ក្តៅៗ !! រកឃើញនារី ៥ នាក់ទៀតនៅខណ្ឌពោធិ៍សែនជ័យ ធ្លាប់កោសខ្យល់ឱ្យភរិយាអគ្គនាយកពន្ធនាគារ ដែលផ្ទុកជំងឺកូវីដ ១៩
ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១១ និង៣០នាទី លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ ដឹកនាំក្រុមការងាររដ្ឋបាលខណ្ឌ បានសហការជាមួយអធិការនគរបាលខណ្ឌ និងរថយន្តរបស់មន្ទីរសុខាភិបាល រាជធានីភ្នំពេញ។
ចុះយកនារីកោសខ្យល់ ( ថៅកែឈ្មោះ ឡាត់ សុខា Tel.០១២ ៦៦៧ ០៨៤ / ០៩៥ ៩១១ ៩៧៨ ) ដែលបានទៅកោសខ្យល់ឱ្យលោកជំទាវ ភរិយារបស់ឯកឧត្តមអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគា ចំនួន០៥នាក់ និង០១នាក់បានចេញទៅស្រុក ដើម្បីយកសំណាកទៅធ្វើតេស្តនៅមណ្ឌលសុខភាពចាក់អង្រែ ។
គួរបញ្ជាក់ផងដែរថា នារីទាំង៥នាក់នោះមានអាសយដ្ឋានស្នាក់នៅផ្លូវ២០០៤ ភូមិត្រពាំងល្វា២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកនារីដែលបានចេញទៅស្រុកនោះក្រុមការងារកំពុងធ្វើការទាក់ទងបន្តហើយ៕