ប្រទេសស្លូវ៉ាគី ប្រកាសបរិច្ចាគប្រព័ន្ធការពារដែនអាកាស S-300 តែមួយគត់របស់ខ្លួន ឱ្យអ៊ុយក្រែន ខណៈអាមេរិកបញ្ជូនប្រព័ន្ធការពារដែនអាកាស Patriot ទៅស្លូវ៉ាគី វិញ
នាយករដ្ឋមន្ត្រីស្លូវ៉ាគី លោក Eduard Heger បាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសស្លូវ៉ាគី នឹងបរិច្ចាគប្រព័ន្ធការពារដែនអាកាស S-300 របស់ខ្លួន ជូនដល់អ៊ុយក្រែន ដើម្បីជួយការពារ ប្រឆាំ.ង នឹងការ ឈ្លា.ន ពា.ន របស់រុស្ស៊ី។
នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី០៨ ខែមេសា ឆ្នាំ២០២២។
គួរបញ្ជាក់ថា អ៊ុយក្រែន បាន អំពាវនាវ ដល់ បណ្តា ប្រទេស លោក ខាង លិច ឲ្យផ្តល់ជូនខ្លួននូវ ប្រព័ន្ធ ការពារ អាកាស ដើម្បី ជួយ ទប់ទល់ នឹង ការ វា.យ លុ.ក របស់ យោធា រុស្ស៊ី ដែល ពេលនេះបាន ឈាន ចូល ដល់ខែទីពីរ ហើយ។
លោកនាយករដ្ឋមន្ត្រីបានបសរសេរបញ្ជាក់នៅលើ Twitter ថា «ប្រទេសស្លូវ៉ាគីនឹងផ្តល់ជូនអ៊ុយក្រែននូវប្រព័ន្ធការពារដែនអាកាស S-300។ អ៊ុយក្រែនជាប្រជាជាតិដ៏ក្លាហានក្នុងការការពារអធិតេយ្យភាពរបស់ពួកគេ ហើយពួកយើងក៏ដូច្នោះដែរ»។
ជាមួយគ្នានេះផងដែរ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃសុក្រសប្តាហ៍នេះ បានប្រកាសថា សហរដ្ឋអាមេរិកនឹងបញ្ជូន ប្រព័ន្ធមីស៊ីលការពារដែនអាកាស ភេទ្រាត (Patriot) មួយគ្រឿង ទៅកាន់ប្រទេសស្លូវ៉ាគី
បន្ទាប់ពីស្លូវ៉ាគីបានបរិច្ចាគប្រព័ន្ធ S-300 ដែលខ្លួនមានតែមួយគ្រឿងគត់ ឱ្យទៅប្រទេសអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Financial Times នៅថ្ងៃសៅរ៍ ទី៩ ខែមេសា ឆ្នាំ២០២២។
លោក បៃដិន បាននិយាយថា ប្រព័ន្ធ Patriot នឹងជួយសម្រួលដល់ការផ្ទេរប្រព័ន្ធ S-300 ពីស្លូវ៉ាគីទៅអ៊ុយក្រែន ហើយនឹងធានានូវសន្តិសុខ សម្រាប់ស្លូវ៉ាគីផងដែរ។ បើតាមសេតវិមាន ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានទទូចជាច្រើនសារ ឱ្យលោក បៃដិន ព្យាយាមជួយជំរុញឱ្យមានការផ្តល់ប្រព័ន្ធ S-300។
រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក ឡយ អូស្ទីន (Lloyd Austin) បាននិយាយថា កងទ័ពអាមេរិកផ្ទាល់ នឹងជាអ្នកធ្វើប្រតិបត្តិការប្រព័ន្ធ Patriot ហើយវានឹងទៅដល់ប្រទេសស្លូវ៉ាគី ក្នុងពេលប៉ុន្មានថ្ងៃទៀត ខណៈរយៈពេលនៃវត្តមានរបស់វានៅទីនោះ គឺមិនទាន់ត្រូវបានកំណត់ច្បាស់នៅឡើយទេ។
លោក ចូ បៃដិន ក៏បានគូសបញ្ជាក់ដែរថា ទីក្រុងវ៉ាស៊ីនតោន នឹងខំប្រឹងប្រែងបន្ថែមទៀត ក្នុងការផ្តល់ ស. ព្វា វុ.ធ ឱ្យទៅអ៊ុយក្រែន ស្របពេលដែលរុស្ស៉ីកំពុងត្រៀមលក្ខណៈ សម្រាប់ដំណាក់កាលបន្ទាប់នៃ ស ង្រ្គា.ម របស់ខ្លួន៕