សារព័ត៌មានមហាខ្មែរ

នាយកវិទ្យាល័យមួយនៅស្រុកស្វាយទាប ខេត្តស្វាយរៀង រងការចោទថា រៃអង្គាសប្រាក់សិស្សម្នាក់១០ដុល្លារ

34

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្វាយរៀង៖ លោកគ្រូ អ៊ាម សំអ៊ីម បង្រៀនជីវវិទ្យា នៅវិទ្យាល័យ ហ៊ុន សែន ប្រសូតិ ស្រុកស្វាយទាប ខេត្តស្វាយរៀង បានទម្លាយរឿងមួយដែលមិនអាចទទួលយកបានពីមាតាបិតា អាណាព្យាបាលសិស្ស ក្រោយនាយកវិទ្យាល័យបានរៃអង្គាសប្រាក់ចំនួន១០ដុល្លារ ពីសិស្សម្នាក់ៗដើម្បីធ្វើសួនច្បារ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកគ្រូ បានលើកថា សម្រាប់វិទ្យាល័យប្រសូតិ ថវិកាដែលបានមកពីដេញថ្លៃផ្ញើកង់ម៉ូតូចំនួន៦០លានរៀល និងថ្លៃតូបលក់ដូរចំនួន ៧លានរៀលទៀត ក្នុង១ឆ្នាំ ដូច្នេះ១ឆ្នាំ បានចំនួន៦៧លានរៀល ដើម្បីយកមកអភិវឌ្ឍន៍សាលារៀន ចុះហេតុអ្វីនៅពេលនេះលោកនាយក ចាន់ គឹមសែន មករៃលុយសិស្សចំនួន១០ដុល្លារ សម្រាប់ធ្វើសួនច្បារខាងមុខអគារបន្ថែមទៀត?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកគ្រូ បានបន្តថា ក្នុងនាមជាគ្រូបង្រៀនម្នាក់ក្នុងវិទ្យាល័យនេះ និងក្នុងនាមជាអាណាព្យាបាល ដែលមានកូនចំនួន ៣នាក់ រៀននៅក្នុងសាលានេះដែរ សូមជំទាស់ចំពោះការរៃអង្គាសថវិកាពីសិស្ស ព្រោះសាលាមានប្រាក់សម្រាប់ អភិវឌ្ឍន៍រួចហើយ នោះគឺប្រាក់ផ្ញើកង់ម៉ូតូ និងប្រាក់ថ្លៃតូបជាប្រចាំឆ្នាំប្រមាណ ៦៧លានរៀល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកបានបន្តថា ចំពោះករណីរៃអង្គាសប្រាក់ពីសិស្សនេះ គឺទើបតែអនុវត្តនៅក្នុងអគារ D ចំណែកអគារផ្សេងៗទៀត មិនទាន់ធ្វើនោះទេ។ លោកគ្រូ អ៊ីម បានបញ្ជាក់ថា ករណីរៃប្រាក់ពីសិស្សនេះ បើអនុវត្តនូវអគារ D បានជោគជ័យ នឹងបន្តទៅធ្វើអគារផ្សេងៗទៀតជាក់ជាមិនខាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមលោកគ្រូ ករណីនេះ ជាករណីលើកទី១ផងដែរ សម្រាប់ការរៃអង្គាសពីសិស្សចំនួន១០ដុល្លារ ដោយរយៈកាលកន្លងមក លោកនាយកបានធ្វើបុណ្យផ្កាសាមគ្គី ដើម្បីប្រមូលបច្ច័យ កសាងសាលាដែរ ហើយក្នុងនោះ ក៏បានដាក់កំហិតដល់សិស្សម្នាក់ចំនួន២ម៉ឺនរៀល និងលោកគ្រូ អ្នកគ្រូ ៥ម៉ឺនរៀល ព្រមទាំងមានការចូលរួមពីសប្បុរជនជាច្រើនទៀត ដើម្បីយកទៅធ្វើសួនច្បារ តែសួនច្បារទាំងនោះមានរូបសំណាកសុទ្ធសឹងជាចូលរួម ថវិការបស់លោកគ្រូ អ្នកគ្រូ ក្នុងការកសាងផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកគ្រូបានបញ្ជាក់ថា រាល់ការប្រជុំក៏ដូចជាដឹកការដឹកនាំរបស់លោកនាយកសាលា ចាន់ គឹមសែន, លោកតែងតែនិយាយពាក្យអាសុរោះមិនសាកសមជាគ្រូបង្រៀន លោកគ្រូ អ្នកគ្រូ មិនអាចនិយាយអំពីបញ្ហាកង្វល់របស់ខ្លួន នៅក្នុងអង្គប្រជុំបានទេ ពោលគាត់អនុម័តតែខ្លួនឯង។ រាល់ការអភិវឌ្ឍន៍នៅក្នុងសាលាវិទ្យាល័យ លោកគ្រូ អ្នកគ្រូ តែងតែចូលរួមជាថវិកាក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងសាលាជាបន្តបន្តបន្ទាប់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនាមជាអាណាព្យាបាល ក៏ដូចជាគ្រូបង្រៀនម្នាក់ក្នុងវិទ្យាល័យប្រសូតិ លោកគ្រូ អ៊ីម សំណូមពរអភិបាលខេត្តស្វាយរៀង និងមន្ទីរអប់រំ សូមមេត្តាមកពិនិត្យមើលការដឹកនាំរបស់លោក ចាន់ គឹមសែន ជានាយកវិទ្យាល័យហ៊ុនសែន ប្រសូតិ ដែលមានការរៃអអង្គាសប្រាក់ពីសិស្សចំនួន១០ដុល្លារ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពាក់ព័ន្ធនឹងករណីខាងលើនេះ លោក ចាន់ គឹមសែន បានបញ្ជាក់ប្រាប់ភ្នាក់ងារអង្គភាព Fresh News ប្រចាំខេត្តស្វាយរៀងថា ចំពោះការរិះគន់ពាក់ព័ន្ធនឹងករណីនេះ គឺមិនពិតទេ។ លោកនឹងធ្វើការបកស្រាយជូនអាណាព្យាបាល សិស្ស គ្រូបន្ទុកថ្នាក់ គណៈកម្មការអភិវឌ្ឍថ្នាក់រៀន និងគណៈកម្មការគ្រប់គ្រងសាលារៀន បានជ្រាបទាំងអស់គ្នា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពាក់ព័ន្ធនឹងករណីខាងលើនេះភ្នាក់ងារព័ត៌មានអង្គភាព Fresh News មិនអាចទំនាក់ទំនងទៅលោក ខៀវ សំអុល ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តស្វាយរៀងបានទេ នារសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣នេះ៕ ប្រភព៖ Fresh News

អត្ថបទទាក់ទង