មន្ទីរពេទ្យជ័យវរ្ម័នទី៧(គន្ធបុប្ផាទី៣)រៀបចំក្រុងពាលីបញ្ចុះបឋមសិលាសាងសង់អាគារសម្ភពបន្ថែម១០០គ្រែនិងបន្ទប់ទារក២០គ្រែ
សៀមរាប៖ ថ្ងៃព្រហស្បតិ៍ ៣ រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣
ពិធីក្រុងពាលីបញ្ជុះបឋមសិលា សង់អាគារសម្ភពបន្ថែម១០០គ្រែនិងបន្ទប់ទារក២០គ្រែ បន្ថែមទៀតនៅមន្ទីរពេទ្យជ័យវរ្ម័នទី៧(គន្ធបុប្ផាទី៣) ដើម្បីសម្រួលដល់ស្តី្រត្រៀមឆ្លងទន្លេ ដែលពេលខ្លះពុំមានគ្រែគ្រប់គ្រាន់នឹងគេងនៅលើកន្ទេលផ្ទាល់ដី
ក្នុងនោះដែរមន្ទីរពេទ្យបានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅដល់វត្តមានខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាក្រុមប្រឹក្សាជាតិគាំពារសង្គម និងជាប្រធានលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា។
សំណង់អាគារសម្ភពកំពស់៣ជាន់បន្ថែមថ្មីនេះ មានការគាំទ្រយ៉ាងពេញទំហឹង ពីមូលនិធិគន្ធបុប្ផាកម្ពុជា ដែលមានសម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាស្ថាបនិក និងប្រធានកិត្តិយស និងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាប្រធានក្រុមប្រឹក្សាភិបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា
និងការគាំទ្រពីមូលនិធិគន្ធបុប្ផាស្វីស ដោយមានលោកវេជ្ជបណ្ឌិត Denis Laurent តំណាងឲ្យលោកប្រធានមូលនិធិស្វីស Philip Robinson។
មន្ទីរពេទ្យក៏បានអរគុណចំពោះវត្តមានរបស់ឯកឧត្តមបណ្ឌិត ពិន ប្រាកដ អភិបាលរងខេត្ត តំណាងខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាលនៃគណ:អភិបាលខេត្តសៀមរាប៕ ដោយ៖ លឹម សំបូរ