លទ្ធផលបង្ហាញផ្ទុយគ្នារវាងអ្នកស្រាវជ្រាវ និងអង្គការសុខភាពពិភពលោកនៃប្រភពដើមកូវីដក្នុងប្រទេសចិន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការសិក្សាថ្មី ចុះផ្សាយក្នុងទស្សនាវដ្តីវិទ្យាសាស្រ្ត “Science” នៅថ្ងៃព្រហស្បតិ៍ទី ១៨ វិច្ឆិកា ២០២១ បង្ហាញលទ្ធផលខុសពីអ្វីដែលអង្គការសុខភាពពិភពលោកធ្លាប់បានលើកឡើង ជុំវិញប្រភពដើមនៃមេរោគកូវីដ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីបានសិក្សាស្រាវជ្រាវអស់ជាច្រើនខែ អ្នកស្រាវជ្រាវជាតិអាមេរិក អាចកំណត់អត្តសញ្ញាណអ្នកជំងឺកូវីដដំបូងគេបង្អស់នៅវូហានបាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនដូចរបាយការណ៍អង្គការសុខភាពពិភពលោក ករណីកើតកូវីដ១៩ដំបូងគេ មិនមែនជាបុរសអាយុ៤១ឆ្នាំ ដែលមិនធ្លាប់ទៅផ្សារលក់គ្រឿងសមុទ្ទនៅក្រុងវូហានសោះនោះទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាំងពីពីរឆ្នាំមកនេះ អ្នកជំនាញ អ្នកវិទ្យាសាស្ត្រ ខិតខំខ្លាំងណាស់ ស្វែងរកប្រភពដើមនៃមេរោគកូវីដ១៩ ថាវាចេញមកពីណា បានជាធ្វើឱ្យពិភពលោកក្រឡាប់ចាក់ខ្លាំងយ៉ាងដូច្នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រហូតមកទល់ពេលនេះ ប្រភពដើមនៃកូវីដ នៅតែជាអាថ៌កំបាំងនៅឡើយ ព្រោះតែគ្មានភស្តុតាងពិតប្រាកដ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែថ្ងៃនេះ ចំណោទស្តីពីប្រភពដើមកូវីដ១៩ បានផុសផុលឡើងជាថ្មី។ ការសិក្សាថ្មីទើបចេញផ្សាយនៅថ្ងៃទី ១៨ វិច្ឆិកា ២០២១ ក្នុងទស្សនាវដ្តីScience ផ្តល់លទ្ធផល ខុសពីរបាយការណ៍របស់អង្គការសុខភាពពិភពលោកថា អ្នកជំងឺកូវីដ១៩ ករណីដំបូងគេបង្អស់ មិនមែនជាបុរសអាយុ៤១ឆ្នាំ ដែលមិនធ្លាប់ទៅផ្សារHuanan លក់គ្រឿងសមុទ្ទ ប្រចាំក្រុងវូហានសោះនោះទេ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែគឺជាស្ត្រី អ្នកលក់ នៅក្នុងផ្សារHuanan នោះតែម្តង។ ស្រ្តីអ្នកលក់គ្រឿងសមុទ្ទ នៅក្នុងផ្សារនោះ បានធ្លាក់ខ្លួនឈឺ នៅថ្ងៃ១១ធ្នូ២០១៩។ នេះបើតាមការគូសបញ្ជាក់ លោក Michael Worobeyអ្នកស្រាវជ្រាវជីវវិទ្យាអាមេរិក ជាសាស្ត្រាចារ្យនិងជាប្រធានផ្នែកបរិស្ថាននិងជីវសាស្ត្រនៅសាកលវិទ្យាល័យអារីហ្សូណា ដែលជាអ្នកដឹកនាំការស្រាវជ្រាវរកប្រភពដើមនៃមេរោគកូវីដ១៩ ចេញផ្សាយក្នុងទំព័រទស្សនាវដ្តីវិទ្យាសាស្ត្រម្សិលមិញនេះឯង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មេរោគកូវីដមានប្រភពឆ្លងមកពីសត្វ៖ បើតាមលោក Michael Worobey ទិន្នន័យ និងលទ្ធផលនៃការវិភាគរកអ្នកជំងឺកូវីដ១៩ដំបូងគេបង្អស់នៅក្រុងវូហាន កំពុងចង្អុលតម្រង់ទិសឱ្យគេគិតថា មេរោគកូវីដមានប្រភពដើមឆ្លងមកពីសត្វ និងជាសត្វមានជីវិត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក Michael Worobey បានអះអាងថា ការសិក្សាស្រាវជ្រាវរបស់លោក រំលេចឱ្យឃើញភស្តុតាង គួរឱ្យជឿជាក់ថាជំងឺរាតត្បាតសកលកូវីដ មានប្រភពឆ្លងមកពីសត្វរស់ នៅក្នុងផ្សារលក់សត្វ របស់ក្រុងវ៉ូហាន។ វីរុសទំនងជាបានរីករាលដាល នៅភាគខាងលិចនៃផ្សារ ត្រង់ម្តុំលក់សត្វឆ្កែតឿតូចៗមានរោមដូចសត្វកញ្ជ្រោង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយចេញផ្សាយសេចក្តីសន្និដ្ឋានបែបនេះ លោក Michael