លោក អាម៉ានុយអែល ម៉ាក្រុង បន្តជាប់ឆ្នោតជាប្រធានាធិបតីមួយអាណត្តិទៀត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បារាំង៖ ឆ្លងកាត់ការបោះឆ្នោតប្រធានាធិបតីបារាំង ជុំទី២ កាលពីថ្ងៃអាទិត្យទី២៤មេសា លទ្ធផលបានបង្ហាញថា គឺលោកអេម៉ានុយអែល ម៉ាក្រុង ដែលបានឈ្នះធ្វើជាប្រធានាធិបតីមួយអាណត្តិទៀត ជាមួយនឹងសំឡេងឆ្នោត ជាង៥៨%។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកលោកស្រីម៉ារីន ឡឺប៉ែន ដែលជាគូប្រជែង បានសំឡេងឆ្នោតចំនួនជាង ៤១%។ ដោយឡែក យោងតាមការប៉ាន់ស្មាន អត្រាអ្នកមិនទៅបោះឆ្នោត មានប្រមាណ២៨% នៃចំនួនប្រជាជនក្នុងបញ្ជីឈ្មោះបោះឆ្នោត ទាំងអស់ប្រមាណ៤៩លាននាក់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មានន័យថា ប្រជាជនបារាំងប្រមាណ១៤លាននាក់ ដែលបានបដិសេធ មិនជ្រើសរើសរវាងលោកម៉ាក្រុង និងលោកស្រី ឡឺប៉ែន។ យ៉ាងណាក៏ដោយ លោកម៉ាក្រុង បានថ្លែងសុន្ទរកថា ថាលោកនឹងធ្វើជាប្រធានាធិបតី បម្រើប្រជាពលរដ្ឋបារាំងទាំងអស់ ដោយមិនបោះបង់ចោលនរណាម្នាក់ឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គឺនៅទីលាន Champ de Mars ខាងក្រោមទួអេហ្វែល ដែលលោកប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង បានរៀបចំកម្មវិធីជួបជុំជាមួយអ្នកគាំទ្រទាំងអស់ ដើម្បីអបអរជ័យជំនះ របស់លោក ក្នុងការបោះឆ្នោតប្រធានាធិបតីអាណត្តិថ្មី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីបានថ្លែងអំណរគុណ ដល់សកម្មជន ក៏ដូចជាអ្នកនយោបាយដែលបានគាំទ្ររូបលោក លោកម៉ាក្រុង បានអរគុណប្រជាពលរដ្ឋបារាំងទាំងអស់ ដែលបានសម្តែងមតិ ផ្តល់សេចក្តីទុកចិត្តមកលើរូបលោក ឲ្យដឹកនាំប្រទេស៥ឆ្នាំទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកប្រធានាធិបតីម៉ាក្រុង បានសន្យាថា ក្នុងអាណត្តិថ្មីរបស់លោក នឹងគឺជាយុគសម័យថ្មី ដែលលោកនឹងផ្លាស់ប្តូររបៀបដឹកនាំប្រទេស ហើយលោកសន្យាថានឹងធ្វើជាប្រធានាធិបតី បម្រើប្រជាជនបារាំងទាំងអស់គ្នា ដោយមិនបោះបង់នរណាម្នាក់ និងដោយមិនប្រកាន់ថា អ្នកនោះបានបោះឆ្នោតឲ្យបេក្ខជនផ្សេងឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកម៉ាក្រុងបានអរគុណដែលប្រជាជនបារាំង បានលទ្ធភាពជូនលោក៥ឆ្នាំទៀត ដើម្បីឲ្យលោកសម្រេចគម្រោង កសាងពង្រឹងភាពឯករាជរបស់ប្រទេសបារាំង និងកសាងសហភាពអឺរ៉ុបឲ្យកាន់តែរឹងមាំ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកម៉ាក្រុងសន្យា នឹងវិនិយោគដើម្បីឲ្យមានការផ្លាស់ប្តូរស៊ីជំរៅ បន្តធានាឲ្យមានការរីកចម្រើនជាក់ស្តែងសម្រាប់ពលរដ្ឋម្នាក់ៗ រំដោះភាពច្នៃប្រឌិត និងគំនិតបង្កើតថ្មី ព្រមទាំងធ្វើឲ្យបារាំង ក្លាយជាប្រទេសឈានមុខគេ ក្នុងវិស័យការពារបរិស្ថានធម្មជាតិ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរកត់សំគាល់ថា ថ្វីបើលោកម៉ាក្រុងបានឈ្នះឆ្នោតមួយអាណត្តិ តែជាជ័យជំនះ ដែលអ្នកវិភាគនយោបាយមួយចំនួន លើកឡើងថា មានភាពផុយស្រួយខ្លាំងណាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បរិបទនយោបាយបារាំង ប្រកបដោយភាព តា.ន តឹ.ង និងការបែងចែក បែ.កបា.ក់ គ្នាក្នុងសង្គម ដែលតម្រូវឲ្យលោកម៉ាក្រុង ត្រូវតែរកយុទ្ធសាស្ត្រដឹកនាំប្រទេស កសាងឯកភាពសាមគ្គីជាតិឡើងវិញ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.mahakhmer.com ដោយគ្មានការអនុញាត។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល info [at] mahakhme.com ឬទូរស័ព្ទលេខ​ 015 883 332។
អត្ថបទទាក់ទង