មិនព្រមបញ្ឈប់ដោយងាយទេ!!! ក្រុ ម បា តុ ករថៃប្តេជ្ញាបន្តធ្វើបា តុ ក ម្ម និងទាមទារឲ្យដោះ លែ ង គ្នីគ្នាខ្លួនទាំងអស់ (Video inside)
(បាងកក)៖ ក្រុមបា តុ ករថៃនៅថ្ងៃសៅរ៍នេះបានប្តេជ្ញាថា ពួកគេនឹងបន្តប្រ ឆាំ ងនឹងក្រឹត្យបន្ទាន់ ឬដែលថា ការប្រកាសអា ស ន្នរបស់រដ្ឋា ភិបាលលោក ប្រាយុទ្ធ ចាន់អូចា ដែលហា មប្រា មការប្រមូលផ្ដុំគ្នា បន្ទាប់ពីការប៉ះ ទ ង្គិចជាមួយប៉ូ លិ សបង្ក្ រាបកុ ប្ប ក ម្ម កាលពីយប់ថ្ងៃសុក្រសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាល្ងាចថ្ងៃសោរ៍ ទី១៧ ខែតុលា ឆ្នាំ២០២០។
ក្រុម បា តុ ករប្រមាណ ៣,០០០នាក់បានប្រមូលផ្តុំគ្នា នៅក្នុងតំបន់ផ្សារទំនើបដ៏ធំនៅក្នុងទីក្រុងបាងកក ដើម្បីទា ម ទារឲ្យយមានការដោះ លែ ងបា តុ ករ ដែលបានចា ប់ ខ្លួ ន ហើយអ្នកខ្លះបានស្រែ ក ជេ រ ប្រ មា ថនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា មុនពេលពួកគេត្រូវបានបំ បែ កដោយប៉ូ លិ ស។ ក្រុមយុវជនសេរីដែលជាក្រុមមួយ ក្នុងចំណោមក្រុមត វ៉ាធំៗនៅព្រឹកថ្ងៃសៅរ៍នេះ បានអំពាវនាវឲ្យអ្នកគាំទ្ររបស់ខ្លួន វិលត្រឡប់មកធ្វើការត វ៉ានៅតាមដងផ្លូវសាជាថ្មី នាពេលខាងមុខ។ ក្រុមយុវជនខាងលើបានបង្ហោះសារ នៅលើបណ្តាញសង្គមយ៉ាងដូច្នេះថា «ត្រូវត្រៀមខ្លួនទាំងផ្លូវកាយ និងផ្លូវចិត្តសម្រាប់ការធ្វើ បា តុ កម្ម ដើម្បីទ ប់ ទល់នឹងការបង្ក្រាបប្រសិនបើវាកើតឡើង»។
ប៉ូ លិ សបង្ក្រា បកុប្ប ក ម្មរាប់រយនាក់ត្រូវបានដាក់ពង្រាយ ដើម្បីបំបែកហ្វូងបា តុ ករកាលពីថ្ងៃសុក្រម្សិលមិញ ដោយប្រើកា ណុងបា ញ់ទឹកដែលមានសារធា តុគី មីពណ៌ខៀវ ដើម្បីសំគាល់ក្រុមបា តុ ករ។ យោងតាមសម្តីរបស់មន្ត្រី ប៉ូ លិសបានឲ្យដឹងថា ពួកគេនឹងចា ប់ខ្លួ នក្រុម បា តុ ករ ដែលមានប្រឡាក់ពណ៌ខៀវ ដើម្បីចាត់វិធា នការផ្លូវច្បា ប់នាពេលអនាគត។
គួរបញ្ជាក់ថា ព្រះបរមរាជវាំង និងឥស្សរ ជន ន យោ បា យ ព្រមទាំងក្រុមអ្នកមានអំ ណា ច នៅមិនទាន់បានបង្ហាញពីសញ្ញាឆ្លើយតប ទៅនឹងការទាម ទាររបស់ក្រុមអ្នកតវ៉ាដោយផ្ទាល់នៅឡើយទេ ប៉ុន្តែនៅក្នុងពិធីមួយដែលបានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ កាលពីថ្ងៃសុក្រសប្តាហ៍នេះ ដោយបានក្រើនរំលឹកសាជាថ្មីដល់ពលរដ្ឋថៃទាំងអស់ថា យើងត្រូវការមនុស្សស្រឡាញ់ប្រទេសមួយនេះ និងអ្នកស្រឡាញ់ស្ថាប័នរាជាធិបតេយ្យ៕
ប្រពភ Fresh News
សូមទស្សនាវីដេអូខាងក្រោម៖