ថ្ងៃនេះ កាលពី១២ឆ្នាំមុន លោក ហុក ឡងឌី ទទួលមរណភាពដោយការធ្លាក់ឧទ្ធម្ភាគចក្រ

អតីត​អគ្គស្នងការ​នគរបាល​ជាតិ លោកនាយ​ឧត្តមសេនីយ៍ ហុ​ក ឡង​ឌី បាន​ទទួលមរណភាព​កាលពី​យប់​ថ្ងៃអាទិត្យ ទី​០៩ វិច្ឆិកា ២០០៨ ក្នុង​ជន្មាយុ​៥១​ឆ្នាំ ដោយសារ​ឧបទ្ទវហេតុ​ធ្លាក់​ឧទ្ធម្ភាគចក្រ​នៅ​ខេត្តស្វាយរៀង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​យោង​តាម វិ​គី​ភី​ឌា លោក ហុ​ក ឡង​ឌី កើត​នៅ​ឆ្នាំកុរ ត្រូវ​នឹង​ថ្ងៃ​ទី​០៣ ខែកុម្ភៈ ឆ្នាំ​១៩៥៧ នៅ​ទី​រួម​ខេត្តស្វាយរៀង ជា​កូន​ក្នុង​គ្រួសារ​យោធា​មួយ មាន​ឪពុក​ឈ្មោះ ហុ​ក ណាំ ម្ដាយ​ឈ្មោះ មុំ អូន​។​ ​លោក​ឧត្ដមសេនីយ៍ ហុ​ក ឡង​ឌី មាន​បងប្អូន​បង្កើត​៣​នាក់ ហើយ​លោក​ជា​កូន​ទី​២​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ឬ​របប​ខ្មែរក្រហម លោក ហុ​ក ឡង​ឌី រស់នៅ​ភូមិ​តា​ពៅ ឃុំ​បា​វិត ស្រុក​ច​ន្ទ្រា ខេត្តស្វាយរៀង​។ នៅ​ថ្ងៃ​ទី​០៧ ខែកក្កដា ឆ្នាំ​១៩៧៧ លោក ហុ​ក ឡង​ឌី បាន​ភៀសខ្លួន​ទៅ​កាន់​ប្រទេស​វៀតណាម ហើយ​នៅ​ថ្ងៃ​ទី​០២ មីនា ឆ្នាំ​១៩៧៨ បាន​ចូលរួម​ក្នុង​កង​ស៊ើបអង្កេត​នៃ​កងទ័ព​រំដោះជាតិ​រណសិរ្ស​សាមគ្គី សង្គ្រោះ​ជាតិ​កម្ពុជា ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្រោយ​ថ្ងៃ​៧ មក​រា ឆ្នាំ​១៩៧៩ នៅ​ពេល​ដែល​កងទ័ព​វៀតណាម​ចូល​មក​ក្នុង​ទឹកដី​ខ្មែរ ហើយ​ផ្ដួលរំលំ​របប​ខ្មែរក្រហម​នោះ លោក ហុ​ក ឡង​ឌី ត្រូវ​បាន​ដំឡើង​ឋានៈ​ជា​បន្តបន្ទាប់​ដូច​តទៅ ៖​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ហុ​ក ឡង​ឌី ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​ចាត់តាំង​ខេត្តស្វាយរៀង និង​បាន​ក្លាយជា​ប្រធាន​គណៈកម្មាធិ​ការ​​ប្រជាជន​បដិវត្តន៍​ខេត្តស្វាយរៀង នៅ​ឆ្នាំ​១៩៨៧ ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ឆ្នាំ​១៩៩០ លោក ហុ​ក ឡង​ឌី ត្រូវ​បាន​តែងតាំង​ជា​អនុ​លេខា​បក្ស និង​ជា​ប្រធាន​គណៈកម្មាធិការ​ប្រជាជន​ក្រុងភ្នំពេញ​។​​នៅ​ខែមករា ឆ្នាំ​១៩៩៤ លោក ហុ​ក ឡង​ឌី ត្រូវ​បាន​តែងតាំង​ជា​អភិបាល​ខេត្តស្វាយរៀង ហើយ​នៅ​ខែកញ្ញា ឆ្នាំ​១៩៩៤ លោក​បាន​ទទួល​ភារកិច្ច​ជា​អគ្គស្នងការ​នគរបាល​ជាតិ​រហូត​មក​ទល់​ពេល​ដែល លោក​ទទួលមរណភាព​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ខែមករា ឆ្នាំ​១៩៩៧ លោក ហុ​ក ឡង​ឌី ត្រូវ​បាន​មហាសន្និបាត​វិសាមញ្ញ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​សម្រេច​បោះ ឆ្នោត​ជ្រើសតាំង​ជា​សមាជិក​គណៈកម្មាធិការ​កណ្ដាល​និង​ក្លាយជា​សមាជិក អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ឆ្នាំ ២០០១​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោក​ឧត្ដមសេនីយ៍ ហុ​ក ឡង​ឌី ធ្វើ​ជា​អគ្គស្នងការ​នគរបាល​ជាតិ​ចំនួន​១៤​ឆ្នាំ ហើយ​ជា​សមាជិក​ជាន់ខ្ពស់​បំផុត​ក្នុង​លំដាប់​លេខ​រៀង​ទី​២០ ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា ។​ ​លោក ហុ​ក ឡង​ឌី មាន​ភរិយា​ឈ្មោះ ម៉ែ​ន ភក្ដី មានកូន​ចំនួន​៥​នាក់ ប្រុស​៣ ស្រី​២​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​កូនប្រុស​ស្រី​របស់​លោក ហុ​ក ឡង​ឌី ពីរ​រូប បាន​ក្លាយជា​កូនប្រសារ​របស់​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន នោះ​គឺ​លោក ឌី វិជ្ជា បច្ចុប្បន្ន​ជា​អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្វាមី​របស់​លោកស្រី ហ៊ុន ម៉ា​ណា និង កូនស្រី​របស់​លោក ហុ​ក ឡង​ឌី គឺ​លោកស្រី ហុ​ក ជិន​ដា​វី ជា​ភរិយា​លោក ហ៊ុន ម៉ា​និ​ត ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.mahakhmer.com ដោយគ្មានការអនុញាត។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល info [at] mahakhme.com ឬទូរស័ព្ទលេខ​ 015 883 332។
អត្ថបទទាក់ទង