មន្ទីរពេទ្យគន្ធបុប្ផា បានចាប់ផ្តើមសាកល្បងដំណើរការពិនិត្យព្យាបាលអ្នកជំងឺ និងស្ត្រីមានផ្ទៃពោះ តាមប្រព័ន្ធបច្ចេកវិជ្ជាឌីជីថលទំនើប(ពេទ្យយើង)
មន្ទីរពេទ្យគន្ធបុប្ផា បានចាប់ផ្តើមសាកល្បងដំណើរការពិនិត្យព្យាបាលអ្នកជំងឺនិងស្ត្រីមានផ្ទៃពោះ តាមប្រព័ន្ធបច្ចេកវិជ្ជាឌីជីថលទំនើប(ពេទ្យយើង) នៅគន្ធបុប្ផាភ្នំពេញ រួមទំាងនៅសៀមរាប នឹងសាកល្បងនៅ ខែឧសភា ឆ្នាំ២០២១។
កម្មវិធីប្រព័ន្ធគ្រប់គ្រងមន្ទីរពេទ្យឌីជីថល មានភាពសុក្រឹត្យរហ័សទាន់ចិត្ត លើការគ្រប់គ្រង ទំនាក់ទំនងរាល់ការបញ្ជូន ព្រមទំាងរក្សាព័ត៌មានរបស់អ្នកជំងឺ និងមន្ទីរពេទ្យ ប្រកបដោយសុវត្ថិភាព ចេរភាព រួមចំណែកដោះស្រាយបញ្ហាបរិស្ថានសង្គម និងបរិស្ថានទីក្រុងផងដែរ មានដូចជា៖
១) កាត់បន្ថយការប្រើប្រាស់ក្រដាស និងការព្រីនការងាររដ្ឋាបាលដែលមិនចាំបាច់។ ២) កាត់បន្ថយការប្រើ និងព្រីនហ្វីលផ្លាស្ទិកលើសលប់ ព្រមទាំងទឹកថ្នាំលាងហ្វីល បំពុលបរិស្ថាន។ ៣) ចូលរួមចំណែកកសាងបរិស្ថានទីក្រុងស្អាត បៃតង តាមរយៈការកាត់បន្ថយការមិនប្រើប្រាស់ក្រដាស។
ក្នុងនោះដែរ មូលនិធិគន្ធបុប្ផា ក៏សូមអរគុណ ដល់មូលនិធិគន្ធបុប្ផាស្វីស Dr.med.Beat Richner ដែលបានផ្តល់ការគាំទ្រ និងជំរុញឲ្យមានការអភិវឌ្ឍន៍ប្រព័ន្ធមន្ទីរពេទ្យឌីជីថលនេះឡើង។
-រាល់ការព្យាបាលទាំងអស់គឺឥតគិតថ្លៃ សម្រាប់គ្រប់ៗគ្នា ដោយគ្មានការរើសអើង។ រាល់ការបរិច្ចាគតូចឬធំ គឺពិតជាបានសំដៅជួយការពារ ព្យាបាលនិងសង្គ្រោះជីវិត។ អរគុណគន្ធបុប្ផា! អរគុណមូលនិធិគន្ធបុប្ផាកម្ពុជា! អរគុណមូលនិធិគន្ធបុប្ផាស្វីសDr BeatRichner តាំងពីឆ្នាំ១៩៩២មក។
Today, December 2, 2020, the first of digital hospital trials in Kantha Bopha Penh and Jayavarman VII hospital in Siem Reap will be operated in May 2021. Thanks to the Kantha Bopha Foundation Swiss, Dr.med.Beat Richner who support and encourage this new development of the hospital digitalization
-all treatments are free for all without discrimination. Every donation big or small help to heal, save and prevent. A big thank you to KBH-thanks to CKF-and thanks to KBF Swiss Dr Beat Richner since 1992 #Pet#Yoeng. ប្រភព,source: Dr. Beat Richner Facebook Page