សារព័ត៌មានមហាខ្មែរ

ទូក​វៀតណាម​២​គ្រឿង នេសាទ​ខុសច្បាប់​ក្នុង​ខេត្តស្ទឹងត្រែង ត្រូវបានចាប់ឃាត់និងពិន័យ​ប្រាក់ ៥​លាន​រៀល

1

ខេត្តស្ទឹងត្រែង ៖ មន្ត្រី​រដ្ឋបាល​ជលផល​ខេត្តស្ទឹងត្រែង សហការ​ជាមួយ កម្លាំង​នគរបាល​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ និង​សហគមន៍​នេសាទ បាន​ចុះ​បង្ក្រាប​ទូក​នេសាទ​ខុសច្បាប់ ចំនួន​២​គ្រឿង របស់​ជនជាតិ​វៀតណាម និង​បាន​ដកហូត​ត្រី​ត្រសក់​មួយ​ក្បាល មាន​ទម្ងន់​១២​គីឡូក្រាម កាល​យប់​ថ្ងៃ​ទី​៣ ខែធ្នូ ឆ្នាំ​២០២០ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ទុំ នី​រ៉ូ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តស្ទឹងត្រែង បាន​ប្រាប់​នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែធ្នូ ឆ្នាំ​២០២០ អោយ​ដឹង​ថា ករណី​បង្ក្រាប​បទល្មើស​នេសាទ​នោះ សមត្ថកិច្ច​ជលផល​ស្ទឹង​ត្រែង ដោយ​មានការ​សហការ​ពី​អធិការដ្ឋាន​នគរបាល​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ និង​សហគមន៍​នេសាទ​ភូមិ​វាល​ខ្សាច់ បាន​ចុះ​បង្ក្រាប​ទូក​នេសាទ​របស់​ក្រុម​នេសាទ​វៀតណាម​ចំនួន ២​គ្រឿង ដែល​ប្រើ មង​បណ្តែត​ក្រឡា​ធំ និង​វែង នៅ​ជិត​ស្ពាន​មេគង្គ ក្នុង​សង្កាត់​ព្រះបាទ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រៅពី​បង្ក្រាប សមត្ថកិច្ច​ក៏​បាន​ដកហូត ទូ​កឌុក​ឈើ​ចំនួន ២ គ្រឿង​, ម៉ាស៊ីន​ម៉ាក​ហុងដា ១៣​សេស ១​គ្រឿង និង​ម៉ាក​ហី​នូ​តា ១៨​សេស ១​គ្រឿង​, មង​នីឡុង​បណ្តែត ២​ត្បូង ប្រវែង​១,០០០ ម៉ែត្រ ជម្រៅ​៧​ម៉ែត្រ ក្រឡា​២០​សង់ទីម៉ែត្រ និង​ក្រឡា ២៥​សង់ទីម៉ែត្រ និង​ត្រី​ត្រសក់ ១​ក្បាល ទំងន់ ១២​គីឡូក្រាម ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់​ពី​បាន​ពិនិត្យ​ជាក់ស្តែង សមត្ថកិច្ច​បាន​សម្រេច​ដកហូត​ទុក​នូវ​មង​ក្រឡា​ធំ​ទាំង​ពីរ និង​ផាកពិន័យ​ចំនួន ៥​លាន​រៀល ចំណែកឯ​ទូក​ទាំង​ពីរគ្រឿង បាន​ប្រគល់​ឱ្យ​ម្ចាស់​វិញ ផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងពា ប្រសិនបើ មន្ត្រី​ជំនាញរកឃើញល្មើស ​ជា​លើក​ទី​២ ​នឹង​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ទៅ​តុលាការ ៕

អត្ថបទទាក់ទង