ទីបំផុតគណៈកម្មការអឺរ៉ុបបើកដៃស្វាគមអ៊ុយក្រែនដែលចង់ក្លាយខ្លួនជាសមាជិកថ្មីរបស់សហភាពអឺរ៉ុប
នៅក្រោយ រុស្ស៊ីចូលធ្វើ ស ង្រ្គា.ម ឈ្លា.ន ពា.ន អ៊ុយក្រែន ប្រទេសបីនៅអតីតសហភាពសូវៀត គឺអ៊ុយក្រែន ហ្សកហ្ស៊ី និងម៉ុលដាវី បានដាក់ពាក្យស្នើសុំតាំងពីដើមខែមីនា ដើម្បីសុំចូលជាសមាជិករបស់សហភាពអឺរ៉ុប
ក្នុងបំណងចង់បានការការពារពីសហភាពអឺរ៉ុប។ ប៉ុន្តែ ចាប់តាំងពីពេលនោះមក គណៈកម្មការអឺរ៉ុបបានពិនិត្យមើលបេក្ខភាពសុំចូលជាសមាជិករបស់ប្រទេសទាំងបីទៅក្នុងសហភាពអឺរ៉ុប ប៉ុន្តែ នៅមិនទាន់ សម្រេចអ្វីទេ។
នៅថ្ងៃម្សិលមិញ ប្រធានគណៈកម្មការអឺរ៉ុប បានប្រគល់ឯកសារសំនួរQuestionnaire ដែលជាចំនុចចាប់ផ្តើម នៃដំណើរការសុំចុះឈ្មោះ ជាសមាជិករបស់សហភាពអឺរ៉ុប។ លោកស្រី ប្រធានគណៈកម្មការអឺរ៉ុបធ្វើដូច្នេះ
ក៏ព្រោះតែចង់បង្ហាញថា គណៈកម្មការអឺរ៉ុបពិតជាបានខ្នះខ្នែង ធ្វើទៅតាមការសុំរបស់ប្រធានាធិបតីអ៊ុយក្រែន ដែលចង់ឲ្យសហភាពអឺរ៉ុប ប្រើយន្តការពិសេសបន្ទាន់ដើម្បីទទួលអ៊ុយក្រែន ជាសមាជិកថ្មីរបស់សហភាពអឺរ៉ុប។
ទោះ គណៈកម្មការអឺរ៉ុបបានបើកដៃទទួលអ៊ុយក្រែន ឲ្យមកនៅក្នុងក្រុមគ្រួសារអឺរ៉ុប ដោយបានប្រគល់ឯកសារដែលជាចំនុចចាប់ផ្តើមដំបូង សម្រាប់ពិចារណាបេក្ខភាពរបស់អ៊ុយក្រែន ប៉ុន្តែ នេះ មិនមែនមានន័យថា អ៊ុយក្រែននឹងអាចក្លាយជាសមាជិក សហភាពអឺរ៉ុបក្នុងពេលឆាប់ៗខាងមុខនោះទេ។
សហភាពអឺរ៉ុបគ្មានសំណើបែបបទបន្ទាន់ ដូចអ្វីដែលលោកប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេឡេនស្គី Volodymyr Zelensky បានប.ង្ខំ ឱ្យអឺរ៉ុបទទួលយកអ៊ុយក្រែនជាសមាជិកម្នាក់ភ្លាម ដោយគ្មានបង្អង់នោះទេ។ ដំណើរការទទួលសមាជិកថ្មីនៅរង្វង់សហភាពអឺរ៉ុប ត្រូវការពេលវេលាយូរ ពោលគឺគេមិនអាចពង្រួញពេលដើម្បីសម្របតែករណីអ៊ុយក្រែន។
