សារព័ត៌មានមហាខ្មែរ

មហាសេដ្ឋី Bill Gates ប្រកាសបរិច្ចាគទ្រព្យសម្បត្តិចំនួន២០ពាន់លានដុល្លារ ដើម្បីដោះស្រាយបញ្ហាធំៗជាច្រើន រួមទាំង វិ ប.ត្តិ ស ង្រ្គា.ម រុស្ស៊ី-អ៊ុយក្រែន

2

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

(បរទេស)៖ ថ្មីៗនេះកំពូលមហាសេដ្ឋីលំដាប់ពិភពលោក លោក Bill Gates បានប្រកាសពីការបរិច្ចាគទ្រព្យសម្បត្តិរបស់លោកដល់ទៅ ២០ពាន់លានដុល្លារ ចូលទៅកាន់មូលនិធិ Bill and Melinda Gates។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សហស្ថាបនិកក្រុមហ៊ុន Microsoft និងអតីតភរិយារបស់គាត់គឺលោកស្រី Melinda French Gates បានសន្យាថានឹងបរិច្ចាគទ្រព្យសម្បត្តិរបស់ពួកគេភាគច្រើនដល់មូលនិធិដែលពួកគេបានបង្កើតឡើងរួមគ្នាកាលពី ២០ឆ្នាំមុន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងសប្បុរសធម៌ផ្សេងទៀត។ ខណៈដែលមូលនិធិ Bill and Melinda Gates Foundation នេះបានបើកដំណើរការដំបូងឡើយនៅឆ្នាំ២០០០ ដោយបានបម្រើការជាអង្គការសប្បុរសធម៌ដ៏ធំបំផុតមួយរបស់ពិភពលោក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញការបរិច្ចាគក្នុងទំហំទឹកប្រាក់ ២០ពាន់លានដុល្លារនេះគឺផ្តោតជាចម្បងលើការផ្តល់សប្បុរសធម៌ដែលមានគោលបំណងធ្វើឱ្យប្រើសើរឡើងនូវសុខភាពសកល សមភាពយេនឌ័រ ការប្រែប្រួលអាកាសធាតុ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការអប់រំ រួមទាំង ស ង្គ្រា .ម រវាងរុស្ស៊ីលើអ៊ុយក្រែនដែលជាបញ្ហាចម្បងមួយចំនួនដែលពិភពលោកកំពុងតែ ប្រ ឈ .ម មុខនាពេលបច្ចុប្បន្ន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងការបរិច្ចាគនេះលោក Gate បានឡើកថា «ទៅថ្ងៃអនាគត ខ្ញុំមានគម្រោងផ្តល់ទ្រព្យសម្បត្តិស្ទើរតែទាំងអស់របស់ខ្ញុំទៅឱ្យមូលនិធិសប្បុរសធម៌» ហើយ «ខ្ញុំនឹងចុះចេញពីបញ្ជីជាកំពូលអ្នកមានបំផុតរបស់ពិភពលោក»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយលោកបានបន្ថែមទៀតថា «ខ្ញុំមានកាតព្វកិច្ចប្រគល់ធនធានរបស់ខ្ញុំទៅកាន់សង្គមវិញ ដើម្បីឱ្យកើតជាប្រយោជន៍ និងតាមរបៀបដែលអាចឱ្យការរស់នៅរបស់មនុស្សប្រសើរជាងមុន» ក្នុងនោះ «ខ្ញុំសង្ឃឹមថាអ្នកដែលមានទ្រព្យសម្បត្តិផ្សេងទៀតនឹងនៅតែជួយសង្គមបន្តទៀត»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរជម្រាបដែរថា លោក Bill Gates មានទ្រព្យសម្បត្តិសុទ្ធប្រមាណ ១១៤ពាន់លានដុល្លារអាមេរិក (គិតត្រឹមថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២) ខណៈបច្ចុប្បន្ននេះលោកគឺជាកំពូលមហាសេដ្ឋីលំដាប់ទី៤ របស់ពិភពលោក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមការបញ្ជាក់ពី Bloomberg ជាមួយនឹងទ្រព្យសម្បត្តិភាគច្រើនរបស់គាត់គឺទាក់ទងនឹងភាគហ៊ុនរបស់ Microsoft៕

អត្ថបទទាក់ទង