លោកជំទាវ ទាង អេង សីហា៖ ព្រឹត្តិការណ៍មហាសង្រ្កាន្តឆ្នាំនេះ នឹងបំបែកកំណត់ត្រាពិភពលោក(World Guinness Record)
សៀមរាប៖ សំណេរបស់លោក ជំទាវ ទាង អេង សីហា ភរិយា ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលៈ តើព្រឹត្តិការណ៍មហាសង្រ្កាន្តឆ្នាំនេះ និងមានអ្វីប្លែកភ្នែកទៀតហើយបងប្អូន?
ឮថាឆ្នាំនេះ និងមានព្រឹត្តិការណ៍សំខាន់ៗ ក៏ដូចជាបំបែកកំណត់ត្រាពិភពលោក(World Guinness Record)
នាងខ្ញុំជិះកាត់ស្ពានព្រះរាជដំណាក់ ក៏ឆ្លៀតឈប់ថត ផ្ដិតយករូបភាព សកម្មភាពតុបតែងលម្អក្រុង សៀមរាប។
រដ្ឋបាលខេត្តសៀមរាប និងសហភាពសហព័ន្ធយុវជនកម្ពុជា កំពុងតែមមាញឹកក្នុងការរៀបចំសោភ័ណភាពនៅតាមដងស្ទឹងក្នុងក្រុង និងនៅតាមតំបន់អង្គរ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ខួប១០ឆ្នាំ ២០២៣នេះ
និងមានកម្មវិធីជាច្រើន ដូចជាការទទួលទេវតាឆ្នាំថ្មី បង្ហាញសមិទ្ធិផល យក្សៗ(ឆ្នាំមុនៗ) ល្បែងប្រជាប្រិយ និងកម្មវិធីជាច្រើនទៀត អោយភ្ញៀវទេសចរជាតិ អន្តរជាតិ មកកំសាន្តដោយភាពសប្បាយរីករាយឃើញគេតុបតែងលម្អបំពាក់សុទ្ធតែសំភារៈរបស់ខ្មែរយើង នេះគឺជាឱកាសបង្ហាញពីសិល្បៈ នៃសិប្បកម្មរបស់អ្នកខេត្តសៀមរាប ។
ពុកម៉ែ បងប្អូន សូមជួយគាំទ្រផលិតផលក្នុងស្រុក ក៏ដូចជាការជួយជំរុញលើកស្ទួយរាល់សិប្បកម្មរបស់បងប្អូនសិប្បករខ្មែរយើងបានធ្វើផង៕ ដោយ៖ លឹម សំបូរ