នាយកមន្ទីរពេទ្យភូមិភាគទី៤ ថ្លែងអំណរអរគុណសម្ដេចពិជ័យសេនា ទៀ បាញ់ និងឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត
សៀមរាប៖ យោងតាមសំណេររបស់លោកវរសេនីយ៍ឯក វេជ្ជបណ្ឌិត ហៅ ទិត្យប៊ុនរ៉ា នាយកមន្ទីរពេទ្យភូមិភាគទី៤ បានសរសេររៀបរាប់ដូចខាងក្រោម៖
សូមអរគុណសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក
ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ចំពោះជីវភាព សុខមាលភាពនិងការលើកទឹកចិត្តកងទ័ព។ អង្គភាពមន្ទីរពេទ្យយោធភូមិភាគទី៤ ទទួលបានការសរសើរក្នុងការចូលរួមយ៉ាងសកម្មក្នុងយុទ្ធនាការជាតិចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩
ជូនយោធិន អតីតយុទ្ធជននិងគ្រួសារ ព្រមទាំងប្រជាពលរដ្ឋ សម្រេចទទួលបានលទ្ធផលល្អប្រសើរ។ យោងតាមលទ្ធផលទាំងនេះ
ខ្ញុំសូមអរគុណនិងកោតសរសើរយ៉ាងជ្រាលជ្រៅបំផុតចំពោះនាយទាហាន នាយទាហានរង ពលទាហានទាំងអស់នៃមន្ទីរពេទ្យយោធភូមិភាគទី៤ ដែលបានរួបរួមគ្នាបំពេញតួនាទីភារកិច្ចបានយ៉ាងល្អប្រសើរបំផុតទាំងការថែរក្សាបែងចែកវ៉ាក់សាំងនិងចាក់វ៉ាក់សាំង…!