កាន់តែរីករាលដាលហើយ! អង់គ្លេស ដាក់ ទ.ណ្ឌ ក.ម្ម លើកូនស្រីទាំង២ របស់ពូទីន ខណៈ រុស្ស៉ីប្រកាសដាក់ ទ.ណ្ឌ ក.ម្ម លើ នាយករដ្ឋមន្រ្តីអូស្រ្តាលី និងនូវែលសេឡង់
ចក្រភពអង់គ្លេស នៅថ្ងៃសុក្រនេះបានប្រកាសដាក់ ទ.ណ្ឌ ក.ម្ម លើកូនស្រីរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladirmir Putin) ដែលនេះដូចគ្នាទៅនឹងចំណាត់ការរបស់សហរដ្ឋអាមេរិក។
នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៨ ខែមេសា ឆ្នាំ២០២២។
បន្ទាប់ពីការ ឈ្លា.ន ពា.ន របស់រុស្ស៊ីលើអ៊ុយក្រែន ចក្រភពអង់គ្លេស និងសម្ព័ន្ធមិត្តលោកខាងលិចផ្សេងទៀត បានប្រកាសពីការដាក់ ទ.ណ្ឌ ក.ម្ម ជាច្រើនដែលផ្តោតលើក្រុមឥស្សរជនដែលមានទ្រព្យសម្បត្តិរបស់ទីក្រុងមូស្គូ ក៏ដូចជាឧស្សាហកម្មសំខាន់ៗ និងការចូលទៅកាន់ប្រព័ន្ធហិរញ្ញវត្ថុ អន្តរជាតិជាដើម។
នៅក្នុងការធ្វើបច្ចុប្បន្នភាពលើបញ្ជី ទ.ណ្ឌ ក.ម្ម របស់ខ្លួន ចក្រភពអង់គ្លេសបានប្រកាសពីការសម្រេច ប ង្ក.ក ទ្រព្យសម្បត្តិរបស់កូនស្រីទាំងពីរនាក់ របស់ប្រធានាធិបតីរុស្ស៉ីផងដែរ គឺលោកស្រី កាតឺរីណា ទីគហូណូវ៉ា (Katerina Tikhonova) និងលោកស្រី ម៉ារីយ៉ា វ៉ូរ៉ុនសូវ៉ា (Maria Vorontsova)។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក កាលពីថ្ងៃពុធសប្ដាហ៍នេះ ក៏បានប្រកាសដាក់ ទ.ណ្ឌ ក.ម្ម លើកូនស្រីរបស់ប្រធានាធិបតីរុស្ស៊ីផងដែរ ដែលក្រុមមន្ត្រី អាមេរិកជឿថាកំពុងជួយ លា.ក់ ទ្រព្យសម្បត្តិរបស់លោក ពូទីន។
ជាមួយគ្នានេះផងដែរ រុស្ស៉ីប្រកាសដាក់ ទ.ណ្ឌ ក.ម្ម លើ នាយករដ្ឋមន្រ្តីអូស្រ្តាលី និងនូវែលសេឡង់
ក្រសួងការបរទេសរុស្ស៉ី កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានប្រកាសថា ទីក្រុងមូស្គូសម្រេចដាក់ ទ.ណ្ឌ ក.ម្ម ទៅលើ ពលរដ្ឋអូស្រ្តាលីនិងនូវែលសេឡង់ ក្នុងនោះរួមទាំងនាយករដ្ឋមន្រ្តីរបស់ប្រទេសទាំងពីរផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន អាណាដូលូ (Anadolu) នៅថ្ងៃសុក្រ ទី៨ ខែមេសា ឆ្នាំ២០២២។
ជនជាតិអូស្រ្តាលីសរុបរហូតដល់ ២២៨នាក់ ក្នុងនោះរួមមានទាំង នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក ស្កុត ម៉ូរីសុន (Scott Morrison), សមាជិកគណៈកម្មាធិការសន្តិសុខជាតិ, សមាជិកសភាតំណាងរាស្រ្ត និងសមាជិកព្រឹទ្ធសភា នៃប្រទេសអូស្រ្តាលី ត្រូវបាន ហា.ម ឃា.ត់ មិនឱ្យជាន់ដីប្រទេសរុស្ស៉ីឡើយ។
ទីក្រុងមូស្គូថែមទាំង ព្រ មា.ន ថា នាពេលខាងមុខ កងទ័ព ធុរជន អ្នកជំនាញ និងសមាជិក នៃប្រព័ន្ធផ្សព្វផ្សាយរបស់អូស្រ្តាលី ដែលបានចូលរួមចំណែក ក្នុងការបំផុសឱ្យមានឥរិយាបថអវិជ្ជមាន ប្រ ឆាំ.ង នឹងរុស្ស៉ី ក៏អាចនឹងត្រូវចាត់បញ្ចូលក្នុង ប. ញ្ជី ខ្មៅ ផងដែរ។
ជាមួយគ្នានេះ ពលរដ្ឋនូវែលសេឡង់សរុប១៣០នាក់ ក្នុងនោះរួមទាំងនាយករដ្ឋមន្រ្តីនូវែលសេឡង់ លោកស្រី ចាស៊ីនដា អាដឺន (Jacinda Ardern), អគ្គទេសាភិបាលនូវែលសេឡង់ លោកស្រី ស៊ីនធៀ គីរ៉ូ (Cynthia Kiro), និងសមាជិករដ្ឋាភិបាល ក៏ដូចជាសភានៃប្រទេសនូវែលសេឡង់ ក៏ត្រូវ ហា.ម មិនឱ្យជាន់ដីរុស្ស៉ីដែរ ដោយសារតែអ្វីដែលទីក្រុងមូស្គូចាត់ទុកថាជា សកម្មភាព អ.មិ.ត្ត ប្រ ឆាំ.ង នឹងរុស្ស៉ី។
គួរបញ្ជាក់ថា អូស្រ្តាលីនិងនូវែលសេឡង់ សុទ្ធតែបានចូលរួមក្នុងការដាក់ ទ.ណ្ឌ ក.ម្ម របស់ក្រុមប្រទេសលោកខាងលិច ប្រ ឆាំ.ង នឹងរុស្ស៉ី ជុំវិញវិបត្តិ ស ង្រ្គា.ម នៅអ៊ុយក្រែន៕