ក្តៅៗ ! សម្តេច ស ខេង បញ្ចេញវីដេអូអគ្គនាយកពន្ធនាគារ ពេលចូលប្រជុំនៅក្រសួងមហាផ្ទៃ មុនតេស្តឃើញកូវីដ…(មានវីដេអូ)
នៅយប់ថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០២០ ប្រមាណជាម៉ោង ៩ មុននេះបន្តិច សម្តេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានបញ្ចេញវីដេអូបង្ហាញអំពីសកម្មភាព ឯកឧត្តម ឆែម សាវុធ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ
ក្នុងអំឡុងពេលចូលរួមកិច្ចប្រជុំអន្តរក្រសួងពិនិត្យពិភាក្សាសេចក្ដីព្រាងព្រះរាជក្រឹត្យ ស្ដីពីការបន្ធូរបន្ថយទោស និងលើកលែងទោស ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២០ ។
តាមរយៈវីដេអូនេះបានបង្ហាញឱ្យឃើញថា ឯកឧត្តមអគ្គនាយកពន្ធនាគារ បានគោរពយ៉ាងខ្ជាប់ខ្ជួននូវវិធានការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារការឆ្លង និង ចម្លងជំងឺកូវីដ-១៩ ដូចជាការឆ្លងកាត់ម៉ាស៊ីនបាញ់អាល់កុល ការលាងដៃដោយទឹកអាកុល និងការវាស់កំដៅ ៕