បណ្តាប្រទេសនៅអឺរ៉ុបចាប់ផ្តើមរត់ចោលរុស្សីជាបន្តបន្ទាប់! សភាហ្វាំងឡង់បោះឆ្នោតក្នុងសំឡេង ៩៥% គាំទ្រឲ្យសុំចូលបក្សសម្ព័ន្ធអូតង់
នៅក្នុងចំណោមសមាជិកសភាហ្វាំងឡង់ ១៩៦រូប ដែលមានវត្តមាន នៅក្នុងការបោះឆ្នោត កាលពីថ្ងៃអង្គារ មានតែ ៨រូបប៉ុណ្ណោះ ដែលបោះឆ្នោតជំទាស់
ចំណែក ១៨៨នាក់ផ្សេងទៀត បោះឆ្នោតគាំទ្រឲ្យរដ្ឋាភិបាលបញ្ជូនបេក្ខភាពជាផ្លូវការ ដើម្បីសុំចូលជាសមាជិកបក្សសម្ព័ន្ធអូតង់។
ក្រោយការបោះឆ្នោតនៅសភានេះ រដ្ឋមន្រ្តីការបរទេសហ្វាំងឡង់ក៏បានឲ្យដឹង អំពីការរៀបចំលិខិតផ្លូវការមួយភ្លាមៗ ដើម្បីបញ្ជូនបេក្ខភាពទៅឲ្យអូតង់
ពោលគឺ បញ្ជូនបេក្ខភាពព្រមពេលជាមួយគ្នានឹងប្រទេសស៊ុយអែត ដែលទើបនឹងបានចុះហត្ថលេខាលើការដាក់បេក្ខភាពជាផ្លូវការមួយផងដែរ កាលពីថ្ងៃអង្គារ ក្រោយពីមានការអនុម័តយល់ព្រមពីសភា កាលពីថ្ងៃចន្ទ។
បើយោងតាមប្រមុខរដ្ឋាភិបាលស៊ុយអែត លោកស្រី ម៉ាក់ដាឡេណា អាន់ឌែរសុន ស៊ុយអែត និងហ្វាំងឡង់ នឹងបញ្ជូនលិខិតផ្លូវការព្រមគ្នា ទៅកាន់ទីស្នាក់ការអូតង់ នៅក្នុងទីក្រុងព្រុចស៊ែល នៅថ្ងៃពុធនេះ។ ហើយមួយថ្ងៃក្រោយមកទៀត
គឺនៅថ្ងៃព្រហស្បតិ៍ នាយករដ្ឋមន្រ្តីស៊ុយអែត រួមជាមួយនឹងប្រធានាធិបតីហ្វាំងឡង់ នឹងធ្វើដំណើរទៅកាន់រដ្ឋធានីវ៉ាស៊ីងតោន ដើម្បីជួបជាមួយលោកចូ បៃដិន។ បើយោងតាមអ្នកនាំពាក្យសេតវិមាន នៅក្នុងជំនួបជាមួយប្រមុខដឹកនាំហ្វាំងឡង់ និងស៊ុយអែតនេះ
លោកប្រធានាធិបតីអាមេរិកនឹងជជែកអំពីបេក្ខភាពរបស់ប្រទេសទាំងពីរ នៅក្នុងបក្សសម្ព័ន្ធអូតង់ផង ហើយក៏ជជែកផងដែរ អំពីសង្គ្រាមនៅអ៊ុយក្រែន ក៏ដូចជា អំពីបញ្ហាសន្តិសុខនៅក្នុងតំបន់អឺរ៉ុបជាលក្ខណៈទូទៅ។
គិតមកទល់នឹងពេលនេះ ក្រោយពេលដែលហ្វាំងឡង់ និងស៊ុយអែត បង្ហាញជំហរផ្លូវការចង់ចូលជាសមាជិកអូតង់ ក្តីបារម្ភចម្បង គឺទាក់ទងទៅនឹងបញ្ហាសន្តិសុខរបស់ប្រទេសទាំងពីរ ដែលអាចនឹងត្រូវ ប្រ ឈ.ម នឹងការ គំ រា .ម កំ ហែ.ង
ពីសំណាក់រុស្ស៊ី នៅក្នុងសម័យអន្តរកាល គឺចាប់ពីពេលដាក់បេក្ខភាព រហូតទៅដល់ពេលបានចូលជាសមាជិក ហើយទទួលបានការការពារយ៉ាងពេញលេញ ពីសំណាក់អូតង់។
នៅក្នុងក្តីបារម្ភនេះហើយ ដែលហ្វាំងឡង់ និងស៊ុយអែត កំពុងព្យាយាមស្វះស្វែងរកកិច្ចធានាពីប្រទេសសម្ព័ន្ធមិត្តអូតង់ ទាំងការធានាសន្តិសុខនៅក្នុងសម័យអន្តរកាល និងទាំងការពន្លឿននីតិវិធី
ដើម្បីធ្វើយ៉ាងណា ឲ្យដំណាក់កាលអន្តរកាលនេះមានរយៈពេលខ្លីតាមដែលអាចធ្វើទៅបាន៕