សារព័ត៌មានមហាខ្មែរ

អាណិតណាស់! អាយុជាង៩០ឆ្នាំ នៅតែតស៊ូចិញ្ចឹមជីវិតដោយខ្លួនឯង ដោយមិនចាំបាច់ពឹងកូនចៅ

24

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

(កំពង់ឆ្នាំង)៖ ដូនចាស់វ័យជាង៩០ឆ្នាំម្នាក់ បានប្រឹងប្រែងតស៊ូចិញ្ចឹមជីវិតរស់ដោយខ្លួនឯងដោយមិនពឹងកូនចៅ ដែលនាំឲ្យរំខានដល់ការរកស៊ីរៀនសូត្ររបស់ពួកគេនោះឡើយ បើទោះជាបច្ចុប្បន្នលោកយាយមានវ័យចាស់ជរាណាស់ ទៅហើយក៏ដោយ ក៏លោកយាយនៅតែមានការតស៊ូរស់ដោយខ្លួនឯងរហូតដល់ដង្ហើមចុងក្រោយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកយាយមានឈ្មោះ គង់ យីម បច្ចុប្បន្នមានព្រះជន្ម៩២ឆ្នាំហើយ រស់នៅក្នុងខ្ទមតូចមួយតែម្នាក់ឯងក្នុងភូមិឧម្ពរ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដោយប្រកបមុខរបរច្រូតស្មៅលក់ ដើម្បីបានកម្រៃខ្លះសម្រាប់យកធ្វើបុ ណ្យធ្វើទាន និងខ្លះគ្រាន់ទិញម្ហូបអាហារ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការប្រកបមុខរបរច្រូតស្មៅលក់របស់លោកយាយ ក្នុងមួយថ្ងៃលោកយាយច្រូតបាន២ ទៅ៣ការ៉ុងលក់ ឱ្យអ្នកស្រុកនៅក្នុងភូមិ ដោយក្នុងមួយការ៉ុងតម្លៃ ១៥,០០រៀល។ លោកយាយប្រាប់ថា ពីដើមឡើយកាលលោកយាយ នៅមានកម្លាំង លោកយាយដើរស៊ីឈ្នួលដកស្ទូង និងច្រូតស្រូវឲ្យគេ តែក្រោយមកបន្ទាប់ពីលោកយាយមានវ័យកាន់តែចាស់កម្លាំងក៏ថមថយ មិនអាចធ្វើការងារឆ្ងាយបាន លោកយាយក៏ប្ដូរមុខរបរមកច្រូតស្មៅនៅក្បែរផ្ទះលក់វិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកយាយបានរៀបរាប់ឲ្យដឹងទៀតថា ពីដើមមកលោកយាយមានកូនពីរនាក់ តែកូនម្នាក់បាន ស្លា.ប់ នៅសល់កូនប្រុសម្នាក់ បច្ចុប្បន្នរស់នៅក្នុងភូមិជាមួយគ្នា ហើយកូនរបស់លោកយាយក៏គេតែងតែហៅលោកយាយ ឲ្យទៅនៅជាមួយផងដែរ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែលោកយាយចង់រស់នៅតែម្នាក់ឯង មិនចង់ឲ្យកូនចៅលំបាក ព្រោះកូនក៏មានជីវភាពមិនសូវធូរធារនោះដែរ។ ហេតុនេះទើបលោកយាយសម្រេចចិត្តរស់នៅតែម្នាក់ឯង តែទោះជាយ៉ាងនេះក្តីក៏កូនចៅ នៅតែមើលការខុសត្រូវ នឹងឧស្សាហ៍យកបាយសម្លនំចំណីមកឱ្យលោកយាយជាញឹកញាប់មិនសូវដែលខាននោះទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកដីដែលលោកយាយកំពុងរស់នៅសព្វថ្ងៃនេះគឺជាដីរបស់ចៅ ដែលលោកយាយបានចែកឲ្យ តែចៅគេទៅធ្វើការរកស៉ីអស់ទៅ លោកយាយក៏មករស់នៅក្នុងខ្ទមលើដីនេះ ដើម្បីចាំដីឲ្យចៅផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកយាយបានបញ្ជាក់ថា បើទោះជាសព្វថ្ងៃលោកយាយរកប្រាក់បានពីការច្រូតស្មៅលក់បន្តិចបន្តួចក៏ពិតមែន តែលោកយាយក៏មានប័ណ្ណក្រីក្រ ដែលអាជ្ញាធរផ្ដល់ឱ្យ ហើយលោកយាយក៏ទទួលបានប្រាក់របប ក្នុងមួយខែជាង១០ម៉ឺនរៀលពីរជារៀងរាល់ខែ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដែលអាចឲ្យលោកយាយចិញ្ចឹមជីវិតបាន និងសល់ខ្លះសម្រាប់ធ្វើបុណ្យទាននឹងគេផងដែរ។ រីឯប្រាក់ខែនោះលោកយាយបានជិះកង់ទៅបើកនៅធនាគា (វីង) ដោយខ្លួនឯងជារៀងរាល់ខែព្រោះសព្វថ្ងៃលោកយាយនៅជិះកង់បានតិចៗនៅឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សព្វថ្ងៃនេះ បើទោះជាលោកយាយមានវ័យជាង៩០ ឆ្នាំហើយក៏ដោយ ក៏លោកយាយនៅតែចាំច្បាស់ថា លោកយាយបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា តាំងតែពីដើមមកជារៀងរាល់អាណិត និងបន្តបោះឆ្នោតជូនគណបក្ស ប្រជាជនជាបន្តទៀតប្រសិនបើលោកយាយនៅមានជីវិត ហើយលោកយាយដឹងច្បាស់ទៀតថា ប្រាក់ខែដែលលោកយាយទទួលបានសព្វថ្ងៃនេះគឺសម្ដេចតេជោ ហ៊ុន សែន ជាអ្នកផ្ដល់ជូនលោកយាយទៀតផង៕

អត្ថបទទាក់ទង