អ្នកជំនាញថា ចិនបង្កើនកម្លាំ ងយោ ធានៅតាមតំបន់ឆ្នេរ ជាការត្រៀមលក្ខណៈវា យយកកោះតៃវ៉ាន់ (Video inside)
(ប៉េកាំង)៖ ទីក្រុងប៉េកាំង កំពុងបង្កើ នកម្លាំ ងយោ ធា និងដាក់ពង្រា យមី ស៊ី លទំនើបចុងក្រោយបំផុតរបស់ខ្លួន នៅតាមមូលដ្ឋា នយោ ធាស្ថិតនៅតំបន់ឆ្នេរភាគអាគ្នេយ៍ ខណៈ ក្រុមអ្នកជំនាញ យោ ធា ជឿជាក់ថានេះគឺជាការត្រៀមលក្ខណៈប្រើប្រាស់កម្លាំ ងយោ ធាបង្រួ បបង្រួ មកោះតៃវ៉ាន់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន South China Morning Post នៅថ្ងៃអាទិត្យ ទី១៨ ខែតុលា ឆ្នាំ២០២០។
ប្រភពពីយោ ធា ចិន មានមូលដ្ឋានក្នុងទីក្រុងប៉េកាំង បានប្រាប់ South China Morning Post ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា បច្ចុប្បន្នក ង ទ័ ពរំដោះប្រជា ជនចិន (PLA) បាន និងកំពុងពង្រឹងមូលដ្ឋានមី ស៊ីលរបស់ខ្លួន ជាមួយការដាក់ពង្រាយមី ស៊ីល hypersonic DF-17 ជំនួសប្រព័ន្ធមីស៊ី លស៊េរីចាស់។ ប្រភពនេះដដែល បានបញ្ជាក់ដូច្នេះថា ៖«មី ស៊ីល hypersonic DF-17 បានដាក់ពង្រាយជំនួសមី ស៊ីលស៊េរីចាស់ DF-11 និង DF-15 ដែលត្រូវបានដំឡើងនៅតំបន់ឆ្នេរភាគអាគ្នេយ៍នៃប្រទេសចិន អស់រយៈពេល ជាច្រើនទសវត្សរមកហើយ។ មី ស៊ីលថ្មីនេះមានសមត្ថភាពវា យប្រ ហារចំគោលដៅយ៉ាងជាក់លាក់»។
បើតាមរូបភាពពីផ្កាយរណប មូលដ្ឋានរបស់កង ម៉ា រីន និងកម្លាំ ងគ្រា ប់រ៉ុ ក្កែ តរបស់ចិន នៅក្នុងខេត្ត ហ្វូជាំង (Fujian) និងខេត្តក្វាងទុង (Guangdong) ត្រូវបានពង្រីកកាន់តែធំ ក្នុងរយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនេះ ។ លោក Andrei Chang និពន្ធនាយកនៃទស្សនាវដ្ដី Kanwa Defence Review បានឱ្យដឹងដែតថា មូលដ្ឋានយោ ធាមួយក្នុងទីក្រុង ពូនីង (Puning) នៃខេត្តក្វាងទុង ត្រូវបានធ្វើបច្ចុប្បន្នភាព ហើយបច្ចុប្បន្នមូលដ្ឋាននេះត្រូវបានដាក់ពង្រាយដោយមី ស៊ីលជំនាន់ថ្មី។ ប៉ុន្តែលោក Chang មិនបានបញ្ជាក់លម្អិត ពីប្រភេទមី ស៊ីលនេះនោះទេ ដោយគ្រាន់តែនិយាយថាមីស៊ីលស៊េរីចាស់ DF-11 និង DF-15 មិនមានសមត្ថភាពវា យ ប្រ ហារដល់មូលដ្ឋាន ទ័ ពក្នុងទីក្រុង Taitung និងទីក្រុង Hualien នៅលើកោះតៃវ៉ាន់ឡើយ។
គួរបញ្ជាក់ថា DF-17 គឺជាប្រភេទមី ស៊ីលលឿនជាងសំឡេង ឬ hypersonic missile ដែលអាចបាញ់បានចំងាយ ២,៥០០គីឡូម៉ែត្រ ហើយមី ស៊ីលនេះត្រូវបានដាក់បង្ហាញក្នុង ព្យុហយាត្រាយោ ធាមួយនៃកងទ័ ពរំដោះប្រជាជនចិន កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩។ ចិន បានគំរាមជាច្រើនលើកថានឹងបង្រួបបង្រួមកោះតៃវ៉ាន់ ដោយកម្លាំ ង យោ ធា នៅក្នុងករណីចាំបាច់។ ប៉ុន្តែ អ្នកជំនាញជាច្រើនយល់ថា ការវា យប្រ ហារណាមួយលើកោះតៃវ៉ាន់ អាចនឹងរុញឱ្យចិន ត្រូវប្រឈមមុខដោយផ្ទាល់ជាមួយសហរដ្ឋអាមេរិក ដែល ជាខ្នងបង្អែកដ៏ធំរបស់តៃវ៉ាន់៕