ពូទីន ព្រ. មា ន ប្រើ ក ម្លាំ.ង យោធាភ្លាមបើ NATO ហ៊ានធ្វើអន្តរាគមន៍នៅអ៊ុយក្រែន និង ព្រ.មាន វាយបកយ៉ាងចាស់ដៃទៅបើប្រទេសណាមួយ ហ៊ា.ន លូ ក ដៃក្នុងរឿងរុស្ស៊ីនៅអ៊ុយក្រែន
ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បាន ព្រ មា.ន ជាថ្មីថាប្រទេសទាំងឡាយណា ជាពិសេសគឺ NATO ដែលហ៊ានធ្វើអន្តរាគមន៍នៅក្នុង ស ង្រ្គា .ម អ៊ុយក្រែននឹងត្រូវ ប្រ ឈ.ម មុខនឹងការឆ្លើយតបដោយយោធា
«លឿនដូចផ្លេកបន្ទោរ» ពីសំណាក់ទីក្រុងមូស្គូ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន BBC នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែមេសា ឆ្នាំ២០២២។
ការ ព្រ មា .ន ខាងលើរបស់លោក ពូទីន ធ្វើឡើងនៅក្នុងសុន្ទរកថាមួយទៅកាន់សមាជិកសភារុស្ស៉ី ក្នុងទីក្រុងសាំង ភីតធើស្បឺគ (St Petersburg) នៅថ្ងៃពុធសប្ដាហ៍នេះ និងបន្ទាប់ពីយោធារុស្ស៉ីអះអាងថាបានប្រើ មី ស៊ី. ល វា .យ ប្រហារលើតំបន់ភាគខាងត្បូងអ៊ុយក្រែន
ដោយបាន ក ម្ទេ .ច ឃ្លាំងស្ដុក អា វុ .ធ ដែលលោកខាងលិចបញ្ជូនឱ្យទីក្រុងកៀវ។ ដោយចង់សំដៅលើ មី ស៊ី .ល បាលិស្ទីគ និង អា វុ .ធ នុ.យ ក្លេ .អ៊ែរ លោក ពូទីន បានបញ្ជាក់ដូច្នេះថា «យើងមិនមែននិយាយអួតពីវានោះទេ។ យើងនឹងប្រើពួកវា ប្រសិនបើចាំបាច់ ហើយខ្ញុំចង់ឱ្យអ្នករាល់គ្នាដឹងពីរឿងនេះ ខណៈយើងបានសម្រេចចិត្ត រួចរាល់ហើយលើបញ្ហានេះ»។
គួរបញ្ជាក់ថា នៅចំពោះមុខ ស ង្រ្គា .ម ដំណាក់កាលទី២ ដែលរុស្ស៉ីកំពុង វា. យ លុ .ក លើតំបន់ដុនបាស់, ក្រុមមន្ត្រីលោកខាងលិចបានបង្ហាញពីក្ដី បា រ .ម្ភ ជា បន្តបន្ទាប់ថាលោក ពូទីន អាចនឹងប្រើប្រាស់ អា វុ .ធ គី .មី និង អា វុ .ធ នុ .យ ក្លេ .អ៊ែរ នៅអ៊ុយក្រែន
ប្រសិនបើយោធារុស្ស៉ីនៅតែ ប រា ជ័.យ មិនអាចគ្រប់គ្រង តំបន់ដុនបាស់បានទេនោះ។ តែទោះជាបែបនេះក្ដី លោកខាងលិចដឹកនាំសហរដ្ឋអាមេរិកនៅតែបន្តបញ្ជូន អា វុ .ធ យ៉ាងច្រើនដល់អ៊ុយក្រែ ន ក្នុងគោលបំណងមួយ ដែលរដ្ឋមន្ត្រីការពារជាតិអាមេរិកអះអាងថាចង់ឱ្យយោធារុស្ស៉ីចុះខ្សោយដល់កម្រិតមួយដែលលែងអាច ឈ្លា .ន ពា .ន ប្រទេស ដទៃទៀតនៅពេលអនាគត។
ជាមួយគ្នានេះផងដែរ លោកវ្ល៉ាឌីមៀរ ពូទីន ព្រ មា .ន វា .យ បកចាស់ដៃ បើប្រទេសណាមួយហ៊ានលូកដៃក្នុងរឿងរុស្ស៊ីនៅអ៊ុយក្រែន
នៅថ្ងៃពុធ ទី២៧ មេសា ប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀរ ពូទីនបានថ្លែងសុន្ទរកថានៅពីមុខសភាក្នុងទីក្រុង Saint-Pétersbourg។ នៅក្នុងសុន្ទរកថា លោកពូទីនបានលើកឡើងនូវចំណុចជាច្រើនទាក់ទងនឹង ស ង្រ្គា .ម អ៊ុយក្រែនដែលលោកបានហៅជាប្រតិបត្តិការយោធាពិសេស។
តាមលោកពូទីន ប្រតិបត្តិការយោធាពិសេសដែលបានចាប់ផ្តើមតាំងពីថ្ងៃទី២៤ កុម្ភៈនឹងឈានដល់គោលដៅ និងថា ប្រតិបត្តិការយោធាពិសេសនេះជារឿងចាំបាច់មិនអាចខ្វះបានដើម្បីធានាសន្តិភាព និងសន្តិសុខនៅក្នុងតំបន់ដុនបាស់ តំបន់គ្រីមេ និងនៅទូទាំងប្រទេសរុស្ស៊ី។
បន្ទាប់មក លោកពូទីនបានដំឡើងសំឡេងដោយ ព្រ មា .ន ថា បើប្រទេសណាមួយ ហ៊ា .ន លូកដៃនៅក្នុងរឿងនេះ រុស្ស៊ីនឹង វា .យ បកចាស់យ៉ាងឆាប់រហ័សជាមួយនឹង អា វុ .ធ ដែលគ្មានអ្នកណាមានទេ។
« ប្រសិនបើមានអ្នកណាម្នាក់ចង់លូកដៃពីខាងក្រៅចូលទៅក្នុងព្រឹត្តិការណ៍ដែលកំពុងកើតមាននៅអ៊ុយក្រែនពេលនេះ អ្នកនោះត្រូវដឹងថា គេនឹងបង្កើតការ គំ រា .ម កំ ហែ .ង ភូមិសាស្រ្តនយោបាយលើយើង។ នៅក្នុងករណីនេះ គេត្រូវដឹងថា នឹងមានចម្លើយមួយពីយើង ចម្លើយ វា .យ ប្រ .ហា .រ ឆាប់រហ័ស។
តាមរយៈចម្លើយ វា .យ ប្រ .ហា .រ ឆាប់រហ័សនេះ យើងមានគ្រប់មធ្យោបាយដែលគ្មានអ្នកណាមានទេនាពេលបច្ចុប្បន្ន ហើយយើងនឹងប្រើមធ្យោបាយនេះ ប្រសិនបើចាំបាច់។ យើងនឹងមិនអួតអាងអ្វីទេ តែយើងនឹងប្រើវានៅក្នុងករណីចាំបាច់។ ខ្ញុំចង់ឲ្យគ្រប់គ្នាដឹងឲ្យបានច្បាស់នៅក្នុងរឿងនេះ »៕