កូរ៉េខាងជើង ត្រៀមនឹង បា.ញ់ សាកល្បង នុ.យ ក្លេ. អ៊ែរ ស្វាគមន៍លោកប្រធានាធិបតីចូ ដៃដិន បំពេញទស្សនកិច្ចនៅក្រុងសេអ៊ូល
កូរ៉េខាងជើងកំពុងរងរលកចម្លងរាតត្បាតកូវីដ ដោយមានអ្នកក្តៅខ្លួន (វិជ្ជមាន)ជិត២លាននាក់ក៏ដោយ ក៏ព្យុងយ៉ាងមិនបោះបង់ផែនការសាកល្បង នុ.យ ក្លេ .អ៊ែរ ដែរ។
កូរ៉េខាងជើង បានត្រៀមលក្ខណៈរួចស្រេចហើយ និងរង់ចាំតែឱកាសល្អសម្រាប់ បា .ញ់ តែប៉ុណ្ណោះ។ នេះបើតាមប្រសាសន៍របស់លោក Ha Tae-Keung ទៅកាន់អ្នកសារព័ត៌មាន ដោយយោងតាមព៌តមានផ្តល់ដោយភ្នាក់ងារ ចា.រ កិ .ច្ច ជាតិ។
រូបភាពផ្កាយរណបបានបង្ហាញឱ្យឃើញពីសកម្មភាពនៅក្នុងរូងដីនៃមជ្ឈមណ្ឌលសាកល្បង នុ .យ ក្លេ .អ៊ែរ Punggye-ri ដែលកូរ៉េខាងជើងធ្លាប់អះអាងបានរំសាយកាលពីឆ្នាំ២០១៨ដែរ។
បើតាមលោក ជេក ស៊ុយលីវ៉ាន់ ទីប្រឹក្សាសន្តិសុខជាតិរបស់សេតវិមាន ព្យុងយ៉ាងអាចនឹង បា .ញ់ សាកល្បងជាថ្មី នូវ មី ស៊ី.ល រយៈឆ្ងាយ ឬក៏ មី ស៊ី .ល ពាំ នុ .យ ក្លេ .អ៊ែរ ឬទាំងពីរតែម្តងផង នៅមុន ឬ ក្រោយ
លោកប្រធានាធិបតីអាមេរិក ចូ ដៃដិន កំពុងស្ថិតនៅក្នុងតំបន់។ កូរ៉េខាងជើងពិតជានឹងបញ្ចេញសកម្មភាព ប .ង្ក ហេតុ ស្វាគមន៍ដំណើរទស្សនកិច្ចនៅអាស៊ីជាលើកទីមួយ របស់ប្រធានាធិបតីបៃដិន ជាប្រាកដ។
លោក ចូបៃដិន ត្រូវអញ្ជើញមកដល់ក្រុងសេអ៊ូលនៅល្ងាចថ្ងៃសុក្រទី ២០ឧសភា ដើម្បីបើកជំនួបកំពូលជាមួយប្រធានាធិបតី កូរ៉េខាងត្បូងថ្មី រួចបន្តដំណើរទៅជប៉ុនទៀត។
សម្រាប់អ្នកវិភាគ គ្មានអ្វីអាចបញ្ឈប់កូរ៉េខាងជើងបានទេ ពេលនេះ។ ចូលឆ្នាំ២០២២ភ្លាម ព្យុងយ៉ាងបានសម្រុកធ្វើការសាកល្បង មី ស៊ី .ល ៦លើករួចមកហើយ ដោយមិនខ្វល់ពីសំណើសុំចរចារបស់អាមេរិក និង ទ .ណ្ឌ ក .ម្ម អន្តរជាតិទេ។
ហើយគម្រោងសាកល្បង នុ .យ ក្លេ .អ៊ែរ ជាលើកទី៧ អាចបង្កប់អត្ថន័យមួយបន្ថែមទៀត បើតាមការវិភាគ គឺដើម្បីបង្វែរចំណាប់អារម្មណ៍របស់ពលរដ្ឋកូរ៉េខាងជើងចេញពី វិ .ប .ត្តិ កូវីដ៕