ប្រទេសថៃសម្រេចការលុបចោល Thai Pass ធ្វើឲ្យប្រទេសថៃរំពឹង ទទួលបានភ្ញៀវទេសចរអន្តរជាតិការកើនឡើង
ប្រទេសថៃត្រូវបានគេរំពឹងថានឹងស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិចំនួនជាង ៩លាននាក់ និងទទួលបានប្រាក់ចំណូលចំនួន ១,២៧ទ្រីលានបាត (៣៥,៦ប៊ីលានដុល្លារអាម៉េរិក) នៅត្រឹមចុងឆ្នាំនេះ។
ចាប់ពីខែមករាដល់ថ្ងៃទី២៨ ខែមិថុនា ប្រទេសថៃបានស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិចំនួន ១,៩លាននាក់ ដែលរកចំណូលបាន ១១៤ប៊ីលានបាត។
ការទៅដល់របស់ភ្ញៀវទេសចរច្រើនជាងគេតាមផ្លូវអាកាសរួមមានជនជាតិឥណ្ឌា សិង្ហបុរី ម៉ាឡេស៊ី វៀតណាម និងអាម៉េរិក ខណៈដែលជនជាតិម៉ាឡេស៊ី ឡាវ កម្ពុជា វៀតណាម និងជនជាតិចិនស្ថិតក្នុងចំណោមអ្នកទៅដល់តាមព្រំដែនគោកច្រើនជាងគេ។
ការលុបចោលនៃតម្រូវការសម្រាប់ Thai Pass បានធ្វើឱ្យពាណិជ្ជកម្មឆ្លងព្រំដែនមានភាពរស់រវើកឡើងវិញ ដោយចំនួនអ្នកធ្វើដំណើរបរទេសដែលចូលតាមច្រកព្រំដែនបានវិលត្រលប់មកវិញនូវកម្រិតខ្ពស់បំផុតក្នុងរយៈពេលពីរឆ្នាំនេះ៕