សង្ឃឺមថា អ្នកស្រីទ្រី ដាណាបានឃើញអត្ថបទមួយនេះ ហើយនិងជួយគាត់ផងចុះ! អាណិតណាស់! លោកយាយអាយុ ១០៥ឆ្នាំ សុំឱ្យសប្បុរសជនជួយ ខណៈគាត់កំពុងជ្រកក្រោមសំយាបផ្ទះគេ
កំពង់ស្ពឺ៖ លោកយាយឈ្មោះ រៀម សារុន អាយុ១០៥ឆ្នាំ ស៊ីឈ្នួលក្រងស្បូវលក់យកប្រាក់ចិញ្ចឹមចៅ និងកូនផ្ទុកជំងឺអេដស៍ នៅក្នុងភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានទទូចសុំសប្បុរសជន ឱ្យជួយ ព្រោះតែគ្មានទីពឹង។
លោកយាយ បានឱ្យដឹងថា មុខរបរក្រងស្បូវលក់ក្នុងមួយថ្ងៃបានប្រាក់ ១.០០០ ទៅ ២.០០០ រៀល យកទៅទិញអង្ករ ទិញម្ហូបមកចិញ្ចឹមកូនស្រី និងចៅដែលកំពុងផ្ទុកជំងឺអេដស៍។
បើតាមស្ត្រីឈ្មោះ ហង្ស សុភី អាយុ៤៧ឆ្នាំ រស់នៅភូមិទី១ ឃុំត្រែងត្រយឹង បានឱ្យដឹងថា លោកយាយ រៀម សារុន ពិតជាលំបាក់ខ្លាំងណាស់ ព្រោះគាត់មិនមានផ្ទះសម្បែងសម្រាប់ជ្រក ហើយវ័យកាន់តែជរា ត្រូវរកស៊ីចិញ្ចឹមកូននិងចៅទៀត។ ដោយឃើញសភាពលោកយាយគួរឱ្យអាណិត អ្នកជិតខាងម្នាក់ ក៏បានផ្តល់កន្លែងជ្រកជាបណ្តោះអាសន្ន។ ចំណែក គាត់ និងអ្នកផ្សេងទៀត ក៏បានយកបាយម្ហូបឱ្យគាត់ពិសាផងដែរ។
លោកស្រី កែវ សុផាត មេឃុំត្រែងត្រយឹង បានយកអំណោយបន្តិចបន្តួចទៅចែកជូនគ្រួសារលោកយាយ សារុន ទោះមិនបានច្រើនក្ដី ក៏បានជួយសម្រាលដល់គាត់យៈពេលខ្លី ហើយលោកស្រី ក៏បានធ្វើប័ណ្ណក្រីក្រជូនលោកយាយរួចរាល់ដែរ៕