តើអ្នកដឹងទេ! ថ្ងៃ Black Friday មានដើមហេតុដំបូងយ៉ាងណា?

(បរទេស)៖ ជាទូទៅថ្ងៃបន្ទាប់ពីថ្ងៃបុណ្យ Thanksgiving នៅសហរដ្ឋអាមេរិក ដែលត្រូវគេស្គាល់ថាជាថ្ងៃបុណ្យ Black Friday បានក្លាយជាថ្ងៃដ៏មមាញឹកបំផុតមួយប្រចាំឆ្នាំនៃការដើរទិញទំនិញ ជាពិសេសនៅអាមេរិកផ្ទាល់។ ហាងលក់ទំនិញអាមេរិកធំៗ តែងតែធ្វើការផ្ដល់ជូននូវកម្មវិធីបញ្ចុះតម្លៃពិសេសៗ សម្រាប់ផលិតផលចម្រុះជាច្រើន ដើម្បីទាក់ទាញអតិថិជន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើយោងតាមការសន្និដ្ឋានតៗគ្នា ពាក្យថា Black Friday ឬថ្ងៃសុក្រពណ៌ខ្មៅនេះ ចេញមកពីទស្សនៈមួយដែលយល់ថា ជាធម្មតាអាជីវកម្មទាំងឡាយធ្វើប្រតិបត្តិការដោយខាតជាប្រចាំ ដែលត្រូវគេចាត់ទុកថាស្ថិតក្នុងពណ៌ក្រហម រហូតទាល់តែដល់ថ្ងៃបន្ទាប់ពីថ្ងៃ Thankgiving ដែលជាពេលការបញ្ចុះតម្លៃទំនិញបានទាក់ទាញអតិថិជនយ៉ាងផុសផុល ទើបទីបំផុតអនុញ្ញាតឲ្យអាជីវកម្មពួកគេទទួលបានការចំណេញច្រើន ឬធ្វើឲ្យស្ថិតនៅពណ៌ខ្មៅ។ ប៉ុន្តែការសន្មត់មួយនេះពុំមែនជាការពិតនោះឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្រាប់ការពន្យល់បកស្រាយដែលត្រឹមត្រូវជាងនេះនៃដើមកំណើតពាក្យ Black Friday គឺទាល់តែយើងក្រឡេកទៅមើលព្រឹត្តិការណ៍កំឡុងដើមទសវត្សរ៍ឆ្នាំ១៩៦០ នៅសហរដ្ឋអាមេរិក នៅពេលដែលក្រុមប៉ូលិសនៅក្នុងទីក្រុងហ្វីឡាឌែលហ្វៀ (Philadelphia) បានចាប់ផ្តើមប្រើប្រាស់ពាក្យ «Black Friday» ដើម្បីពិពណ៌នានូវភាពចលាចលដែលកើតឡើង នៅពេលដែលអ្នកទេសចរក្នុងចំនួនយ៉ាងច្រើនដែលនៅជាយក្រុង បាននាំគ្នាចូលមកក្នុងទីក្រុងដើម្បីដើរទិញទំនិញក្នុងឱកាសឈប់សម្រាករបស់ពួកគេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មនុស្សច្រើនកុះករបែបនេះ បានបង្កការឈឺក្បាលយ៉ាងខ្លាំងដល់ប៉ូលិសនៃទីក្រុង Philadelphia ដែលត្រូវធ្វើការយូរម៉ោងជាងសព្វមួយដង ដោយសារពួកគេត្រូវដោះស្រាយបញ្ហាកកស្ទះចរាចរណ៌ គ្រោះថ្នាក់ បទល្មើសលួចទំនិញ បូករួមជាមួយបញ្ហាជាច្រើនទៀត។ ក្នុងរយៈពេលត្រឹមតែប៉ុន្មានឆ្នាំប៉ុណ្ណោះ ពាក្យ Black Friday ក៏បានដោតឬសគល់នៅក្នុងទីក្រុង Philadelphia ប៉ុន្តែអាជីវករនៅក្នុងទីក្រុងបានព្យាយាមប្រើប្រាស់ពាក្យ ដែលប្រសើរជាងមុនសម្រាប់ថ្ងៃពិសេសនេះ តាមរយៈការហៅវាថា Big Friday វិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្រាប់អត្ថន័យពាក្យ Black Friday ដូចដែលគេប្រើដូចសព្វថ្ងៃនេះ គឺហាក់មិនទាន់រីកសាយទូទាំងអាមេរិកនៅឡើយទេ រហូតទាល់តែដល់ចុងទសវត្សឆ្នាំ១៩៨០ ក្នុងគ្រាដែលអាជីវករបានយកដំណើររឿងខាត-ចំណេញ ឬក្រហម-ខ្មៅ ដូចដែលបានលើកឡើងពីខាងលើ មកឃោសនា។ បច្ចុប្បន្នថ្ងៃ Black Friday ត្រូវគេចាត់ទុកជា ថ្ងៃដែលហាងលក់ដូរនៅអាមេរិកចាប់ផ្តើមទទួលបានប្រាក់ចំណេញខ្ពស់ប្រចាំឆ្នាំ ព្រមទាំងជាថ្ងៃដើរទិញទំនិញដ៏ធំបំផុតនៅសហរដ្ឋអាមេរិក។ យ៉ាងណាក្តី បើតាមធាតុពិតជាក់ស្តែងវិញនោះ ហាងទំនិញភាគច្រើននៅអាមេរិក មើលឃើញការលក់របស់ពួកគេកើនឡើងខ្លាំងបំផុត នៅថ្ងៃសៅរ៍មុនថ្ងៃបុណ្យណូអែល ឯណោះទៅវិញទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ថ្ងៃ Black Friday ក៏ត្រូវបានចូលរួមដោយថ្ងៃទិញទំនិញពេលឈប់សម្រាកដទៃទៀតផងដែរ រួមមានដូចជាថ្ងៃ Small Business Saturday ដែលជំរុញឲ្យអតិថិជនដើរទិញឥវ៉ាន់ នៅតាមហាងលក់ដូរប្រចាំតំបន់រៀងៗខ្លួន និងថ្ងៃ Cyber Monday ដែលលើកកម្ពស់ការទិញទំនិញតាមអ៉ីនធើណិត។ ថ្ងៃទិញទំនិញ Black Friday នេះ ក៏ត្រូវបានគេប្រារព្ធនៅតាមប្រទេសផ្សេងទៀតដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក ពាក្យ Black Friday ក៏ទំនងជាមានអត្ថន័យផ្សេងមួយទៀតផងដែរ ដែលពុំទាក់ទងការទិញទំនិញនៅហាងលក់ដូរនោះឡើយ គឺពាក់ព័ន្ធទៅនឹងការខិតខំប្រមូលទិញមាសដោយបុគ្គលមួយចំនួន កាលពីឆ្នាំ១៨៦៩ នៅទីក្រុងញូយ៉ក ក្រោមគោលបំណងធ្វើឲ្យតម្លៃមាសលោតឡើងខ្ពស់កប់ពពក ប៉ុន្តែនៅថ្ងៃសុក្រ ទី២៤ ខែកញ្ញា ឆ្នាំដដែល ការធ្វើអន្តរាគមន៍ពីសំណាក់លោក យូលីស៉ី អេស ហ្រ្គាន (Ulysses S. Grant) ដែលជាប្រធានាធិបតីអាមេរិកនាពេលនោះ បានធ្វើឲ្យគម្រោងការណ៍ពួកគេបរាជ័យ។ មិនតែប៉ុណ្ណោះ ផ្សារហ៊ុនបានធ្លាក់ចុះយ៉ាងគំហុក ហើយជាលទ្ធផលពលរដ្ឋអាមេរិករាប់សែននាក់ ត្រូវក្ស័យធន៕ ប្រភព៖ Fresh News Plus

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.mahakhmer.com ដោយគ្មានការអនុញាត។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល info [at] mahakhme.com ឬទូរស័ព្ទលេខ​ 015 883 332។
អត្ថបទទាក់ទង