សារព័ត៌មានមហាខ្មែរ

កាន់តែខ្លាំង !! មហាយក្សចិន បា ញ់សាកល្បងហ្វូងដ្រូនអ ត្តឃា តចេញពីរថយន្តនិងឧទ្ធម្ភាគចក្រ ដែលពិភពលោកមិនធ្លាប់ស្គាល់(វីដេអូ)

ប៉េកាំង៖ ដូចក្នុងខ្សែភាពយន្តចឹង ថ្មីៗនេះបណ្ឌិត្យសភាអេឡិចត្រូនិកនិងបច្ចេកវិទ្យាព័ត៌មានចិន (CAEIT)បានសាកល្បងបា​ ញ់ហ្វូងដ្រូនអត្ត ឃា តតាមវិធីផ្សេងៗគ្នា នេះបើយោងតាមវីដេអូថ្មីនៃសម យុទ្ធនេះ។ នៅក្នុងការសាកល្បងបា ញ់កាលពីខែកញ្ញា ដ្រូនដែលមានស្លាបបត់ចូលគ្នាបានត្រូវបានបា ញ់ចេញពីជើងទម្រប្រអប់ធំមួយនៅខាងក្រោយរថយន្តDongfeng Mengshi 6×6 ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រអប់បា ញ់រាងចតុកោណមាន ៤៨ បំពង់ ដែលគេរៀបចំជាជួរដេក ៤ ជួរឈរ ១២ ដើម្បីឱ្យវាមានរាងដូចជើងទម្របា ញ់កាំ ជ្រួច។ វីដេអូក៏បានបង្ហាញដ្រូនប្រភេទដដែលកំពុងធ្លាក់ពីឧ ទ្ធ ម្ភាគចក្រមួយផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុងការបា ញ់ហ្វូងដ្រូនទាំងពីររបៀបនោះ ស្លាបដ្រូនបានត្រដាងក្រោយពេលបា ញ់ចេញពីជើងទម្រ ហើយពួកវាហោះទៅលើមេឃជាហ្វូង។នៅក្នុងវីដេអូ គេឃើញដ្រូនរាប់សិបកំពុងហោះដូចរុយពេញមេឃ។ នៅក្នុងស្ថានភាពប្រយុទ្ធ ដ្រូនទាំងនេះអាចមានលទ្ធភាពសំកាំងរង់ចាំនៅសម រភូមិរហូតដល់គោលដៅបង្ហាញខ្លួន បន្ទាប់មកវានឹងចាប់ផ្តើមបា ញ់ប្រហារតែម្តង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ផ្នែកចុងក្រោយនៃវីដេអូបង្ហាញហ្វូងដ្រូនព្រួតគ្នាបា ញ់កម្ទេចគោលដៅមួយ។
មានព័ត៌មានតិចតួចណាស់អំពីសមយុទ្ធនេះ ប៉ុន្តែដ្រូនដែលបានឃើញនៅក្នុងវីដេអូមើលទៅស្រដៀងនឹងដ្រូន CH-901 ដែលស្ថិតក្នុងចំណោមដ្រូនបា ញ់គ្រា ប់ពីរប្រភេទដែលយោ ធាចិននិយាយកាលពីដើមឆ្នាំនេះថាខ្លួនកំពុងអភិវឌ្ឍ។ យោងតាមសារព័ត៌មាន Global Times បានឱ្យដឹងថា ដ្រូន CH-901 មានបណ្តោយ ១,២ ម៉ែត្រ មានទម្ងន់ ៩ គីឡូក្រាម អាចហោះបានដល់ល្បឿន ១៥០ គីឡូម៉ែត្រក្នុងមួយម៉ោង និងអាចសំកាំងនៅលើមេឃបាន ២ ម៉ោង។ ទោះយ៉ាងណា ដ្រូនទាំងនេះប្រហែលត្រូវបានកែប្រែកាន់តែទំនើបឬមានប្រព័ន្ធខុសគ្នាទាំងស្រុង៕
តោះមកមើលក្នុងវីដេអូទាំងអស់គ្នា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

You might also like