សារព័ត៌មានមហាខ្មែរ

ទីបំផុតកូរ៉េខាងជើងសម្រេចបិទប្រទេស ក្រោយរកឃើញករណីឆ្លងកូវីដដំបូងជាផ្លូវការ

8

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីបានរាតត្បាតពិភពលោកអស់ពេលជាងពីរឆ្នាំ ជំងឺកូវីដចាប់ផ្តើមថមថយឥទ្ធិពលជាទូទៅ ប៉ុន្តែការរីករាលដាលចម្លងកូវីដនៅមិនទាន់បិទបញ្ចប់ទាំងស្រុងទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្វីបើបណ្តាប្រទេសជាច្រើនបានបន្ធូរបន្ថយវិធានការប្រឆាំងកូវីដ លែងតម្រូវឱ្យពាក់ម៉ាស់មែន តែចិននៅបន្តប្រកាន់នយោបាយកូវីដសូន្យ យ៉ាងតឹងតែងដដែល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយនៅថ្ងៃព្រហស្បតិ៍ទី ១២ ឧសភានេះ កូរ៉េខាងជើង បានសម្រេចបិទប្រទេស ក្រោយពីប្រកាសរកឃើញជាផ្លូវការ ករណីវិជ្ជមានកូវីដជាលើកទីមួយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងជំនួបប្រជុំដោះស្រាយវិបត្តិ ថ្ងៃទី ១២ឧសភា លោកគីមជុងអ៊ុន បានប្រកាសដោយផ្ទាល់ ដាក់ប្រទេសក្នុង “ភាពអាសន្នធ្ងន់ធ្ងរ” និងដាក់ឱ្យដំណើរការជាបន្ទាន់បំផុតប្រព័ន្ធគ្រប់គ្រងវីរុស នៅទូទាំងប្រទេស។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រជាពលរដ្ឋនៅក្រុងព្យុងយ៉ាង ហាក់ជាប់បម្រាមបិទខ្ទប់តាំងពីពីរថ្ងៃហើយ ក្រោយពីរកឃើញមានករណីវិជ្ជមានកូវីដដំបូង និងជាប្រភេទអូមីក្រុង ដ៏មហាឆ្លង កាលពីថ្ងៃទី ៨ ឧសភាមក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដើម្បីកំរិតការរីករាលដាលចម្លងកូវីដ លោក គីមជុងអ៊ុន បានចេញបញ្ជាឱ្យបិទខ្ទប់ប្រទេស ពង្រឹងការត្រួតពិនិត្យព្រំដែន ញែកក្រុមការងារ ក្រុមផលិតកម្ម ឱ្យធ្វើការជាក្រុមៗដាច់ដោយឡែកពីគ្នា។ នេះបើតាមការលម្អិតរបស់សារព័ត៌មានផ្លូវការកូរ៉េខាងជើង KCNK។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពលរដ្ឋកូរ៉េខាងជើងទាំង២៥លាននាក់ គ្មានថ្នាំបង្ការការពារខ្លួនទេ។ របបព្យុងយ៉ាងបានបដិសេធមិនទទួលរាល់គ្រប់ជំនួយវ៉ាក់សាំង មកពីរុស្ស៊ី ចិន និងអង្គការសុខភាពពិភពលោក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីខែកញ្ញា២០២១ លោកគីមជុងអ៊ុន បានច្រានចោលជំនួយរបស់អង្គការយូនីសេហ្វ ជាវ៉ាក់សាំង ៣លានដូសផលិតដោយក្រុមហ៊ុនចិនSinovacទៀត ដោយអះអាងកូរ៉េខាងជើងមានយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងកូវីដតាមបែបខ្លួនហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កូរ៉េខាងជើងបានជ្រើសរើសវិធីកាត់ផ្តាច់ទំនាក់ទំនងទាំងស្រុងជាមួយប្រទេសដទៃរាប់ទាំងចិន អស់ពីរឆ្នាំដើម្បីទប់ស្កាត់ជំងឺរាតត្បាត និងមិនដែលជូនដំណឹងដល់អង្គការសុខភាពពិភពលោក អំពីស្ថានភាពកូវីដក្នុងប្រទេសសោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកជំនាញមិនជឿថាកូរ៉េខាងជើងគ្មានករណីឆ្លងកូវីដ១៩សោះ ក្នុងរយៈពេលកន្លងមកនេះ។ ប៉ុន្តែ ការព្រមទទួលស្គាល់ជាសាធារណៈថាមានករណីឆ្លងអូមីក្រុងនៅពេលនេះ ជាសារបញ្ជាក់ថាស្ថានភាពសុខភាពសាធារណៈកូរ៉េខាងជើង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទំនងជាធ្លាក់ធ្ងន់ធ្ងរខ្លាំង និងអាចចាត់ទុកថាការអំពាវនាវសុំជំនួយពីសហគមន៍អន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដហើយ។ នេះបើតាមទស្សនៈរបស់លោកសាស្ត្រាចារ្យនៅសាកលវិទ្យាល័យក្រុងសេអ៊ូលEwha។ អ្នកជំនាញកូរ៉េខាងជើងខ្លះទៀតយល់ថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយហេតុកូវីដ ព្យុងយ៉ាងអាចនឹងលើកពេល បា.ញ់ សាកល្បង នុ .យ ក្លេ .អ៊ែរ ដែលគ្រោងធ្វើនៅខែនេះ ផ្ទុយទៅវិញបើប្រជាជន ស្ល .ន់ ស្លោ នឹងកូវីដខ្លាំង លោកគីមជុងអ៊ុន អាចនឹងយកលេស បា .ញ់ សាកល្បង នុ .យ ក្លេ .អ៊ែរ ភ្លាមដើម្បីពង្វាងការភ័យខ្លាច៕

អត្ថបទទាក់ទង