Worobey ច្រានចោលគំនិតដែលថាមេរោគកូវីដធ្លាយចេញពីមន្ទីរពិសោធន៍វូហាន។ គំនិតដែលកាលពីពាក់កណ្តាលខែឧសភា២០២១ លោកបានចុះហត្ថលេខា ជាមួយក្រុមអ្នកជំនាញស្រាវជ្រាវ១៥នាក់ផ្សេងទៀត ក្នុងវេទិកាមួយ អំពាវនាវឱ្យពិភពលោកចាត់ទុកសេណារីយ៉ូ “ធ្លាយមេរោគពីមន្ទីរពិសោធន៍វូហាន” ជាប្រភពចំបងមួយនៃការរីករាលដាលជំងឺកូវីដ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការសិក្សាថ្មីនេះរងការរិះគន់ច្រើន។ អ្នកខ្លះយល់ថា អាជ្ញាធរចិនបានប្រកាសករណីកូវីដ១៩ដំបូង នៅផ្សារលក់សត្វនៅវូហាន នៅថ្ងៃទី៣០ធ្នូ២០១៩ ដូច្នេះគេបានរៀបចំផែនការរួចជាស្រេចទៅហើយ ដើម្បីឱ្យអ្នកស្រាវជ្រាវរកឃើញដាន និងផ្តោតការចាប់អារម្មណ៍លើប្រភពនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែលោក Michael Worobey បានបកស្រាយពន្យល់ថា ដើម្បីពង្វាងពង្វង់កុំឱ្យធ្លាក់ក្នុងគន្លងផែនការដែលគេរៀបចំទុក លោកបានវិភាគករណីអ្នកជំងឺ ដែលចូលព្យាបាលក្នុងមន្ទីរពេទ្យពីរផ្សេងគ្នា តាំងពីមុនអាជ្ញាធរប្រកាសមានករណីកូវីដទៅទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកជំងឺទាំងនោះភាគច្រើនសុទ្ធតែមានពាក់ព័ន្ធនឹងផ្សារលក់គ្រឿងសមុទ្ទHuanan។ អ្នកដែលមិនពាក់ព័ន្ធនឹងផ្សារនោះ ក៏មានទីតាំងភូមិសាស្ត្ររស់នៅឬធ្វើការនៅមិនឆ្ងាយដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុងបទសម្ភាសន៍ជាមួយកាសែតញូវយ៉កថែមស៍ លោក Michael Worobey បានលម្អិតទៀតថា នៅក្នុងក្រុងដែលមានមនុស្សរស់នៅជាង១១លាននាក់ ករណីអ្នកជំងឺកូវីដដំបូងគេពាក់កណ្តាល មានទីកន្លែងរស់នៅធ្វើការក្នុងទីតាំងឆ្ងាយពីគ្នា ក្នុងរង្វង់ប៉ុនទីធ្លាបាល់ទាត់។ ដូច្នេះវាពិតជាពិបាកពន្យល់ខ្លាំងណាស់ បើជំងឺរាតត្បាតកូវីដគ្មានប្រភពចេញពីទីផ្សារHuananនោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមអង្គការសុខភាពពិភពលោក ករណីកូវីដដំបូងគ្មានពាក់ព័ន្ធនឹងផ្សារសាច់សត្វទេ ហើយអ្នកជំងឺធ្លាក់ខ្លួនឈឺ តាំងពីនៅថ្ងៃទី ៨ ធ្នូ ពោលគឺមុនករណីរកឃើញដោយលោកMichael Worobeyទៅទៀត។ ឆ្លើយតបនឹងការរិះគន់ទាក់ទងនឹងការផ្តល់ថ្ងៃខែខុសគ្នាលោក Michael Worobey ក៏បានសិក្សាយ៉ាងលម្អិតដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមការវិភាគ របស់លោក Michael Worobey លើឯកសារសរសេរ លើបទសម្ភាសន៍វីដេអូរបស់អ្នកវិទ្យាសាស្ត្រ និងឯកសារពេទ្យ ដ៏សន្ធឹកសន្ធាប់ ទាក់ទងនឹងករណីកូវីដដំបូងប្រកាសដោយអង្គការសុខភាពពិភពលោកទៅ បុរសអ្នកជំងឺកូវីដដំបូងអាយុ៤១ឆ្នាំនោះ បានធ្លាក់ខ្លួនឈឺ នៅថ្ងៃ ទី១៦ធ្នូទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកឈឺកូវីដដំបូងគេមែនទែន គឺជាស្ត្រីអ្នកលក់គ្រឿងសមុទ្ទ នៅក្នុងផ្សារទេ។ អ្នកជំនាញរបស់អង្គការសុខភាពពិភពលោកម្នាក់ដែលបានចុះទៅអង្កេតដល់ក្រុងវូហានកាលពីខែមករាឆ្នាំ២០២១ លោក Peter Daszak បានឆ្លើយប្រាប់អ្នកកាសែតញូវយ៉កថែមស៍ថា ថ្ងៃ ៨ធ្នូ ២០១៩ មិនមែនជាថ្ងៃ ត្រឹមត្រូវទេ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.mahakhmer.com ដោយគ្មានការអនុញាត។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល info [at] mahakhme.com ឬទូរស័ព្ទលេខ​ 015 883 332។
អត្ថបទទាក់ទង