អស្ចារ្យមែនលោកប្តី! នារីម្នាក់ បានរត់ ចោ.ល ប្ដី ព្រោះតូចចិត្តប្ដីឱ្យលុយចាយតិចពេក

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថៃ៖ តាមប្រភពព័ត៍មានរបស់ sanook បានរាយការណ៍ទាក់ទងទៅនឹងករណីដែលអ្នកនាង ឡាយ រឺ ណងដកម៉ាយ អាយុ ២៧ឆ្នាំ អាជីពជាអ្នកលក់ការ៉េម ដែលបាន បា.ត់ ខ្លួនបន្សល់ទុកតែរទេះការ៉េមដែលចតចោលនៅតាមផ្លូវកាលពីថ្ងៃទី ១៨ ឧសភា កន្លងមក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយកាលពីថ្ងៃទី ១៧ ខែឧសភា អ្នកនាង ឡាយ បានខលទៅស្វាមីប្រាប់ថា នាងចង់ញាំគុយទាវ ដោយប្រាប់អោយប្តីទិញគុយទាវនោះអោយផង។ បន្ទាប់ពីលឺដូច្នេះប្តីក៏ចេញទៅទិញគុយទាវខ្ចប់មករង់ចាំប្រពន្ធញ៉ាំជុំគ្នានៅផ្ទះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះយប់កាន់តែជ្រៅ អ្នកនាង ឡាយ មិនទាន់បានត្រឡប់មកដល់ផ្ទះនៅឡើយទេ ហើយស្វាមីអ្នកនាងគឺមិនអាចទាក់ទងនាងបានដូចគ្នា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទើបស្វាមីរបស់អ្នកនាងសម្រេចចិត្តដើរតាមរកប្រពន្ធ ក្រោយមក ក៏បានប្រទះឃើញរទេះការ៉េមរបស់អ្នកនាងឡាយចតចោលនៅផ្សារទំនើប ដែលមានចំងាយប្រមាណ ជាង ១០គីឡូម៉ែត្រពីផ្ទះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះមកដល់ពីថ្ងៃទី ១៩ ឧសភា វេលាមម៉ោង ១៩:០០នាទី ប៉ូលីស នៃប៉ុស្តិ៍ឈ្មោះ ថុងបេនចា ស្រុក ថាម៉ៃ ខេត្តចាន់ថាក់បុរី បានទទួលដំណឹងថា បានរកឃើញអ្នកនាងឡាយហើយ។ ដោយចំណាយរយៈពេលក្នុងការរកតំរុយ ឃើញថា មានអ្នកមកទទួលទៅរហូតក្លាយទៅជាការតាមដានរកឡានដែលគួរអោយសង្ស័យជាប្រភេទឡាន កាត់កន្ទុយ ពណ៍ទឹកប៊ិច។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីការសាកសួរបានអោយដឹងថា អ្នកនាង ឡាយ រឺ ណងដកម៉ាយ បានរត់ទៅស្នាក់នៅជាមួយមិត្តភក្តិស្រីដែលមានអាជីពជាអ្នកលក់គុយទាវ។ ចំណែកមូលហេតុដែលធ្វើអោយនាងសម្រេចចិត្តរត់គេចខ្លួនពីស្វាមីនាង ក៏ដោយសារតែឈឺចិត្តដែលប្តីអោយលុយចាយ មួយថ្ងៃចំនួន ១០០បាត ទៅ ២០០បាត (ជាង៣ដុល្លាទៅ ជិត៧ដុល្លា)។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែអ្នកនាង ឡាយ រឺ ណងដកម៉ាយ គឺមានកាតព្វកិច្ចក្នុងការផ្ញើលុយអោយម្តាយដែលកំពុងតែឈឺនៅស្រុក ដោយពុំមានលុយគ្រប់គ្រាន់សម្រាប់ផ្ញើទៅអោយ រហូតធ្វើអោយនាងចង់លែងប្តីចោល ប៉ុន្តែដោយសារតែអ្នកទាំងពីរ មានកូនជាមួយគ្នា ១នាក់ អាយុ៦ ឆ្នាំហើយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទើបសម្រេចចិត្តរត់ ចោ.ល តែម្ដង។ ខណៈពេលនេះម្តាយកំពុងតែមើលថែនៅឯស្រុក ហើយក៏ខ្លាចកូនអត់មានឳពុកដូចគេ ប៉ុន្តែនាងក៏ទ្រាំជាមួយប្តីនាងលែងបាន ក៏រៀបចំគម្រោងអោយមិត្តភក្តិមកទទួល ហើយរត់ទៅដោយមិនបានប្រាប់សាច់ញាតិអោយបានដឹង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខណៈពេលនេះដែរសមត្ថកិច្ចកំពុងទាក់ទងទៅកាន់ម្ចាស់ឡានដែលជាអ្នកបើកឡាននាំអ្នកនាងឡាយរត់គេច ដើម្បីចូលមកទទួលនៅ ប ណ្តឹ .ង ពីបទចូលរួមដៃជាគ្នា បោ.ក ប្រា ស់ សេចក្តីទុកចិត្តចំពោះសមត្ថកិច្ច៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.mahakhmer.com ដោយគ្មានការអនុញាត។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល info [at] mahakhme.com ឬទូរស័ព្ទលេខ​ 015 883 332។
អត្ថបទទាក់ទង