សូមអបអរសាទរ! ពេលនេះនារីរងគ្រោះដែលចាញ់បោកមេខ្យល់ យកទៅលក់នៅប្រទេសចិន ត្រូវបានជួយសង្គ្រោះដោយជោគជ័យហើយ
ភ្នំពេញ៖ នារីរងគ្រោះដែលចាញ់បោកមេខ្យល់ យកទៅលក់នៅប្រទេសចិន ត្រូវបានជួយសង្គ្រោះដោយជោគជ័យហើយ នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០។
បច្ចុប្បន្ននាងកំពុងរង់ចាំទៅស្ថានទូតកម្ពុជាប្រចាំប្រទេសចិន។ ការជួយសង្គ្រោះនេះ បន្ទាប់ពីប៉ូលិសចិន និងរាជរដ្ឋាភិបាលកម្ពុជា បានសហការគ្នាយ៉ាងយកចិត្តទុកដាក់ និងជួយសង្គ្រោះនាងបានទាន់ពេល។
សូមបញ្ជាក់ថា នារីខ្មែរម្នាក់រស់នៅស្រុកសំបូរ ខេត្តក្រចេះ ត្រូវបានមេខ្យល់ឆបោកយកទៅនៅប្រទេសចិន ដោយរូបភាពរៀបការប្តីជនជាតិចិន។ នារីរងគ្រោះ បានស្នើរសុំជួយអន្តរាគមន៍ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ឱ្យជួយដល់នាងនៅក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសបុក។
ក្រោមមកសមត្ថកិច្ចបានខិតខំស្រាវជ្រាវបន្តកិច្ចការងារដើម្បីរៀបចំឯកសារទៅក្រសួងការបរទេស និងលេខាធិការដ្ឋានមេគង្គឡានឆាង តាមរយៈនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនដើម្បីស្វែងរកជួយសង្រ្គោះនារីរងគ្រោះខាងលើ។
បច្ចុប្បន្ននាងកំពុងស្នាក់នៅក្នុងស្ថានទូតកម្ពុជាប្រចាំប្រទេសចិន រង់ចាំធ្វើឯកសារគ្រប់គ្រាន់ដើម្បីធ្វើដំណើរវិលត្រឡប់មកប្រទេសកំណើតវិញ៕