ឯកឧត្តម ទៀ សីហា និងលោកជំទាវ ចុះសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋ ចំនួន ៣៨៤គ្រួសារ
សៀមរាប៖ ពិធីជួបសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋ ចំនួន ៣៨៤គ្រួសារ ក្នុងឱកាសបុណ្យខួបកំណើត និងចម្រើនព្រះជន្ម ព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ព្រះរាជាគណៈថ្នាក់ទោ គណៈមហានិកាយ
ឧត្តមទីប្រឹក្សាគណៈសង្ឃនាយក សមាជិកថេរសភា ក្នុងព្រះពុទ្ធសាសនា នៃព្រះរាជាណាចក្រកម្ពុជា ព្រះនាយកពុទ្ធិកវិទ្យាល័យរាជបូណ៌ និងជាព្រះគ្រូចៅអធិការវត្តរាជបូណ៌ គម្រប់ ៨៣ ឈានចូល ៨៤ព្រះវស្សា ។
ខ្ញុំព្រះករុណា និងភរិយា រួមជាមួយ ឯកឧត្តមអ្នកឧកញ៉ាបណ្ឌិត សៀង ណាំ អ្នកតំណាងរាស្រ្ត សៀមរាប ព្រមទាំងក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំង មន្ត្រីរាជការ និងប្រជាពលរដ្ឋទូទាំងខេត្តសៀមរាប
សូមឧទ្ទិសបួង សួងកុសល្យផលបុណ្យ ដែលយើងខ្ញុំបានធ្វើទាំងអម្បាមាណ ប្រគេន ព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ព្រះរាជាគណៈថ្នាក់ទោ គណៈមហានិកាយ ឧត្តមទីប្រឹក្សាសម្តេចព្រះសង្ឃនាយក សមាជិកថេរសភាក្នុងព្រះពុទ្ធសាសនា នៃព្រះរាជាណាចក្រកម្ពុជា ព្រះនាយកពុទ្ធិកវិទ្យាល័យរាជបូណ៌ និងជាព្រះគ្រូចៅអធិការវត្តរាជបូណ៌ សូមព្រះអង្គគ្រូមានសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា
ដើម្បីគង់ជាម្លប់ព្រះធម៌ដល់សិស្សគណគ្រប់ៗអង្គ/នាក់ បានសិក្សាក្រេបជញ្ជក់នូវចំណេះដឹងក្នុងវិស័យព្រះពុទ្ធសាសនានៃយើង៕ ថ្ងៃចន្ទ ៤កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦។ ខេត្តសៀមរាប ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២