សារព័ត៌មានមហាខ្មែរ

នារីខ្មែរម្នាក់ទៀតហើយ ដែលត្រូវមេខ្យល់ ឆបោកយកទៅលក់នៅប្រទេសចិន សមត្ថកិច្ច កំពុងអន្តរាគមន៍ជួយ

0

ក្រចេះ៖ សមត្ថកិច្ច កំពុងអន្តរាគមន៍ជួយនារីខ្មែរម្នាក់ទៀត រស់នៅស្រុកសំបូរ ខេត្តក្រចេះ ដែលត្រូវបានមេខ្យល់ ឆបោកយកទៅនៅប្រទេសចិន ដោយរូបភាពរៀបការប្តីជនជាតិចិន។ នេះបើតាមការឱ្យដឹងពីស្នងការដ្ឋាននគរបាលខេត្តក្រចេះ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០នេះ បន្ទាប់ពីនារីរងគ្រោះរូបនោះ បានស្នើសុំជួយអន្តរាគមន៍ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ឱ្យជួយដល់នាង កាលពេលថ្មីៗនេះ ក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសបុក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកស្រីឧត្តមសេនីយ៍ត្រី នៅ រតនា ស្នងការរងនគរបាលខេត្តក្រចេះ បញ្ជាក់ថា ករណីនេះដោយមានការណែនាំពីលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត, សមត្ថកិច្ច បាននិងកំពុងខិតខំស្រាវជ្រាវបន្តកិច្ចការងារ ដើម្បីរៀបចំឯកសារទៅក្រសួងការបរទេស និងលេខាធិការដ្ឋានមេគង្គឡានឆាង តាមរយៈនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដើម្បីជួយសង្រ្គោះនារីរងគ្រោះខាងលើ ឱ្យបានត្រឡប់មកប្រទេសកំណើតវិញ៕

អត្ថបទទាក់ទង