ម្យ៉ាងត្រូវដឹងថា ទោះគណៈកម្មការអឺរ៉ុបបើកភ្លើងខៀវចង់ទទួលអ៊ុយក្រែន ប៉ុន្តែ បេក្ខភាពរបស់អ៊ុយក្រែនត្រូវឆ្លងកាត់ការបោះឆ្នោត យល់ព្រមពីសមាជិកទាំង២៧របស់់សហភាពអឺរ៉ុបទៀត ថាតើគ្រប់គ្នាព្រមទទួលពាក្យស្នើសុំជាបេក្ខភាពរបស់អ៊ុយក្រែនដែរឬទេ។
បានការព្រមព្រៀង ទាំងអស់គ្នាហើយ ទើបចាប់មានការចរចាដ៏វែងអន្លាយនិងស្មុគស្មាញទៀត។ ជាឧទាហរណ៍ជាក់ស្តែង គណៈកម្មការអឺរ៉ុប បានប្រើពេលពីរឆ្នាំទម្រាំសម្រេចជាផ្លូវការតបទៅនឹងសំណើរបស់រ៉ូមានី ជាបេក្ខភាពសមាជិកសហភាពអឺរ៉ុប។
ការចូលជាសមាជិកសហភាពអឺរ៉ុបជាដំណើរផ្លូវដ៏វែងណាស់ ព្រោះប្រទេសអ្នកស្នើសុំនោះត្រូវធ្វើកំណែទម្រង់ច្បាប់រដ្ឋធម្មនុញ្ញខ្លួន ឱ្យប្រហាក់់ប្រហែលនឹងច្បាប់អឺរ៉ុប។ ត្រូវមានការចរចាដ៏ស្មុគស្មាញលើប្រធានបទជាច្រើន និងលក្ខន្តិកៈលំបាកៗជាច្រើនដូចជាស្ថិរភាពនយោបាយ និងទីផ្សារសេដ្ឋកិច្ចគួរជាទីទុកចិត្ត
ដែលប្រទេសក្នុងស្ថានភាព ស ង្គ្រា.ម ដូចជាអ៊ុយក្រែន មិនអាចធ្វើបាន។ ឈានដល់ដំណាក់ការចរចាសុំចូលជាសមាជិកហើយ ក៏មិនប្រាកដថានឹងបានចូលភ្លាមដែរ។ ជាក់់ស្តែង ករណីតួកគី ៖ តួកគីបានដាក់ពាក្យសុំចូលជាសមាជិកអឺរ៉ុបនៅឆ្នាំ១៩៨៧ អឺរ៉ុបព្រមទទួលស្គាល់ជាបេក្ខភាពអឺរ៉ុបនៅឆ្នាំ១៩៩៩ ហើយបន្តចរចារហូតមកទល់ថ្ងៃនេះដោយ សហភាពអឺរ៉ុបនៅតែមិនទាន់យល់ព្រម ឲ្យតួកគីចូលជាសមាជិកទៀត។
ក្នុងករណីអ៊ុយក្រែន ទោះប្រធានាធិបតីអ៊ុយក្រែន មានមហិច្ឆតា ចង់ឲ្យប្រទេសរបស់លោកក្លាយជាសមាជិកសហភាពអឺរ៉ុប ប៉ុន្តែ នៅមានចំណុចសំខាន់មួយ ដែលអាចរាំងស្ទះ មិនអាចឲ្យអ៊ុយក្រែន ត្រូវគេទទួលជាសមាជិកសហភាពអឺរ៉ុប នោះគឺ ប ញ្ហា ពុ.ក រ លួ.យ ស៊ី រូ.ង ជ្រៅ ដែលអ៊ុយក្រែន ជួបប្រទះ តាំងពីសម័យមុន ស ង្រ្គា.ម ឈ្លា.ន ពា.ន របស់រុស្ស៊ី។
សហភាពអឺរ៉ុបបានបង្កើនការ ដាក់ ទ .ណ្ឌ ក.ម្ម សេដ្ឋកិច្ច ដោយ ហា.ម ការនាំចូលធ្យូងថ្មពីរុស្ស៊ី
