សារព័ត៌មានមហាខ្មែរ

នោះមានរឿងហើយ ! ភ្ញាក់ផ្អើលខ្លាំងលើវិស័យកញ្ញាឯកក្រោយគណនីយហ្វេសប៊ុកមួយជេប្រមាថ រឿន ណាត យ៉ាងសាហាវ

13

ភ្នំពេញ៖ មានការជជែកវែកញែកគ្នាច្រើនក្នុងចង្កោមអ្នកនិយមតាមដានវិស័យបវរកញ្ញាក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយកើតជម្លោះជាពាក្យសម្តីក្រោយពីគណនីយហ្វេសប៊ុកមួយឈ្មោះ បវរកញ្ញា កម្ពុជាអាស៊ានបានចេញមុខរិះគន់និងជេរប្រមាថធ្ងន់លើកញ្ញាឯកចក្រវាលកម្ពុជា២០១៨ កញ្ញា រឿនណាត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ផ្ទុះសារជេរប្រមាថនេះគឺបន្ទាប់ពីកម្មវិធីប្រកួតកញ្ញាឯកចក្រវាលកម្ពុជា២០២០ត្រូវបានបញ្ចប់និងក្រោយពីកញ្ញាឯករឿន ណាត បង្ហោះសារមួយ។ សារដែល បានបង្ហោះសារអមដោយរូបភាពមួយសន្លឹកនៃការចូលរួមក្នុងកម្មវិធីប្រកួតខាងដែលនាងបានសរសេរថា “ពេលណាយើងយកចំណេះមកធ្វើជាគោលការណ៍ខ្លាំងពេក គឺវានឹងធ្វើឱ្យយើងមានអំនួតមើលងាយអ្នកដទៃថាអន់ជាងខ្លួន កាន់តែប្រកាន់ វាយឫកក្រអឺតក្រទម ឆ្មើងឆ្មៃ ពូកែខាងអួត តែបើយើងយកគុណធម៌មកបំពាក់ឱ្យខ្លួនឯងថែមទៀត គឺយើងនឹងចេះឱ្យតម្លៃអ្នកដទៃចេះដឹងគុណអ្នកបង្រៀន ចេះដាក់ខ្លួនរៀនបន្ថែមពីសង្គមជុំវិញនិងចេះរកវិធីបង្រួមមនុស្សឱ្យចេះស្រឡាញ់គ្នា” ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សារនេះលេចចេញជាការជជែកវែកញែកច្រើនរហូតមានការប្រតិកម្មខ្លាំងពីសំណាក់អ្នកគាំទ្រវិស័យកញ្ញាឯកមួយចំនួនដោយចោទទៅកាន់ កញ្ញា រឿន ណាត នាងបានលម្អៀងទៅកាន់កញ្ញា ឌីសុរៈក្ខិតា និងមិនពេញចិត្តនឹងការទទួលបានមកុដរបស់កញ្ញា រ៉េត សារីតានោះ។ បើទោះបីជាមានការខ្វែងគំនិតគ្នាជាច្រើនជុំវិញសារនេះក្តី ក៏វានៅមិនទាន់បានលុបចេញនៅឡើយខណៈដែលអ្នកគាំទ្រ និងផលិតកម្មវិធីកញ្ញាឯកបានចេញមុខបកស្រាយខ្លះៗអំពីសារនេះគឺសារចាស់ដែលនាងធ្លាប់បានបង្ហោះលើបណ្តាញសង្គមកាលពីអំឡុងឆ្នាំ២០១៩ ហើយត្រូវបាននាងចម្លងមកបង្ហោះជាថ្មី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើទោះបីជាមានការបកស្រាយយ៉ាងនេះក្តីក៏គេសង្កេតឃើញគណនីយហ្វេសប៊ុកបវរកញ្ញាកម្ពុជាអាស៊ាន បានបង្ហោះសារ និងរិះគន់ខ្លាំងទៅលើកញ្ញារឿនណាតរហូតមានការប្រើប្រាស់ពាក្យជេប្រមាថគ្រោតគ្រាតមិនពិរោះត្រចៀកជាច្រើនរួមទាំងចោទប្រកាន់ថានាងគឺជាមនុស្សស្រីពិសពុល ពុតត្បុតថែមទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ម៉ែន និមលរតន៍ អ្នករៀបចំកម្មវិធីប្រកួត Miss Universe Cambodia 2020 បានលើកឡើងជុំវិញប្រតិកម្មនេះដែរថា សម្រាប់កញ្ញាឯក និងកញ្ញាឯកមិនដែលមានបញ្ហានឹងគ្នាឡើយ ដែលលោកចាត់ទុកការបង្កើតបញ្ហាគឺជាអ្នកជ្រុលនិយមដែលចូលចិត្តធ្វើខ្លួនជាអ្នកវិនិច្ឆ័យជាងគណកម្មការ។ ក្រៅពីនេះលោកប្រកាសអំពីទំនាក់ទំនងល្អរវាងកញ្ញាឯក និងកញ្ញាឯក ហើយពួកគេផ្តោតសំខាន់លើការងារសង្គម និងការពង្រឹងសមត្ថភាពនិងមិនបានគិតរឿងអត់ប្រយោជន៍ឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លេចចេញសារប្រតិកម្មខ្លាំងក្រោយពីគេបានឃើញសារជេរប្រមាថកប់ៗមាត់នេះ មកកាន់កញ្ញាឯកដែលធ្លាប់លើកមុខមាត់កម្ពុជានិងធ្លាប់ជាមនុស្សតំណាងជាតិនាំមកនូវមោទកភាពសម្រាប់កម្ពុជាលើឆាកអន្តរជាតិនោះ។ទោះជាយ៉ាងណាសារជេរប្រមាថនោះត្រូវបានលុបចេញវិញផងដែរក្រោយការរិះគន់ខ្លាំងៗពីក្រុមអ្នកគាំទ្រវិស័យកញ្ញាឯកនៅកម្ពុជា។ គេនៅមិនទាន់ដឹងនៅឡើយទេថាតើនឹងមានចំណាត់ការលើផ្លូវច្បាប់ចំពោះជនជេរប្រមាថនេះដែរឬយ៉ាងណា ខណៈ ដែលសារនេះបាននឹងកំពុងដុតចិត្តអ្នកគាំទ្រកញ្ញាឯករឿន ណាត និងវិស័យបវរកញ្ញានៅកម្ពុជានៅឡើយ។ គេនៅរង់ចាំមើលដែរថាតើនឹងមានលេចចេញការប្រតិកម្មណាបន្តពីកញ្ញាឯករឿន ណាតផងដែរ៕

អត្ថបទទាក់ទង