សូមជ្រាប ! តម្លៃប្រេងសាំង បានឡើងថ្លៃដល់ ៣.០០០រៀល និងប្រេងម៉ាស៊ូត ២.៧៥០រៀល ក្នុងមួយលីត្រចាប់ពីថ្ងៃទី១ ខែធ្នូនេះ
ភ្នំពេញ៖ តម្លៃលក់រាយប្រេងឥន្ធនៈ សម្រាប់អនុវត្តចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ គឺ សម្រាប់ប្រេងសាំងធម្មតា EA92 មានតម្លៃ ៣.០០០រៀលក្នុងមួយលីត្រ និងប្រេងម៉ាស៊ូត មានតម្លៃ ២.៧៥០រៀលក្នុងមួយលីត្រ។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០។
សូមបញ្ជាក់ថា នៅពាក់កណ្តាលខែវិច្ឆិកា ប្រេងសាំងមានតម្លៃ ២,៩០០រៀលក្នុងមួយលីត្រ និងប្រេងម៉ាស៊ូតមានតម្លៃ ២,៦៥០រៀលក្នុងមួយលីត្រ។ សម្រាប់ដើមខែធ្នូនេះ ប្រេងសាំងបានឡើងថ្លៃ ១០០រៀល និងប្រេងម៉ាស៊ូតបានឡើងថ្លៃ ១០០រៀលក្នុងមួយលីត្រ។