ដើម្បីបង្ហាញភាគីអ៊ុយក្រែនថា អឺរ៉ុបពិតជាប្រកាន់ជំហរគាំទ្រ ជួយខាងអ៊ុយក្រែន គណៈប្រតិភូអឺរ៉ុបមិនបានទៅទីក្រុងកៀវដៃទទេ។ នៅមុនធ្វើដំណើរទៅទីក្រុងកៀវ គណៈកម្មការអឺរ៉ុបបានប្រកាសខ្សែ ទ .ណ្ឌ ក.ម្ម សេដ្ឋកិច្ចទី៥ ទៅលើរុស្ស៊ី នោះ គឺការ ហា.ម ទិញ នាំចូលធ្យូងថ្មរបស់រុស្ស៊ី ចំណែកកប៉ាល់ដឹកទំនិញរបស់ក្រុមហ៊ុនរុស្ស៊ីធំៗនឹងត្រូវ ហា.ម ឃា.ត់ មិនឲ្យចូលចតកំពង់ផែរបស់ប្រទេសសមាជិកសហភាពអឺរ៉ុប។
នៅថ្ងៃសុក្រ ទី ៨មេសា ប្រធានាធិបតីអ៊ុយក្រែន លោកហ្សេឡេនស្គីបាននិយាយអរគុណ និងស្វាគម ចំណាត់ការថ្មីរបស់អឺរ៉ុប ប៉ុន្តែ លោកនៅតែយល់ថា ទ.ណ្ឌ ក.ម្ម របស់អឺរ៉ុប នៅតែមិនទាន់គ្រប់គ្រាន់ដើម្បី ដាក់ ស ម្ពា.ធ ឲ្យប្រធានាធិបតីរុស្ស៊ី លោកពូទីន ប ញ្ឈ.ប់ ស ង្រ្គា.ម អ៊ុយក្រែន។ ប្រធានាធិបតីអ៊ុយក្រែន ចង់បានបំផុត គឺការដាក់ទណ្ឌកម្មទៅលើវិស័យប្រេង និងឧស្ម័នរបស់រុស្ស៊ី ដែលជាប្រភពចំណូលសំខាន់ សម្រាប់ឲ្យម៉ូស្គូយកទៅធ្វើ ស ង្រ្គា.ម នៅអ៊ុយក្រែន។
សូមបញ្ជាក់ថា ទោះនិយាយ ថ្កោ.ល ទោ.ស និងដាក់ ទ.ណ្ឌ ក.ម្ម លើរុស្ស៊ី ដែលធ្វើ ស ង្រ្គា.ម ឈ្លា.ន ពា.ន អ៊ុយក្រែន ប៉ុន្តែ អឺរ៉ុបនៅតែបន្តចំណាយលុយរាប់ពាន់លានអឺរ៉ូដើម្បីទិញ ថាមពលពីរុស្ស៊ី។ ជាក់ស្តែង ក្នុងរយៈពេល មួយខែដែលកងទ័ពរុស្ស៊ីចូល លុ.ក លុ.យ អ៊ុយក្រែន អឺរ៉ុបបានចំណាយលុយ ជាង ២៧ពាន់លានអឺរ៉ូសម្រាប់ទិញថាមពលពីរុស្ស៊ី ដែលនៅក្នុងនោះ មាន ១៧ពាន់លានអឺរ៉ូសម្រាប់ទិញហ្គាសពីរុស្ស៊ី។
ជុំវិញ ការទាមទារឲ្យ ដា ក់ ទ.ណ្ឌ ក.ម្ម ដោយឈប់ទិញប្រេង និងឧស្ម័នរុស្ស៊ី បានធ្វើឲ្យសមាជិកអឺរ៉ុបបែកបាក់ ខ្វែងគំនិតគ្នា ព្រោះថាប្រទេសអឺរ៉ុបមួយចំនួនដូចជាអាល្លឺម៉ង់ អូទ្រីសដែលពឹងខ្លាំងលើប្រេង និងឧស្ម័នរុស្ស៊ី នៅតែមិនទាន់ចង់ឲ្យមានការដាក់ ទ.ណ្ឌ ក.ម្ម លើថាមពលរុស្ស៊ីនោះទេ៕