ករណីថ្មីទៀតហើយ !! មនុស្ស ៨ នាក់នៅស្រុកព្រៃឈរ ប្រឈមឆ្លងកម្រិតខ្ពស់ ព្រោះអ្នកជំងឺកូវីដ ៦នាក់ធ្លាប់ទៅលេង
តាមគណនីហ្វេសប៊ុករបស់ឯកឧត្ដម ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានធ្វើការគោរពរាយការណ៍ជូនសម្តេចតេជោ នាយករដ្ឋមន្រ្តី មេត្តាជ្រាបស្តីពីករណីព្រឹត្តិការសហគមន៍ ២៨វិច្ឆិកា ។
នៅព្រឹកថ្ងៃទី ០២ ធ្នូ ២០២០ នេះរដ្ឋបាលខេត្តបានពិនិត្យឃើញ មានក្រុមគ្រួសាររបស់អ្នកបើករថយន្តរបស់ឧត្ដម ឆែម សាវុធ ចំនួន ៦ នាក់ មកលេងផ្ទះឈ្មោះ កែវ សន ក្រុមប្រឹក្សាឃុំព្រៃឈរ នៅភូមិសេកយំ ឃុំព្រៃឈរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម កាលពីថ្ងៃទី ២៤ ខែវិច្ឆិកា។ បច្ចុប្បន្នអ្នកទាំង ៦ នេះ មានផ្ទុកជំងឺកូវីដ ១៩ ទាំងអស់ ដូចមានឈ្មោះខាងក្រោម៖
1/ សារុំ ដេវីដ ភេទប្រុសអាយុ២៣ឆ្នាំ
2/សាយ កេសរ ៣០ឆ្នាំ ស្រី 3/សាយ ពិសី ៣៨ឆ្នាំ ស្រី 4/សាយ រតនៈ ៧ខែ ប្រុស 5/អេង សុផាត ៣៤ឆ្នាំ 6/កែវ សុភណ្ឌ័ ៤៥ឆ្នាំ ស្រី។
លុះដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមគាត់ត្រឡប់ទៅភ្នំពេញវិញ។
- អ្នកដែលប៉ះពាល់ផ្ទាល់មានហានិភយ័ខ្ពស់ចំនួន ៨ នាក់ឈ្មោះ៖
1/កែវ សន អាយុ៧០ឆ្នាំ ប្រុស 2/យ៉ាម គីម អាយុ ៧១ឆ្នាំ ស្រី 3/ធឹម ម៉ាដូណា អាយុ ៣៨ឆ្នាំ ប្រុស 4/តិ សុភក្រ័ អាយុ ២៥ឆ្នាំ ស្រី
5/ពិន ពិសិដ្ឋ អាយុ ២៤ឆ្នាំ ប្រុស 6/កែវ សុផា អាយុ ២៨ឆ្នាំ ស្រី 7/ធា ចាន់ណាផា អាយុ ៤ខែ ប្រុស 8/គន្ធា អាយុ ២៣ខែ ស្រី។
- ក្រុមឆ្លើយតបបន្ទាន់របស់ខេត្តបានយកសំណាកទាំង៨នាក់នេះបញ្ជូនទៅវិទ្យាស្ថានប៉ាស្ទ័រួចហើយ។ ដោយអ្នកទាំង៨នាក់នេះ មានហានិភយ័ខ្ពស់ រដ្ឋបាលខេត្តបានបញ្ជូនពួកគាត់មកធ្វើចត្តាឡឺសក័កម្រឹត២នៅសណ្ឋាគារមេគង្គ ក្រុងកំពង់ចាម។
- ចំពោះអ្នកប៉ះពាល់ដោយប្រយោលមកដល់ពេលនេះយើងរកឃើញមានចំនួន ១៩ នាក់បានដាក់អោយធ្វើចត្តាឡឺសក័នៅផ្ទះរយៈពេល ១៤ ថ្ងៃ និង តាមដានសុខភាពរាល់ថ្ងៃ ។ ក្រុមការងារឆ្លើយតបបន្ទាន់នឹងខិតខំបន្តរកអ្នកដែលប៉ះពាល់ដោយប្រយោលបន្តទៀត ៕