែកហាងលក់សំលៀកបំពាក់ Pedro ត្រូវបានអាជ្ញាធរសម្រេចបិទបណ្តោះអាសន្ន។
លោកស្រីបានបន្ថែមថា ថ្ងៃនេះក៏មានអ្នកដំណើរមកពីសហរដ្ឋអាមេរិកចំនួន៣នាក់ ឆ្លងកាត់កោះតៃវ៉ាន់ ចូលមកភ្នំពេញមានអវិជ្ជមានកូវីដ១៩ផងដែរ។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានបញ្ជាក់ថា “រហូតដល់ម៉ោង ៥និង៣០ល្ងាច ថ្ងៃទី៤ ធ្នូ ២០២០ យើងរកឃើញបុគ្គលិកហាង Pedro ចំនួន៦រូបថែមទៀត សរុបអ្នកឆ្លងនៅហាង Pedro នៅផ្លូវព្រះសីហនុ រាជធានីភ្នំពេញ កើនដល់៧នាក់ ខណៈថ្ងៃនេះ យើងក៏រកឃើញអ្នកដំណើរមកពីសហរដ្ឋអាមេរិក៣នាក់ បានឆ្លងកូវីដ១៩ ក្រោយធ្វើតេស្តលើកទីពីរ ថ្ងៃទី១៣ នៃចត្តាឡីស័ក ។
អ្នករស់នៅភ្នំពេញទាំងអស់ សូមពាក់ម៉ាស់គ្រប់ៗគ្នាពេលចេញក្រៅផ្ទះ និងហាមចេញក្រៅបើមិនមានការងារចាំបាច់ ។
ព័ត៌មានបន្ថែមសូមទាក់ទងលេខ ១១៥”៕