អ៊ុយក្រែន ច្រានចោលបទ ឈ.ប់ បា .ញ់ ខណៈបារាំងអះអាងថា ទាល់តែ ១៥-២០ឆ្នាំទៀត ទើបអ៊ុយក្រែនប្រហែលអាច ចូលជាសមាជិករបស់ EU
អ៊ុយក្រែន បានច្រានចោលបទ ឈ.ប់ បា .ញ់ ឬការផ្ដល់សម្បទានណាមួយដល់ទីក្រុងមូស្គូ ខណៈទាហានរុស្ស៉ីកំពុងបង្កើនការ វា .យ លុ .ក នៅក្នុងតំបន់ ដុនបាស់ ស្ថិតនៅភាគខាងកើតនៃប្រទេស
និងបញ្ឈប់ការផ្គត់ផ្គង់ឧស្ម័នដល់ហ្វាំងឡង់ ក្រោយបដិសេធបង់ថ្លៃទិញឧស្ម័នជាប្រាក់រូប្លិ៍។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២២ ខែឧសភា ឆ្នាំ២០២២។
នៅក្នុងសុន្ទរថាមួយកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ, ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានទទួលស្គាល់ថាស្ថានភាពនៅក្នុងតំបន់ដុនបាស់ គឺពិតជាលំបាកជាទីបំផុត ដោយទាហានរុស្ស៉ីកំពុង វា .យ ប្រ .ហា .រ
លើទីតាំងជាច្រើនកន្លែងនៅក្នុងទីក្រុង ស្លូវៀនស្កិ៍ (Sloviansk) និងទីក្រុង ស៊ីវីយ៉េរ៉ូដូញេត (Sievierodonetsk)។ ប៉ុន្តែ បើតាមលោក ហ្សេលេនស្គី ទាហានអ៊ុយក្រែនក៏កំពុង វា .យ ទប់ទល់យ៉ាងនឹងការ វា .យ ប្រហារពីសំណាក់ទាហានរុស្ស៉ីផងដែរ។
ដោយឡែក ទីប្រឹក្សារបស់លោក ហ្សេលេនស្គី គឺលោក មីខៃឡូ ប៉ូដូលីយ៉ាក់ (Mykhailo Podolyak) បានអះអាងនៅក្នុងកិច្ចសម្ភាសន៍ជាមួយទីភ្នាក់ងារ សារព័ត៌មាន Reuters ថាអ៊ុយក្រែននឹងមិនទទួលយកបទ ឈ .ប់ បា .ញ់ ឬកិច្ចព្រមព្រៀងណាមួយជាមួយរុស្ស៉ី ដែលមានជាប់ពាក់ព័ន្ធនឹងការបោះបង់ចោល ឬធ្វើសម្បទានទឹកដីនោះទេ។
គួរបញ្ជាក់ថា រុស្ស៉ីបានប្រកាសជ័យជម្នះទាំងស្រុងហើយលើ រោងចក្រដែកថែប អាហ្សូវស្តាល់ (Azovstal) នៅក្នុងទីក្រុង ម៉ារីយូប៉ូល (Mariupol) បន្ទាប់ពីក្រុមចុងក្រោយ នៃអ្នក ប្រ យុ .ទ្ធ របស់អ៊ុយក្រែន បានទម្លាក់ អា វុ .ធ ចុះ ចា .ញ់។
ក្រសួងការពារជាតិរុស្ស៉ី បានឱ្យដឹងថា ទីក្រុង Mariupol ហើយនិងរោងចក្រដែកថែប Azovstal ត្រូវ «រំដោះបានទាំងស្រុង» បន្ទាប់ពី ក្រុមអ្នក ប្រ យុ .ទ្ធ អ៊ុយក្រែនចំនួន ៥៣១នាក់ ចុងក្រោយ បាន ទ ម្លា .ក់ អា វុ .ធ ចុះ ចា .ញ់ កាលពីថ្ងៃសុក្រសប្តាហ៍នេះ។ បើតាមលោក ហ្សេលេនស្គី ក្រុមអ្នក ប្រ យុ .ទ្ធ ចុងក្រោយ ទទួលបានការអនុញ្ញាតពីរូបលោក ក្នុងការចាកចេញពីរោងចក្រ Azovstal។
ជាមួយគ្នានេះផងដែរ រដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការអឺរ៉ុបរបស់ប្រទេសបារាំង គឺលោក ក្លេម៉ង់ បូន (Clement Beaune) កាលពីថ្ងៃអាទិត្យកន្លងទៅ បាននិយាយថា អ៊ុយក្រែននឹងមិនអាចចូលជា សមាជិករបស់សហភាពអឺរ៉ុប ក្នុងពេលឆាប់ៗបានឡើយ ព្រោះនីតិវិធីនឹងត្រូវចំណាយពេលយូរជាទីបំផុត។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន RT នៅថ្ងៃចន្ទ ទី២៣ ខែឧសភា ឆ្នាំ២០២២។
ក្នុងបទសម្ភាសន៍មួយវិទ្យុ Radio J ដែលមូលដ្ឋាននៅទីក្រុងប៉ារីស លោក Beaune បាននិយាយដូច្នេះថា «យើងត្រូវតែស្មោះត្រង់។ ប្រសិនបើយើងនិយាយថា អ៊ុយក្រែននឹងចូលជាសមាជិករបស់ EU ក្នុងរយៈពេល៦ខែ, ១ឆ្នាំ ឬ២ឆ្នាំខាងមុខ
នោះពួកយើងនិយាយ កុ.ហ ក សុទ្ធសាធហើយ ដោយសារវាមិនពិតឡើយ។ នីតិវិធីប្រហែលត្រូវប្រើពេល ១៥-២០ឆ្នាំ ពោលវានឹងចំណាយពេលយូរខ្លាំងណាស់។ ខ្ញុំមិនចង់ កុ ហ .ក ឬផ្តល់ការយល់ខុសចំពោះអ៊ុយក្រែនទេ»។
គួរបញ្ជាក់ថា កាលពីថ្ងៃទី៩ ខែឧសភា ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ក៏បានលើកឡើងស្រដៀងគ្នាផងដែរ អំពីបញ្ហាសមាជិកភាពរបស់អ៊ុយក្រែន នៅ EU។ លោក ម៉ាក្រុង បាននិយាយថា អ៊ុយក្រែននឹងត្រូវរង់ចាំជាច្រើនឆ្នាំ ហើយបើនិយាយតាមត្រង់តែម្តង គឺរាប់ទសវត្សរ៍ ទើបអាចចូលជាសមាជិករបស់សហភាពអឺរ៉ុប៕