ព្យុះទីហ្វុង Muifa បោកបក់លើភាគខាងកើតប្រទេសចិន ប.ង្ខំ ឲ្យមនុស្ស ជាង១.៦លាននាក់ ចាកចេញពីផ្ទះសម្បែង
(សៀងហៃ)៖ ខ្យល់បក់ខ្លាំង និងភ្លៀងធ្លាក់យ៉ាងគំហុក បានវាយប្រហារលើតំបន់ឆ្នេរសមុទ្រភាគខាងកើត របស់ប្រទេសចិនដែលមានប្រជាជនរស់នៅច្រើន នាថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីព្យុះទីហ្វុង មុយហ្វា (Muifa)
ប.ង្ខំឲ្យមនុស្សចំនួន ជាង១.៦លាននាក់ភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ និងបិទជើងហោះហើរសំខាន់ៗរបស់អាកាសយានដ្ឋាទីក្រុងសៀងហៃ។ នេះបើយោងតាមការចុះផ្សាយសារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០២២។
ទូរទស្សន៍រដ្ឋចិន CCTV បានរាយការណ៍ថា Muifa គឺជាព្យុះស៉ីក្លូនត្រូពិក ដែលមានឥទ្ធិពលខ្លាំងបំផុត គិតចាប់តាំងពី ការធ្វើកំណត់ត្រាចាប់ផ្តើម នៅឆ្នាំ១៩៤៩។ ទោះយ៉ាងណាភ្លាមៗ នៅមិនទាន់មានសេចក្តីរាយការណ៍ណាមួយ
អំពីមនុស្ស ស្លា.ប់ ឬ រ បួ .ស ដោយគ្រោះធម្មជាតិនេះនៅឡើយទេ។ ប៉ុន្តែមនុស្សយ៉ាងហោចណាស់ចំនួន ៤២៦,០០០នាក់ ក្នុងទីក្រុងសៀងហៃ ត្រូវបានជម្លៀសទៅកាន់ទីសុវត្ថិភាព
ខណៈ ១.២លាននាក់ផ្សេងទៀត ត្រូវបានបញ្ជូនទៅជម្រកបណ្តោះអាសន្ន នៅក្នុងខេត្តហ្ស៉ីជាំង (Zhejiang) ដែលស្ថិតនៅជិតទីក្រុងនេះ។
រលកធំៗត្រូវបានគេមើលឃើញថា កំពុងបោកបក់សន្ធប់មកលើបណ្តោយឆ្នេរ នៅជាប់ឈូងសមុទ្រ ហាងចូវ (Hangzhou) នៅភាគខាងត្បូងទីក្រុងសៀងហៃ
ហើយមាន គ្រោះ បំណាក់ដី ត្រូវបានរាយការណ៍ថា កើតឡើងនៅស្រុក នីងហៃ (Ninghai) របស់ខេត្តហ្ស៉ីជាំង។
គួរបញ្ជាក់ថា តាមការព្យាករនៅថ្ងៃព្រហស្បតិ៍នេះ បានចាត់ថ្នាក់ព្យុះទីហ្វុង មុយហ្វា (Muifa) ធ្លាក់មកនៅត្រឹមជាព្យុះត្រូពិកខ្លាំងមួយ ប៉ុន្តែវានឹងនាំមកនូវភ្លៀងធ្លាក់ខ្លាំង និងការជន់លិចភ្លាមៗនៅទូទាំងខេត្តមួយចំនួន
ខណៈព្យុះនេះ បាននិងកំពុងរំកិលទៅភាគខាងជើង ឆ្លងកាត់ខេត្តជាប់ឆ្នេរសមុទ្រ ដែលមានប្រជាជនរស់នៅច្រើន៕