រូបថតដ៏ស្រស់ស្អាតនៃខួបអាពាហ៍ពិពាហ៍៧ឆ្នាំ របស់ឯកឧត្តមអភិបាលខេត្តសៀមរាប និងលោកជំទាវ
សៀមរាប៖ យោងតាមការបង្ហោះរូបដ៏ស្រស់ស្អាត របស់ លោកជំទាវ ទាង អេង ទៀ សីហា ភរិយា ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាបរាបរៀបរាប់ថា៖
បើកទំព័រសៀវភៅរូបថតការ មើលម្តងមួយសន្លឹកៗ នឹកឃើញអនុស្សាវរីយជាច្រើនពីអតីតកាល រៀបរាប់មិនអស់ទេពីរឿងរ៉ាវជីវិតគូរខ្ញុំ មានសើចមានយំ ឈ្លោះប្រកែកវិញក៏ច្រើន មិនមែនសុទ្ធតែជារឿងធម្មតានោះទេ ទេវតាបានធ្វើការសាកល្បងជីវិតគូរខ្ញុំជាច្រើនលើក ជាច្រើនដង ហែលឆ្លងឧបសគ្គលំបាកៗ ជាមួយគ្នាក៏ច្រើន ទើបជីវិតគូរ នៃអាពាហ៍ពិពាហ៍មួយនេះមានជំហរឹងមាំ មិនមែនងាយៗ ដូចការគិតនោះទេ។
គិតត្រឡប់ទៅ ៧ឆ្នាំមុន ថ្ងៃនេះ ជាថ្ងៃមង្គលការខ្ញុំ ថ្ងៃ ទី ៨ ខែ ធ្នូ ឆ្នាំ២០១៥ ជាថ្ងៃដែលចាស់ទុំ បាចផ្កាស្លាជូនពរជ័យ សេរីមង្គលដល់ចំណងដៃអាពាហ៍ពិពាហ៍ពួកខ្ញុំ 🙏🏼💙រាល់ឆ្នាំពេលនេះ ម៉ោងនេះអារម្មណ៍ខ្ញុំចេះតែនឹកឃើញនៅយប់ថ្ងៃរៀបការ ខ្ញុំស្លៀករ៉ូបកូនក្រមុំយ៉ាងស្នំ បងសីហា មើលខ្ញុំឡើងភ្លឹក រំភើបផង អៀនផង គាត់កាន់ដៃខ្ញុំដើរទៅឆាកសំពះចាស់ទុំ អមនឹងបងប្អូន មិត្តភ័ក្តសាទរជាមួយស្នាមញញឹមគ្រប់ៗគ្នា🎉។
ខំស្រមៃយ៉ាងច្រើន ឥឡូវមានកូនបី🤱👧👶👦ហើយ ប្តីក៏រវល់ទៀត សរុបទៅ ទៅធ្វើម្ហូប ហូបបាយនៅផ្ទះ ហាហាហា 😅 តែទោះបីជាយ៉ាងណា សូមឲ្យសុភមង្គល នឹងក្តីស្រឡាញ់មួយនេះ ថិតថេរជានិរន្តរ Eternity Love 💙🤟. TEA Seiha/ទៀ សីហា៕