រុស្ស៊ី ព្រ.មា ន ហ្វាំងឡង់ និងស៊ុយអែតបើ ហ៊ា.ន ចូលជាសមាជិករបស់អង្គការអូតង់
នៅក្នុងប្រទេសហ្វាំងឡង់ រដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការអឺរ៉ុបលោកស្រីទីទី ទូពូរ៉េនេនបានបញ្ជាក់នាថ្ងៃសុក្រ ទី១៥ មេសាថា ហ្វាំងឡង់ប្រហែលជាដាក់បេក្ខភាពសុំចូលជាសមាជិករបស់អង្គការអូតង់។
តាមលោកស្រីទីទី ទូពូរ៉េនេន ជម្រើសរបស់ហ្វាំងឡង់ចូលអូតង់ក៏ដោយសារតែឃើញរុស្ស៊ីចូល ឈ្លា.ន ពា.ន អ៊ុយក្រែន។ ក្រៅពីហ្វាំងឡង់ ស៊ុយអែតក៏កំពុងពិចារណាពីការចង់ចូលជាសមាជិកអូតង់ដែរ។
តែរុស្ស៊ីតាមរយៈអ្នកនាំពាក្យក្រសួងការបរទេសលោកស្រីម៉ារីយ៉ា ហ្សាការ៉ូវ៉ាបានចេញមុខ ព្រ.មា ន ហ្វាំងឡង់ និងស៊ុយអែត។
គឺនៅក្នុងកាណាល់ទូរទស្សន៍អង់គ្លេស Sky News ដែលលោកស្រីទីទី ទូពូរ៉េនេនបានបញ្ជាក់ពីបំណងរបស់ហ្វាំងឡង់ចង់ចូលជាសមាជិករបស់អង្គការអូតង់។
តែរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការអឺរ៉ុបរបស់ហ្វាំងឡង់រូបនេះមិនភ្លេចបន្ថែមថា ហ្វាំងឡង់នៅមិនទាន់បានសម្រេចចិត្តនៅឡើយទេ។ តាមលោកស្រីទីទី ទូពូរ៉េនេន ប្រជាជនហ្វាំងឡង់ហាក់បានសម្រេចចិត្តរួចហើយ និងមានកាន់តែច្រើនឡើងបានជ្រើសយកផ្លូវចូលអង្គការអូតង់។
គួររម្លឹកថា នៅមុនរុស្ស៊ីចូល ឈ្លា.ន ពា.ន អ៊ុយក្រែន មានប្រជាជនហ្វាំងឡង់តែក្នុងរង្វង់ពី ២០% ទៅ ២៥% ដែលបានគាំទ្រគំនិតចូលអូតង់។ តែឥឡូវនេះ ចំនួនអ្នកគាំទ្របានឡើងជាង ៦០%។
ចំណែកនៅផ្ទៃក្នុងសភាហ្វាំងឡង់ សំឡេងគាំទ្រលើគំនិតចូលអូតង់ក៏បានកើនឡើងគួរឲ្យកត់សម្គាល់។ ក្នុងចំណោមសមាជិកសភាទាំង ២០០នាក់ មានប្រមាណ ១០០នាក់បានគាំទ្រទល់នឹងអ្នក ប្រ ឆាំ.ង ចំនួន ១២នាក់។
នាយករដ្ឋមន្រ្តីហ្វាំងឡង់លោកស្រីសានណា ម៉ារីនបានបញ្ជាក់នាដំណើរទស្សនកិច្ចក្នុងប្រទេសអ៊ុយអែតកាលពីថ្ងៃពុធ ទី១៣ មេសាថា ជម្រើសចូលអូតង់នឹងធ្វើឡើងនៅប៉ុន្មានសប្តាហ៍ខាងមុខ បន្ទាប់ពីមានការជជែក ពិភាក្សានៅក្នុងសភា។
គួរបញ្ជាក់ថា ហ្វាំងឡង់ដែលមានព្រំដែនជាប់រុស្ស៊ីប្រវែង ១ ៣០០គីឡូម៉ែត្រកំពុងបារម្ភពីការចូល ឈ្លា.ន ពា.ន របស់រុស្ស៊ីដូចអ៊ុយក្រែន។
ក្រៅពីហ្វាំងឡង់ ស៊ុយអែតក៏មានគំនិតចង់ចូលជាសមាជិករបស់អង្គការអូតង់ដែរ។ តែពេលនេះ ស៊ុយអែតហាក់ដូចជាបានដកថយបន្តិចវិញ។ យ៉ាងណាក៏ដោយ រុស្ស៊ីតាមរយៈអ្នកនាំពាក្យក្រសួងការបរទេសលោកស្រីម៉ារីយ៉ា ហ្សាការ៉ូវ៉ាបានចេញមុខ ព្រ.មា ន ពីផលវិបាកលើទំនាក់ទំនងទ្វេភាគីរុស្ស៊ី ហ្វាំងឡង់ និងរុស្ស៊ី ស៊ុយអែត
រួមទាំងសន្តិសុខរបស់អឺរ៉ុបទាំងមូល។ ការ ព្រ មា.ន ស្រដៀងគ្នានេះក៏មានពីលោកឌីមីទ្រី មេដឺវេដេវ អតីតប្រធានាធិបតីរុស្ស៊ី និងជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខនាថ្ងៃព្រហស្បតិ៍ ទី១៤ មេសា។ លោកឌីមីទ្រី មេដឺវេដេវថា បើហ្វាំងឡង់ និងស៊ុយអែតចូលអូតង់ រុស្ស៊ីនឹងពង្រឹងមធ្យោបាយយោធា ពិសេស នុ.យ ក្លេ អ៊ែរនៅសមុទ្របាល់ទិក និងនៅក្បែរអឺរ៉ុបខាងជើង៕ ដកស្រង់ពី៖ RFI